ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខាត់ វ៉ៃ​ហាំ​ង ត្រូវ​ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ​​​មហោ​ស្រព​ភាពយន្ត​កម្ពុជា​-​អាស៊ាន

1 ខែ មុន
  • ភ្នំពេញ

តារា​សម្តែង​លោក ខាត់ វ៉ៃ​ហាំ​ង ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​មហោស្រព​ភាពយន្ត​កម្ពុជា​-​អាស៊ាន ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ​នៃ​មហោស្រព​ភាពយន្ត​នេះ ដែល​គ្រោង​រៀបចំ​នៅ​កម្ពុជា តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារ​ការ​ព្រួយបារម្ភ​នៃ​ការ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក ខាត់ វ៉ៃ​ហាំ​ង ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​មហោស្រព​ភាពយន្ត​កម្ពុជា​-​អាស៊ាន ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ​នៃ​មហោស្រព​ភាពយន្ត​នេះ ដែល​គ្រោង​រៀបចំ​នៅ​កម្ពុជា តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារ​ការ​ព្រួយបារម្ភ​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

បើ​យោង​តាម​ការ​ប្រកាស​របស់​លោក ខាត់ វ៉ៃ​ហាំ​ង តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បានអោយ​ដឹង​ថា សូម​ថ្លែងអំណរគុណ​ចំពោះ​គណៈកម្មាធិការ​រៀបចំ មហោស្រព​ភាពយន្ត កម្ពុជា​-​អាស៊ាន (Organizing Committee of Cambodia Asian Film Festival) ដែល​បាន​សម្រេច ព្រមទាំង​ផ្តល់​កិត្តិយស​ដល់​ខ្ញុំ​ជា ទូត​សុច្ឆន្ទៈ (Ambassador) នៃ​មហោស្រព​ភាពយន្ត​កម្ពុជា​-​អាស៊ាន (Cambodia Asian Film Festival) ប្រចាំឆ្នាំ​២០២១ ។

Picture

លោក​បញ្ជាក់​ថា នេះ​ជា​កិត្តិយស​ដ៏​គួរ​ឱ្យ​មោទនភាព ក៏​ដូច​ជា​សមិទ្ធផល​ដ៏​ប្រពៃ​ក្នុង​ចំណោម​សមិទ្ធផល​នានា​ដែល​ខ្ញុំបាទ​ទទួល​បាន​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ឋានៈ​ជា​តារា​សម្តែង​/​សិល្បករ​មួយ​រូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

យ៉ាងណា​លោក​ថា ពិតជា​គួរ​អោយ​សោកស្តាយ​ដែល​ព្រឹត្តិការណ៍​នៃ មហោស្រព​ភាពយន្ត​កម្ពុជា​-​អាស៊ាន (Cambodia Asian Film Festival) ប្រចាំ ២០២១ ពុំ​អាច​ប្រារព្ធ​រៀបចំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​ពិភពលោក​ទាំងមូល​កំពុង​តែ​ឆ្លងកាត់​នូវ​ដំណាក់​កាល​នៃ​ជំងឺ​រាតត្បាត​ដ៏​កាច​សា​.​ហាវ​នោះ ដោយ​ផ្លាស់​ប្តូរ​ប្រារព្ធ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នេះ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​វិញ​។

Picture

សូម​គោរព​ជូនពរ គណៈកម្មាធិការ​រៀបចំ មហោស្រព​ភាពយន្ត កម្ពុជា អាស៊ាន​(Organizing Committee of Cambodia Asian Film Festival) គ្រប់​ៗ​រូប ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ប្រពៃ​បន្ត​ទៀត​នា​ពេល​អនាគត ព្រមទាំង​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​។

សូម​រំលឹក​ថា តារា​សម្តែង​លោក ខាត់ វ៉ៃ​ហាំ​ង គឺ​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយ​មិត្តភាព​មួយ​ក្នុង​ចំណោម​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តារា​រូប​នេះ បាន​សាង​ស្នាដៃ​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​ជា​បន្តបន្ទាប់ ដោយសារ​លោក​មាន​ទេព​កោ​ល​ស្យ​ក្នុង​ការ​សម្តែង​រួម​ផ្សំ​នឹង​រូបរាង​ដ៏​សង្ហារ​របស់​លោក​ផង​ដែរ​។ លោក​ក៏​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ដែល​បាន​ចូលរួម​សហការ​ផលិត​រវាង​ផលិតករ​ខ្មែរ និង​ផលិតករ​ថៃ នា​ពេល​កន្លង​មក​ដែរ​៕

Picture
Picture
Picture
Picture
Picture