ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​ទាញ​សា​ឡុ​ង​មក​ទ្រ​សង្គ្រោះ​ស្ត្រី​ម្នាក់ ក្រោយ​ឈ្លោះ​​នឹង​ប្តី​ខឹង​មិន​ព្រម​លួង

2 ឆ្នាំ មុន

ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី រួច​ក៏​ទៅ​អង្គុយ​យំ​នៅ​រានហាល​មុខ​ផ្ទះ​ជាន់​ទី​១ ហើយ​ក៏​ឃើញ​ប្តី​ជិះ​ម៉ូតូ​ចេញពីផ្ទះ ធ្វើ​ឲ្យ​ប្រពន្ធ​រឹតតែ​ខឹង​ប្តី​មិន​លួង​ខ្លួន ក៏​សម្រេចចិត្ត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្តី រួច​ក៏​ទៅ​អង្គុយ​យំ​នៅ​រានហាល​មុខ​ផ្ទះ​ជាន់​ទី​១ ហើយ​ក៏​ឃើញ​ប្តី​ជិះ​ម៉ូតូ​ចេញពីផ្ទះ ធ្វើ​ឲ្យ​ប្រពន្ធ​រឹតតែ​ខឹង​ប្តី​មិន​លួង​ខ្លួន ក៏​សម្រេចចិត្ត​លោ​.​ត​ចុះ​មក​ក្រោម​ប៉ុនប៉ង​បញ្ចប់ជីវិត តែ​មិន​ស្លា​.​ប់​គ្រាន់តែ​របួស​ជើង​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១៣៦ ផ្លូវ​សុធារស ក្នុងភូមិ​៨ ក្រុម​៤០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​លឺ​សម្លេង​ស្ត្រី​ខាងលើ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​មួយ​ប្រ៉ា​វ តែ​មិនដឹង​ឈ្លោះ​គ្នា​ពី​រឿង​អ្វី​នោះ​ទេ ។ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រួច​ហើយ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​អង្គុយ​យំ​តែ​ម្នាក់ឯង​នៅ​រានហាល​មុខ​ផ្ទះ​ជាន់​ទី​១ ចំណែកឯ​ប្តី​មិន​ចង់​ឈ្លោះប្រកែក​គ្នា ក៏​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ ទើប​ធ្វើ​អោយ​ស្ត្រី​ជា​ប្រពន្ធ​រឹតតែ​ខឹង ក៏​សម្រេចចិត្ត​លោ​.​ត​ពីលើ​ផ្ទះ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា តែ​គ្រានោះ​សំណាងល្អ ដែល​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទាន់ ក៏​នាំ​គ្នា​ទាញ​សា​ឡុ​ង​ពូក ដែល​គេ​ដាក់​អង្គុយ​លេង​មុខ​ផ្ទះ​នោះ​មក​ទ្រ​ស្ត្រី​រង​គ្រោះ ទើប​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ធ្លាក់​មក​ទើរ​លើ​សា​ឡុ​ង បណ្តាល​ឱ្យ​រង​របួសស្រាល និង​សន្លប់​ស្តូកស្តឹង​តែ​ម្តង​ទៅ ។

ភ្លាម​ៗ​នោះ​ផង​ដែរ បុរស​ជា​ប្តី​ឃើញ​ដូច្នេះ ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយមក​វិញ រួច​ជួយ​សង្គ្រោះ​ប្រពន្ធ ដោយ​លើកដាក់​ម៉ូតូ​កង់​បី ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ៕