ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រពិសេសដើម្បីពង្រឹងចរិតលក្ខណៈកូនរបស់អ្នក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្មានអ្វីដែលមានសក្តានុពលក្នុងការជះឥទ្ធិពលដល់កុមារក្រៅពីអ្វីដែលពួកគេរៀន ឬមិនរៀននៅផ្ទះ ។ ចំណុចសំខាន់នោះគឺថា កុមារមានឱកាសល្អបំផុតក្នុងការរៀនសូត្រ និងអភិវឌ្ឍចរិតលក្ខណៈនៅក្នុងបរិបទនៃជីវិតនៅផ្ទះ ។ ដូច្នេះតើឪពុកម្តាយអាចពង្រឹងចរិតលក្ខណៈរបស់កូនដោយរបៀបណា…

រាជធានីភ្នំពេញ ៖ គ្មានអ្វីដែលមានសក្តានុពលក្នុងការជះឥទ្ធិពលដល់កុមារក្រៅពីអ្វីដែលពួកគេរៀន ឬមិនរៀននៅផ្ទះ ។ ចំណុចសំខាន់នោះគឺថា កុមារមានឱកាសល្អបំផុតក្នុងការរៀនសូត្រ និងអភិវឌ្ឍចរិតលក្ខណៈនៅក្នុងបរិបទនៃជីវិតនៅផ្ទះ ។

ដូច្នេះតើឪពុកម្តាយអាចពង្រឹងចរិតលក្ខណៈរបស់កូនដោយរបៀបណា ? វាពិតជាមិនមែនជាការងារទេ ប៉ុន្តែបើនៅគ្រួសាររបស់អ្នកមានគុណតម្លៃរស់នៅដូចជាសុចរិតភាព ភាពស្មោះត្រង់ សុភាពរាបសា មានយុត្តិធម៌ ភាពជឿជាក់ និងការជឿទុកចិត្ត នោះមានន័យថា អ្នកបានបង្កើតឱកាស ៥០ ភាគរយទៅហើយ ។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តខ្លះៗដើម្បីបង្កើតចរិតលក្ខណៈដ៏ល្អឱ្យកូនរបស់អ្នក ៖

១. អានសៀវភៅទាំងអស់គ្នា ៖ សូមបង្កើតទម្លាប់នៃការចែករំលែករឿង និងអ្វីដែលអ្នក និងកូនបានអានទៅកាន់គ្នាទៅវិញទៅមក ។ បង្កើតបណ្ណាល័យផ្ទាល់ខ្លួន ហើយឱ្យកូនទិញសៀវភៅដែលពួកគេចូលចិត្តអានឱ្យបានច្រើន ។

. មើលភាពយន្តជាលក្ខណៈគ្រួសារ ៖ ខ្សែរភាពយន្តពិតជាអស្ចារ្យ ប៉ុន្តែកុំគ្រាន់តែមើលជាមួយគ្នា សូមទុកពេលសម្រាប់ការសន្ទនាជាមួយកូនអ្នក ។

៣. ស្វែងរកឯកសារយោងស្តីពីការអប់រំចរិតលក្ខណៈ ៖ ធ្វើដំណើរទៅហាងលក់សៀវ ភៅ ស្វែងរកតាម Google ឬអ្នកប្រឹក្សាយោបល់អំពីការចិញ្ចឹម និងអប់រំកូនឱ្យបានល្អ ។

. ជួយកូនរបស់អ្នកជ្រើសរើសវីរបុរសរបស់ពួកគេ ៖ សូមបង្ហាញ និងឱ្យកូនៗរបស់អ្នកជ្រើសយកតួអង្គ ឬវីរបុរសណាមួយដែលគេគាំទ្រ ឬស្រឡាញ់បំផុត ។ កូនអ្នកអាចមានអត្តចរិតល្អបែបនោះ ។

. ធ្វើជាវីរបុរសរបស់ពួកគេ ៖ តាមពិត ក្នុងនាមជាឪពុកម្តាយ អ្នកមានវារួចទៅហើយ

 ។ ឱកាសគឺដើម្បីរស់នៅជាតួអង្គឱ្យខ្លាំងដល់កម្រិត ។

. ចងចាំថា គ្រួសារតែងតែជាគ្រូបង្រៀនដំបូង ៖ កុំពឹងផ្អែកលើនរណាម្នាក់ផ្សេងទៀត ដើម្បីបង្រៀនមេរៀនទាំងនេះដល់កូនអ្នក ។ អ្នកគឺជាឪពុកម្តាយ ហើយវាជាឱកាសរបស់អ្នកហើយ ។

៧. រៀនចាប់យកឱកាសដែលអាចបង្រៀនបាន ៖ ពេលខ្លះ ជីវិតត្រូវការការអត្ថាធិប្បាយ ។ យូរៗម្តង អ្វីដែលត្រូវការ គឺការ៉េម និងការជជែកគ្នា ដើម្បីបង្កើនបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ទៅក្នុងមេរៀនជីវិតដ៏រឹងមាំ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។