ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក រក​ឃើញ​​ក្រុម​ខ្លាំង​ទាំង​៦​ឡើង​ទៅ​កាន់​វគ្គ​ PlayOffs

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​នៅ​ក្នុង វគ្គ​ជ្រុះ​សន្សំ​ពិន្ទុ​៨​ក្រុម​ចុង​

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​នៅ​ក្នុង វគ្គ​ជ្រុះ​សន្សំ​ពិន្ទុ​៨​ក្រុម​ចុង​ក្រោយ ទីបំផុត​គេ​បាន​រក​ឃើញ​ហើយ​ក្រុម​ទាំង​៦​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ដែល​ត្រូវធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​កៅអី​វគ្គ​បន្ត នៃ​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និក​(E-Sport)​លី​គ​កំពូល​ថ្នាក់​ជាតិ​រដូវ​កាល​ទី​១ ឆ្នាំ​២០២១ លើ​វិញ្ញាសារ Mobile Legends Bang Bang​។

គួ​រំលឹក​ផង​ដែរ​ថា ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​វិល​ជុំ​៨​ក្រុម​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២៨​ សីហា​ រហូត​ដល់​ថ្ងៃ​ទី​១៩​កញ្ញា ដែល​មាន​សភាព​តឹងតែង​បំផុត ទម្រាំ​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៦​ដែល​ឈ្នះ​ការ​ប្រកួត​នេះ​នឹង​ត្រៀម​ធ្វើ​ដំណើរ​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត​។​

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​ប្រកួត ក្នុង​ចំណោម​ក្រុម​ទាំង​៨​ដែល​ទើបតែ​បញ្ចប់​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​នេះ​ទៀត គឺ​មាន​៤​ក្រុម​ដែល​ឈ្នះ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​គឺ​ក្រុម DG Quantum ,FENNES Esport, Notorious Angels​និង​ក្រុម​Walker Esport ដែល​ត្រូវ​ឡើង​ទៅ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ចំនួន​៤​ទៀត​ដែល​កំពុង​តែ​ឈរ​ចាំ​គឺ​ក្រុម​Impunity KH.See You Soon,New Blood​និង​ក្រុម​Burn Gaming​។​

ជាមួយ​និង​ការ​ប៉ះ​គ្នា​សុទ្ធតែ​ជា​ក្រុម​ខ្លាំង​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​បាន​ប្រព្រឹត្ត​ទៅ​យ៉ា​តឹងតែង​បំផុត ទម្រាំ​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៦​ដើម្បី​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​Play Off​បន្ត​ទៀត​បាន​។​កា​រ្រ​កួត​នេះ​ទៀត​ត្រូវ​បាន​គេ​ដឹង​ថា​មាន​អ្នក​តាមដាន​ទស្ស នា គាំទ្រ​យ៉ា​ង​ច្រើន​លើសលប់ រហូត​ដល់​ទៅ​ជាង​៦​ម៉ឺន​នា​នក់​ឯណោះ​ ។ ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​យ៉ា​ស្វិតស្វាញ ទីបំផុត​គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៦​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​play Off រួម​មាន​៖​ក្រុម​DG Quantum, ក្រុម SeeyouSoon, ក្រុម Impunity KH, ​ក្រុម​Burn Gaming. ​ក្រុម​FENNES E sport​ និង​ក្រុម​NEW Blood​ ។ ​ហើយ​សម្រាប់​ការ​ប្រកួត​វគ្គ​Playoff​ បន្ត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែតុលា ​ឆ្នាំ​២០២១ តាម​ផេ​ក​ផ្លូវការ​របស់ Mobile Legends Bang Bang Cambodia​។

គណៈកម្មការ​ប្រ​រ​កួត​បានឱ្យ​ដឹង​ទៀត​ថា ​ការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​លើក​ចុង​ក្រោយ​ដែល​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣​តុលា​ខាង​មុខ​នេះ ដើម្បី​ស្វែងរក​ក្រុម​ម្ចាស់​ជើងឯក​កីឡា​អេ​ឡិច​ត្រូ​និក ​(E-Sport)​ តំណាង​ឱ្យ​កម្ពុជា​សម្រាប់​ឡើង​ទៅ​ប្រកួត​ជើងឯក​ពិភពលោក M3 World​នៅ​ចុងឆ្នាំ​២០២១​ខាង​មុខ​នេះ​ ៕​

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ