ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទាក់ទាញអ្នកទេសចរឥណ្ឌា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាជនឥណ្ឌាជាគោលដៅទេសចរសម្រាប់កម្ពុជាដ៍ធំមួយ ។ នៅក្រោយវិបត្តិកូវីដ ១៩ នេះកម្ពុជាបានត្រៀមទាក់ទាញអ្នកទេចរពីឥណ្ឌាឲ្យបានកាន់តែច្រើនឡើង ។ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងទេសចរណ៍កម្ពុជា…

រាជធានីភ្នំពេញ ៖ ប្រជាជនឥណ្ឌាជាគោលដៅទេសចរសម្រាប់កម្ពុជាដ៍ធំមួយ ។ នៅក្រោយវិបត្តិកូវីដ ១៩ នេះកម្ពុជាបានត្រៀមទាក់ទាញអ្នកទេចរពីឥណ្ឌាឲ្យបានកាន់តែច្រើនឡើង ។ ថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រសួងទេសចរណ៍កម្ពុជា និងឥណ្ឌា បានឯកភាពគ្នាលើការរៀបចំផែនការជំរុញទេសចរណ៍ប្រទេសទំាងពីរឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ។ 

លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍បានបញ្ជាក់ថា ការឯកភាពគ្នាទ្វេភាគីនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី ៣ នៃក្រុមការងារទេសចរណ៍ កម្ពុជា-ឥណ្ឌា តាមរយៈប្រព័ន្ធវីឌីអូខនហ្វើរេន នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ។ គណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនោះ ដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ រីឯគណៈប្រតិភូ ឥណ្ឌា ដឹកនាំដោយលោក Rakesh Kumar Verma លេខាធិការនៃក្រសួងទេសចរណ៍ឥណ្ឌា ។

តាមលោក ទ្រី ឈីវ កិច្ចប្រជុំក្រុមការងារទេសចរណ៍ កម្ពុជា-ឥណ្ឌា បានពិភាក្សា និងឯកភាពទៅលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសច រណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ក្រោយវិបត្តិកូវីដ-១៩ ។ ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាពិសេសទេសចរណ៍វប្បធម៌ និងធម្មជាតិនៃប្រទេសទាំងពីរ ។ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការផ្សព្វផ្សាយ អភិវឌ្ឍន៍ និងគ្រប់គ្រងគោលដៅទេសចរណ៍ធ្វើការផ្លាស់ប្តូរកញ្ចប់ទស្សនកិច្ចនៃប្រតិបត្តិករទេសចរណ៍របស់ប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ។ នៅមុនផ្ទុះជំងឺកូវីដ ១៩ កម្ពុជាបានទទួលភ្ញៀវទេសចរជនជាតិឥណ្ឌាប្រមាណជិត ៧ ម៉ឺននាក់ ក្នុងចំណោមអ្នកទេសអន្តរជាតិប្រមាណ ៧ លាននាក់ក្នុងមួយឆ្នាំនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ