ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​អស់ទាស់​! Miss Grand Cambodia រាង​ស្រ​ឡូ​ន​ៗ​និង​ដងខ្លួន​សិច​ស៊ី​នៅ​វគ្គ​ប៊ី​គី​នី​

2 ឆ្នាំ មុន
  • ភ្នំពេញ

បវរកញ្ញា​ដ៏​ស្រស់​ឆើតឆាយ​ជា​ច្រើន​រូប បាន​មក​ជួបជុំ​គ្នា​យ៉ាង​ប្រញាប់ប្រញាល់ ដើម្បី​សម្តែង​ដើរ​បង្ហាញ​ម៉ូ​ដ​យក​ពិន្ទុ អំពី​ការ​ប្រឡង​ឈុត​ប៊ី​គី​នី នៃ​ការ​ប្រកួត​ឈុត​ហែល​ទឹក​ក្នុង​ការ​ប្រកួត Miss Grand Cambodia 2021​។ នារី​ៗ​ដ៏​ស្រស់​ស្អាត​ទាំងនោះ ធ្វើ​អោយ​គេ​ចាប់អារម្មណ៍ ព្រោះថា

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ដ៏​ស្រស់​ឆើតឆាយ​ជា​ច្រើន​រូប បាន​មក​ជួបជុំ​គ្នា​យ៉ាង​ប្រញាប់ប្រញាល់ ដើម្បី​សម្តែង​ដើរ​បង្ហាញ​ម៉ូ​ដ​យក​ពិន្ទុ អំពី​ការ​ប្រឡង​ឈុត​ប៊ី​គី​នី នៃ​ការ​ប្រកួត​ឈុត​ហែល​ទឹក​ក្នុង​ការ​ប្រកួត Miss Grand Cambodia 2021​។ នារី​ៗ​ដ៏​ស្រស់​ស្អាត​ទាំងនោះ ធ្វើ​អោយ​គេ​ចាប់អារម្មណ៍ ព្រោះថា ម្នាក់​ៗ​ស្តែង​ពី​ភាព​ក្លាហាន​ដូច​ៗ​គ្នា​។ ឆ្នាំ​នេះ​មហាជន​សរសើរ​ថា អ្នក​មក​ប្រឡង គឺ ល្អ​ៗ ហើយ​ខំ​ដោយ​មិន​ខ្លាច​ឆាក​ប្រកួត​។

កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ អ្នក​រៀបចំ​ការ​ប្រកួត Miss Grand Cambodia 2021 បាន​ប្រមូលផ្តុំ​ស្រី​ស្អាត​ៗ ជា​បេក្ខភាព មាន​ចំនួន​២៥​ខេត្ត​-​ក្រុង មក​ប៉ះ​គ្នា បែប​ឈុត Bikini រំលេច​ដងខ្លួន​អស់​ស្ទះ​។ ម្នាក់​ៗ​បង្ហាញ​ភាព​ជឿជាក់​លើ​ការ​ដើរ​អេ​ន​អន និង​សមត្ថភាព​រៀង​ៗ​ខ្លួន ដែល​ធ្វើ​អោយ​អ្នក​ដាក់​ពិន្ទុ​ពិបាក​សម្រេច ព្រោះថា ឆ្នាំ​នេះ​បវរកញ្ញា ចូលរួម​ប្រកួត​មាន​ភាព​ស្រស់​សោភា ក្លាហាន ទេព​កោសល្យ និង​ដងខ្លួន កម្ពស់​ត្រូវ​ខ្នាត​តែ​ម្តង​។

បើ​ទោះជា​កម្មវិធី​ដ៏​ទាក់ទាញ​នេះ មានការ​មិន​សប្បាយចិត្ត​ពី​ការ​រៀបចំ​តែ​ឃើញ​ថា ក្រុមការងារ អ្នកគ្រប់គ្រង ក៏​ដូច​ជា​បេក្ខភាព មិន​ចុះចាញ់​ការ​រិះគន់​របស់​មតិ​មួយ​ចំនួន​ឡើយ​។ នា​ចុងបញ្ចប់​ដំណើរការ​កម្មវិធី នៅ​តែ​អាច​ធ្វើ​បាន​តាម​គម្រោង​ទុក​ហើយ វេទិកា​​មួយ​នេះ​បាន​ក្លាយជា​ការ​តាមដាន​ជា​ថ្មី​ថា ឆ្នាំ​២០២១​នេះ ស្រី​ស្អាត​មួយ​រូប​ណា​ឈ្នះ​មកុដ ក្លាយជា​តួឯក បាន​ទាំង​សម្រស់ បាន​ទាំង​ចំណេះដឹង ដើម្បី​ឆ្ពោះទៅ​ឆាក​អន្តរជាតិ​។

បើ​តាម​ប្រភព​ទម្លាយ​ថា ការ​ប្រកួត​នៅ​ក្នុង​ស្ថានភាព​កូ​វី​ដ Miss Grand Cambodia ។ តើ​អ្នកដឹង​ទេ នៅ​ពីក្រោយ​ភាព​រិះគន់​របស់​អ្នក​គ្រប់​គ្នា វា​មានរឿង​អ្វី​កើត​ឡើងជា​ច្រើ​ដែល​យើង​មិនដឹង? ទីតាំង​មាន​សភាព​ចាស់ មិនមែន​គេ​មិនដឹង ប៉ុន្តែ​ខាង​ទីតាំង​គេ​មិន​បាន​រៀបចំ​ជូន ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​គេ​គ្មាន​បុគ្គលិក​ធ្វើការ ម្យ៉ាងវិញទៀត​គឺ​ពិតជា​ពិបាក​រក​ទីតាំង​សម្រាប់​ការ​ប្រកួត​​មួយ​នេះ​ខ្លាំង​ណាស់​នៅ​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​នេះ សណ្ឋាគារ​ដែល​គ្រោងទុក​មិន​អនុញ្ញាត​អោយ​មាន​មនុស្ស​ច្រើន ។

ងាក​មក​រឿង​ដែល​យើង​នឹក​ស្មាន​មិន​ដល់​វិញ ដែល​យើង​គួរតែ​សរសើរ​ចំពោះ​ម្ចាស់​កម្មវិធី និង​បុគ្គលិក​របស់​ក្រុមការងារ Miss Grand Cambodia គឺ​ពួក​គាត់​ពិតជា​ខិតខំ​ជាមួយ​ការងារ​មួយ​នេះ​ខ្លាំង​ណាស់ តាម​ដឹង​មក នៅ​ពីក្រោយ​ឈុត Bikini ដែល​ស្រស់​ស្អាត និង​ប្លែក​គ្រប់​ឈុត​នោះ គឺ​បាន​មក​ពី​ការ​ច្នៃប្រឌិត​របស់​ម្ចាស់​កម្មវិធី​។ ជា​ពិសេស​គឺ​ក្រុមការងារ​តែ​ម្តង គឺ​ច្នៃ​ចេញ​ចាប់​ម៉ូត​ដេរ​ភ្លាម​ៗ​ដោយ​ខ្លួនឯង ដោយសារ​តែ​ខាង​ជាង​កាត់​គេ​ធ្វើ​មិន​ទាន់​សម្រាប់​កម្មវិធី​។

ដូច្នេះ​លោក អ៊ិ​ន​សុ​ភិន បានអោយ​ក្រុមការងារ ( បង​វិមាន​) ទៅ​ទិញ​ក្រណាត់​សា​រ៉ុ​ង​យក​មក​ច្នៃ​ដេរ​សម្រាប់​បេ​ក្ខ​នារី​នៅ​ទៅ​នោះ​ភ្លាម​ៗ​តែ​ម្តង​។ នេះ​ជា​រឿង​ដែល​យើង​គួរតែ​កោតសរសើរ​ចំពោះ​ម្ចាស់​កម្មវិធី ក៏​ដូច​ជា​បុគ្គលិក​របស់ Miss Grand Cambodia ជា​ពិសេស​បេ​ក្ខ​នារី​របស់​យើង​ផង​ដែរ គឺ​ប្រកួត​បែប​រួម​រួប​សាមគ្គី​គ្នា ដើម្បី​អោយ​កម្មវិធី​ទៅ​មុខ​បាន​ដោយ​រលូន និង​អស្ចារ្យ​ជាទី​បំផុត​។

ការ​ប្រកួត​ឈុត​តំណាង​ជាតិ ធ្វើ​ឡើង​នា​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ២០២១ វេលា​ម៉ោង​៧​យប់​។ ចំណែក​រាត្រី​លើក មកុដ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​ខាង​មុខ​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុ​ស្តី​លេខ​៥​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ