ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វង្វេង​ផ្ទះ​ពពាក់ពពូនគ្នា​ក្នុង​បន្ទប់​​ផ្ទះសំណាក់​កម្លាំង​​ចុះឃាត់ទាំងកណ្ដាល​យប់

3 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង ​៖ ក្រុម​ឈ្លក់​វង្វេង​និង​គ្រឿងញៀន​ចំនួន​១២​នាក់ មាន​ប្រុស មាន​ស្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប កាលពី​វេលា​ម៉ោង​១០ ​និង​៤៥​នាទី​យប់​ថ្ងៃ​ទី២៤ កញ្ញា ខណៈ​ដែល​ពួក​គេ​កំ​ពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​ប្រើប្រាស់​ថ្នាំ​ញៀន…


ខេត្តបាត់ដំបង ​៖ ក្រុម​ឈ្លក់​វង្វេង​និង​គ្រឿងញៀន​ចំនួន​១២​នាក់ មាន​ប្រុស មាន​ស្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប កាលពី​វេលា​ម៉ោង​១០ ​និង​៤៥​នាទី​យប់​ថ្ងៃ​ទី២៤ កញ្ញា ខណៈ​ដែល​ពួក​គេ​កំ​ពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង នៅ​ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ។

Picture

លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀនបាន​ឱ្យដឹង​ថា ក្រុម​យុវជន​ពុល​គ្រឿងញៀន​ទាំងនោះ បាន​ផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន​ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ«​មូ​ន​ហៅ​ស្ស​»ដែល​ស្ថិត​នៅ​ក្នុងភូមិ-សង្កាត់​ខាងលើ ​។ លោក​បាន​បញ្ជាក់​ថា ក្រុម​ពុល​គ្រឿងញៀន​រហូត​វង្វេង​ផ្ទះ​ទាំងនេះ ​មាន​ចំនួន​១២​នាក់ ក្នុង​នោះ មាន​ស្ត្រី​ចំនួន​០៤​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​របស់​លោក​ឆ្មក់​ចូល​បង្ក្រាប​ជាក់ស្ដែង ចំ​ពេល​ដែល​ពួក​គេ​កំពុង​ប្រើប្រាស​ថ្នាំ​ញៀន ជាមួយនឹង​ចង្វាក់ភ្លេង​ពង្វក់ស្មារតី ក្រោម​ពន្លឺភ្លើង​វិល​ដែល​ពួក​គេ​បាន​បំពាក់​ក្នុង​បន្ទប់ ដោយ​គ្មាន​ការ​អនុញាត​ពី​ម្ចាស់ផ្ទះ​សណាក់​។

Picture

យោង​តាម​របាយ​ការ​ណ៍របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការ​ខេត្ត ក្រុម​វង្វេង​ផ្ទះ​ពុល​គ្រឿងញៀន​ទាំង​១២​នាក់​នោះ​មាន ​៖ ១-​ឈ្មោះ ជា សម្បត្តិ ភេទប្រុស​ អាយុ​២២​ឆ្នាំ ២-​ឈ្មោះ វា​គ រឿ​ន ភេទប្រុស ​អាយុ​២៥​ឆ្នាំ ៣​ឈ្មោះ ថា វ៉ា​ន់​ថា ភេទប្រុស​អាយុ​២៧​ឆ្នាំ ៤​-ឈ្មោះ ជា លី​ន ភេទស្រី ​អាយុ​២១​ឆ្នាំ ៥​-ឈ្មោះ ភី សុផល ភេទប្រុស​ អាយុ​៣៧​ឆ្នាំ ៦-​ឈ្មោះ ទី​ន សា​ភី​អ៊ី ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ៧-​ឈ្មោះ នួន លក្ខណា ភេទស្រី​ អាយុ​១៧​ឆ្នាំ ៨-​ឈ្មោះ ម៉ៅ ឈុ​ន​ម៉ា​ល័យ ភេទស្រី​ អាយុ​១៨​ឆ្នាំ ៩​-ឈ្មោះ យឹ​ម ពេជ្រ​រាសី ភេទស្រី​ អាយុ​២១​ឆ្នាំ ១០-​ឈ្មោះ កែវ រ៉ូ​ហ្សា ភេទប្រុស ​អាយុ​២១​ឆ្នាំ ១១​ឈ្មោះ វី រក្សា ភេទប្រុស ​អាយុ​១៩​ឆ្នាំ និង ១២​-ឈ្មោះ​ណា​ង សុខា ភេទប្រុស ​អាយុ​៣៤​ឆ្នាំ ​។

Picture

ជាមួយនឹង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មានថ្នាំ​ញៀន​ប្រភេទ ​មេ​​​តា​មីន KETAMI (​ថ្នាំ​គ្រវី​) ចំនួន​
០២​ថង់ ទម្ងន់​១,៣១​ក្រាម ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ដា​ស៊ី MDMA មួយ​ចំហៀង​គ្រាប់ និងសម្ភារសម្រាប់​ប្រើប្រាស​មួយ​ចំនួន​ផង​
ដែរ​ ។

Picture

លោក សុខ និមល បាន​និយាយ​ថា កិច្ច​ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​ ។ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ភ្លាម​ៗ ក្រោយ​ពី​ម្ចាស់ផ្ទះ​សំណាក់​មានការ​សង្ស័យ រួច​បាន​រាយ​ការ​ណ៍​មក​ស្នងការ​ខេត្ត​។ លោក សុខ និមល បាន​បញ្ជាក់​ថា ក្រោយ​ត្រូវ​ឃាត់ខ្លួន លោកស្នងការ​បាន​បញ្ជា​ឲ្យ​នាំ​ពួក​គេ​មក​កាន់​ស្នងការ​ទាំង​កណ្ដាល​យប់ ដើម្បី​ធ្វើការ​សួរនាំ​។ ពេល​នេះ ​លោកស្នងការបាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទាំង​១២​នាក់ ទៅ​កាន់​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ហើយ​៕​

Picture
Picture
Picture
Picture
Picture
Picture
Picture