ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​មិន​ទាន់​ឡើង​ខ្លាំង ពលរដ្ឋ​នាំ​គ្នា​ដាក់​ស្បៃ​មុង​តាម​ប្រឡាយ​ចាប់​កូន​ត្រី​តូច​ៗ

2 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ដាក់​ស្បៃ​មុង​នៅ​តាម​ប្រឡាយ​បង្ហូរទឹក ដើម្បី​ចាប់​ត្រី​យក​ធ្វើ​តូច​ៗ និង​កំពឹស ធ្វើ​ជា​ម្ហូបអាហារ សម្រាប់​ផ្គត់​ផ្គត់​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈពេល​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ដាក់​ស្បៃ​មុង​នៅ​តាម​ប្រឡាយ​បង្ហូរទឹក ដើម្បី​ចាប់​ត្រី​យក​ធ្វើ​តូច​ៗ និង​កំពឹស ធ្វើ​ជា​ម្ហូបអាហារ សម្រាប់​ផ្គត់​ផ្គត់​ជីវភាព​ប្រចាំ​ថ្ងៃ ខណៈពេល​ជំនន់​ទឹកភ្លៀង​មិន​ទាន់​ឡើង​ខ្លាំង ។

ការ​ដាក់​ស្បៃ​មុង​នៅ​ក្នុង​ប្រឡាយ​បង្ហូរទឹក​នេះ មិន​ធ្វើ​ឱ្យ​ទឹក​រាច​លើ​ផ្លូវ នាំ​ឱ្យ​ស្ទះ​ប្រព័ន្ធ​លូ​អ្វី​នោះ​ទេ គ្រាន់តែ​រាច​ឡើង​ចូល​ក្នុង​ចំការ​ដំឡូង​មី​របស់​កសិករ​នៅ​ក្បែរ​ៗ​នោះ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ហេតុការណ៍​ប្រជាពលរដ្ឋ​ដាក់​ស្បៃ​មុង​នៅ​ក្នុង​ប្រឡាយ​ទឹក​ហូរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ក្រោយ​ពី​មេឃ​បង្អុរ​ភ្លៀង​ជាប់​ៗ​គ្នា​រាល់ថ្ងៃ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​អូរ​កន្ធៀ​ង​វ៉ា និង​ភូមិ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ក្នុង​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​នាំ​គ្នា​យក​ស្បៃ​មុង​មក​ដាក់​តាម​ប្រឡាយ​បង្ហូរទឹក ដើម្បី​ចាប់​ត្រី និង​កំពឹស​យក​មក​ធ្វើ​ម្ហូបអាហារ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ប្រភព​បន្ត​ទៀត​ថា ការ​ដាក់​ស្បៃ​មុង​នេះ បាន​តែ​ពេល​ទឹក​មិន​ទាន់​ហូរ​គំហុក​ឡើង​ខ្លាំង​ប៉ុណ្ណោះ ហើយ​ក៏​ចាប់​បានកូន​ត្រី​ល្អិត​ៗ រួម​ជាមួយនឹង​កំពឹស យក​ទៅ​ធ្វើ​ម្ហូបអាហារ​បរិភោគ​ជួបជុំ​គ្រួសារ ណាមួយ​មិនសូវ​មាន​សារធាតុ​គីមី​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​ផង​ដែរ ។
ក្រៅពី​ការ​ដាក់​ស្បៃ​មុង​នៅ​ក្នុង​ប្រឡាយ​បង្ហូរទឹក​ពី​នេះ បើសិនជា​ប្រជាពលរដ្ឋ​ណា​ម្នាក់ បិទ​ទឹក​ប្រឡាយ ដើម្បី​បង្ហូរ​ចូល​ទឹក​ចូល​តែ​ទៅ​ក្នុង​ដីចំការ​របស់​ខ្លួន គឺ​មិន​ត្រូវ​អនុញ្ញាត​នោះ​ឡើយ ព្រោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដទៃ ដែល​មាន​ដីចំការ​នៅ​ផ្នែក​ខាងក្រោម កំពុង​ត្រូវការ​ទឹកជា​ចាំបាច់ ។

សូម​បញ្ជាក់​ថា នៅ​ត្រង់​ចំណុច​ប្រឡាយ​ទឹក​ខាងលើ កាលពីមុន​កសិករ​តែងតែ​ដណ្តើម​ទឹក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​បិទ​ទំនប់​យក​ទឹក​បង្ហូរ​ចូល​ស្រែ​ចំការ​របស់​ខ្លួន មិន​បង្ហូរ​ទៅ​ឱ្យ​អ្នក​ខាងក្រោម​នោះ​ឡើយ ។ តែ​ក្រោយមក លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​អន្តរាគមន៍​ជួយ​ដោះស្រាយ​ឱ្យ​មានការ​បើក​ប្រឡាយ​ទឹក​បង្ហូរ​ចុះ​ក្រោម មិន​ឱ្យ​បិទ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ ។ បើសិនជា​កសិករ​ចង់បាន​ទឹក​ហូរ​ចូល​ចំការ​របស់​ខ្លួន ដែល​នៅ​ក្បែរ​ប្រឡាយ​បង្ហូរទឹក គឺ​អាច​ប្រើប្រាស់​ម៉ាស៊ីន​បូម​បញ្ចូល​ដោយ​ខ្លួនឯង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង ឧត្តុនិយម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ការ​ដាក់​ស្បៃ​មុង​នៅ​ក្នុង​ប្រឡាយ ដើម្បី​ចាប់​យក​ត្រី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ មិន​មានការ​ប៉ះពាល់​ដល់​ការ​ហូរ​ទឹក ឬ​នាំ​ឱ្យ​រាច​លិចលង់​ផ្លូវ និង​ដំណាំ​ប្រជាពលរដ្ឋ​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា ពួក​គាត់​ធ្វើ​បែប​នេះ នៅ​ពេល​ដែល​ទឹក​ប្រឡាយ​ហូរ​តិចតួច គឺ​ដាក់​ស្បៃ​មុខ ឬ​ដាក់​ទ្រូ​ជាដើម សម្រាប់​ចាប់​យក​ត្រី ដែល​ហូរ​តាម​ទឹក​ចុះ​ក្រោម ។ តែបើ​ទឹក​ហូរ​ខ្លាំង ក៏​មិន​អាច​ដាក់​ស្បៃ​មុង​កើត​ដែរ ព្រោះ​ទឹក​ប្រឡាយ​ខាងលើ​នេះ ហូរ​បុក​ខ្លាំង នាំ​ឱ្យ​ខូចខាត​សម្ភារៈ​ចាប់​ត្រី​ទាំងនោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ