ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគច្រើន ជាអាជីវករលក់ដូរបានឆ្លងកូវីដ១៩ នៅក្រុងស្វាយរៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​០៥​នាក់ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ សូម​រួសរាន់​ទៅ​យក​សំណាក…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ២០២១​នេះ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ចំនួន​០៥​នាក់ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ធ្លាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ សូម​រួសរាន់​ទៅ​យក​សំណាក ។

រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បង្ហាញ​ឈ្មោះ​អ្នក​ឆ្លង​ខាងលើ មាន​ដូច​ជា ៖
ស្ត្រី អាយុ​៤៨​ឆ្នាំ មុខរបរ​អ្នកលក់​អង្ករ រស់នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង
ស្ត្រី អាយុ ៤៤​ឆ្នាំ មុខរបរ​អ្នកលក់​គ្រឿងទេស រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។
ស្ត្រី អាយុ​៤៦​ឆ្នាំ មុខរបរ​អ្នកលក់​អង្ករ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង
-​ស្ត្រី អាយុ​៤១​ឆ្នាំ មុខរបរ​អ្នកលក់​ខោអាវ រស់នៅ​ភូមិ​កៀន​សាំង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង
-​បុរស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងមាស រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ផ្សារ​វាល​យន្ត គិត​ចាប់ពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ ។

សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ដែល​ធ្លាប់​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ សូម​រួសរាន់​ទៅ​យក​វត្ថុ​វិភាគ​សំណាក នៅ​តាម​ទីតាំង​ប៉ុស្ដិ៍​យក​សំណាក​នៅ​ក្នុង​មូលដ្ឋាន ឬ​ដែល​អាច​យក​វត្ថុ​វិភាគ​សំណាក​បាន​នៅ​សាលា​បឋម​សិក្សា​សាមគ្គី ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ (#COVID-19) ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ