រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០១៦ នេះបានចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រី១កន្លែង តែត្រូវម្ចាស់ទីតាំងបានបិទទ្វារផ្ទះមិនឲ្យកម្លាំងគណៈបញ្ជាការចូលត្រូតពិនិត្យឡើយ ដែលទីតាំងនេះនៅចំណុចក្បែរនិងហាងកាហ្វេភ្នំពេញ១៥A តាមបណ្ដោយផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនិងទីតាំងបើកល្បែងហ្គេមបាញ់នេះ បានឲ្យដឹងផងដែរថា ជារៀងរាល់ថ្ងៃមិនថាយប់ឬថ្ងៃនោះគឺសម្បូរណាស់ក្រុមក្មេងស្ទាវដែលជិះម៉ូតូស៊េរីទំនើបៗចូលមកលេងហ្គេម អ្វីដែលគួអោយគត់សម្គាល់នោះមិនត្រឹមតែចូលលេងហ្គេមប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងនេះបន្ថែមទៀត ដែលបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា អស់រយៈពេលជាង៣ម៉ោងទៅហើយ អាជ្ញាធរក៏ដូចជាគណៈបញ្ជាការនៅមិនទាន់មានវិធានការនៅឡើយទេដោយគ្រាន់តែយកឡានរបស់គណៈបញ្ជាការមកដាក់នៅខាងមុខទីតាំងហ្គេមបាញ់ត្រីនេះ។ ប្រជាពលរដ្ឋនៅទីនោះបានធ្វើការរិះគន់លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកយ៉ាងចាស់មាត់ថា ការចុះចាប់ហ្គេមបាញ់ត្រីខាងលើនេះអាជ្ញាធរខណ្ឌហាក់ដូចជាធ្វើលេងៗយ៉ាងម៉េចទេ ឬក៏មានអ្នកមានលុយអន្តរាគមន៍បានជាមិនហ៊ានកាត់សោរធ្វើចូលចាប់ហ្គេមបាញ់ត្រីទាំងនោះអញ្ចឹង បែរជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងនោះចាក់សោរទ្វារឌឺ នឹងអាជ្ញាធរបែបនេះ។
ប្រជាពលរដ្ឋបានបន្តថា បើថ្ងៃក្រោយគ្រាន់តែចុះមកបន្លាច ឬបង្អើលលេងៗបែបនេះ កុំចុះមកល្អជាងនាំអោយអ្នករកស៊ីខុសច្បាប់ទាំងនោះមើលងាយ និងរងការរិះគន់ពីសំណាក់មហាជនអត់អំពើ៕
ចែករំលែកព័តមាននេះ