ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកំប៉ុងហ្គាសឆាបឆេះលំនៅឋានអស់មួយខ្នង នៅទល់មុខវត្តចំប៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​ទាំងស្រុង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​វត្ត​ចំប៉ា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ជ្រាយ​អំពិល​២…

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​ទាំងស្រុង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់មុខ​វត្ត​ចំប៉ា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ជ្រាយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លំនៅ​ឋាន​ដែល​ត្រូវ​ឆាបឆេះ​ជា​សំណង់​សង់​ឡើង​ពី​ថ្ម​ប្រក់ស​ង្ក័​សី មាន​ទំហំ​៤​ម៉ែត្រ​កន្លះ​គុណ​នឹង​៩​ម៉ែត្រ និង​មាន​ម្ចាស់​ឈ្មោះ អ៊ិ​ត សា​វឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ។ ហើយ​ផ្ទះ​ខាងលើ​ប្រកប​រប​រកស៊ី​ជួសជុល​ម៉ូតូ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ ម្ចាស់ផ្ទះ និង​សមាជិកគ្រួសារ​នៅ​សម្រាក​ក្នុងផ្ទះ​ធម្មតា​លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​នៅ​សុខ​ៗ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ដែល​នៅ​ក្នុងផ្ទះ បង្ក​អោយ​មាន​ជា​ភ្លើង​ឆាបឆេះ​សម្ភារៈ​ក្នុងផ្ទះ ។

ភ្លាម​ៗ មនុស្ស​នៅ​ក្នុងផ្ទះ​បាន​នាំ​គ្នា​រត់​ចេញ​ទៅ​ក្រៅ និង​ស្រែកហៅ​អោយ​អ្នក​ជិតខាង​ជួយ ប៉ុន្តែ​មិន​ទាន់​មានការ​ជួយ​អន្តរាគមន៍​ផង ក៏​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ខ្លាំង​ឡើង​ៗ ។ បន្ទាប់​ពី​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​ទៅ​នឹង​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ ។

ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​អស់​ប្រមាណ​កន្លះ​ម៉ោង​រួច​មក​អណ្តាតភ្លើង​ត្រូវ​បាន​រលត់​សូន្យសុង​ទៅ​វិញ​១០០​ភាគរយ​តែ​ម្តង ដោយ​មិន​មានការ​រាលដាល​ដល់​លំនៅ​ឋាន​ក្បែរ​នោះ​ឡើយ ។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​សរុប​១១​គ្រឿង​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ ។

ក្នុង​ហេតុការណ៍​ដដែល​នេះ ពុំ​មាន​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ មន្ត្រី​ជំនាញ​អគ្គី​ភ័យ​បញ្ជាក់​ថា គឺ​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស ។ ចំពោះ​លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​ទាំងអស់ ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ