ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សុ​ផា លី​ន​ដា មិន​ទាន់​ប្រាកដ​ពី​ការ​វិល​មក​អាជីព​ជា​ថ្មី ក្រោយ​សម្រាលកូន​ដំបូង

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង និង​បង្ហាញ​ម៉ូត នាង សុ​ផា លី​ន​ដា នៅ​មិន​ទាន់​លេចលឺ​ដំណឹង​វិល​មក​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ឡើយ បន្ទាប់​ពី​នាង​បាន​សម្ងំ​សាង​សុភមង្គល​គ្រួសារ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ សុ​ផា លី​ន​ដា ត្រូវ​បាន​គេ​មើល​ថា

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ តារា​សម្តែង និង​បង្ហាញ​ម៉ូត នាង សុ​ផា លី​ន​ដា នៅ​មិន​ទាន់​លេចលឺ​ដំណឹង​វិល​មក​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ឡើយ បន្ទាប់​ពី​នាង​បាន​សម្ងំ​សាង​សុភមង្គល​គ្រួសារ​អស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ សុ​ផា លី​ន​ដា ត្រូវ​បាន​គេ​មើល​ថា នាង​បាន​ផ្តឹ​ប​ការងារ​សិល្បៈ​របស់​ខ្លួន​ស្ទើរ​ទាំងស្រុង ក្នុង​ពេល​ដែល​បាន​កំពុង​ជាប់ដៃ​មើលថែ​កូនស្រី​របស់​នាង​ដែល​ទើបនឹង​សម្រាល​បាន​ប្រមាណ​ជិត​៦​ខែ​។

ជាមួយនឹង​ការ​មើល​កូន​ដំបូង និង​ការ​ជាប់ដៃ​បើកហាង​រកស៊ី​ជាមួយ​ស្វាមី​យ៉ាង​មមាញឹក​នោះ សុ​ផា លី​ន​ដា នៅ​មិន​ទាន់​ប្រាកដ​ទេ​ថា នាង​អាច​នឹង​វិល​រក​ការងារ​សិល្បៈ​វិញ​ឬ​យ៉ាងណា?

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច សុ​ផា លី​ន​ដា បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នាង​មិន​ច្បាស់​ពី​ការ​វិល​រក​សិល្បៈ​វិញ​ឡើយ ប៉ុន្តែ​នាង​អាច​នៅ​ទទួល​ការ​ថត​តិចតួច ប្រ​សិន​មាន​គេ​ត្រូវការ​។ នាង​បញ្ជាក់​ថា បើ​អោយ​ចូល​សិល្បៈ​ពេញដៃ​ដូច​មុន​នោះ​គឺ​មិន​អាច​ទេ ដោយសារ​នាង​ជាប់ដៃ​រកស៊ី​ជាមួយ​ស្វាមី និង​ត្រូវ​មើលថែ​កូន​ដែល​នៅ​តូច​នៅឡើយ​។

សុ​ផា លី​ន​ដា បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​បាន​ទម្លាក់​ចូល​ការងារ​សិល្បៈ​ច្រើន ដោយសារ​នាង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ការងារ​នេះ​។ ទោះជា​យ៉ាងណា ក្រោយ​ពេល​ដែល​នាង​សម្រាលកូន​បាន​ប្រមាណ​ជាង​១​ខែ​នោះ នាង​ក៏​មានការ​ងារ​ថត​តិច​តួច​នៅផ្ទះ​ផង​ដែរ​។ នាង​បញ្ជាក់​ថា កន្លង​មក​នាង​ក៏​មាន​អញ្ជើញ​អោយ​ថត​ភាពយន្ត​ដែរ តែ​នាង​បាន​បដិសេធ​ដោយសារ​នាង​អត់​មាន​ពេល​គ្រប់គ្រាន់ ព្រោះ​ការ​ថត​ភាពយន្ត គឺ​ត្រូវ​ចំណាយពេល​យូរ​។

នាង​ថា ជា​ធម្មតា នាង​ទទួលយក​តែ​ការ​ដើរ​ម៉ូត ថត MV ថត​ស្ព​ត​ពាណិជ​កម្ម​នានា​ប៉ុណ្ណោះ ចំណែក​ថត​ភាពយន្ត​វិញ​គឺ​មិន​មាន​ឡើយ​។ យ៉ាងណា បើ​តាម សុ​ផា លី​ន​ដា ថា សម្រាប់​ការ​បន្ត​អាជីព​សិល្បៈ​​វិញ ឬ​មិន​បន្ត​នោះ គឺ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​នាង​ផ្ទាល់ ខណៈ​ពេល​ស្វាមី​របស់​នាង​មិន​មានការ​ហាមឃាត់​ចំពោះ​រឿង​នេះ​ឡើយ​។

សុ​ផា លី​ន​ដា បញ្ជាក់​ថា ទៅ​ថ្ងៃ​ខាង​មុខ នាង​អាច​នឹង​ទទួល​ការ​ថត​ខ្លះ​ៗ​ឡើង​វិញ ប្រ​សិន​មានការ​ហៅ និង​នៅ​ពេល​កូន​រាង​ធំ ហើយ​ការងារ​រកស៊ី​មាន​លំនឹង​ដោយ​ស្វាមី​របស់​នាង​អាច​មើល​ការ​ខុស​ត្រូវ​បាន​ដោយ​ខ្លួនឯង​។

គួរ​រំលឹក​ថា តារា​សម្តែង និង​បង្ហាញ​ម៉ូត​នាង សុ​ផា លី​ន​ដា បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​ខ្មែរ​សញ្ញា​តិ​អា​មេ​រិ​ក​ឈ្មោះ កាំ​ង ប៊ុ​ណ្ណា ហើយ​បាន​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ និង​បាន​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ ដែល​រហូត​មក​ដល់​ពេល​នេះ​នាង​ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​ហើយ​។ តារា​រូប​នេះ ក៏​ទើបតែ​បាន​ចាប់ដៃ​ស្វាមី​អាណិកជន​វ័យ​ល្បាក់​៣០​ស្តើង​ខាងលើ ក្នុង​ការ​បើក​ភោជនីយដ្ឋាន​មួយ​ក្នុង​ខណ្ឌចំការមន ដោយ​ចំណាយ​ទុន​រួម​គ្នា​រាប់​ម៉ឺន​ដុល្លារ​។

គូស្នេហ៍ សុ​ផា លី​ន​ដា ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​បាន​ទៅ​រស់នៅ និង​បន្ត​ការ​សិក្សា​ឯ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក តាំងពី​កុមារភាព ហើយ​លោក​បាន​ត្រឡប់​មក​ដាក់​ទុន​រកស៊ី​នៅ​ទឹកដី​កំណើត​កាលពី​ជាង​២​ឆ្នាំ​មុន និង​មានបទពិសោធន៍​លើ​អាជីវកម្ម​ភោជនីយដ្ឋាន​ក្នុង​ចំណោម​មុខរបរ​ជា​ច្រើន​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ