ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​៤​រូប​ចាប់​ឃោសនា​ដណ្ដើម​តំណែង​ប្រធាន​គណបក្សកាន់អំណាច​ជប៉ុន

2 ឆ្នាំ មុន

បេក្ខជន​៤​រូប​ក្នុង​នោះ​មាន​បុរស​២​រួប​និង​នារី​២​រូប កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ចាប់ផ្ដើម​ជា​ផ្លូវការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត សម្រាប់​ក្លាយជា​ប្រធាន​នា​ពេល​ខាង​មុខ​គណបក្សកាន់អំណាច ក្នុង​ឱកាស​នៃ​

ប្រទេស​ជប៉ុន ៖ បេក្ខជន​៤​រូប​ក្នុង​នោះ​មាន​បុរស​២​រួប​និង​នារី​២​រូប កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ចាប់ផ្ដើម​ជា​ផ្លូវការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត សម្រាប់​ក្លាយជា​ប្រធាន​នា​ពេល​ខាង​មុខ​គណបក្សកាន់អំណាច ក្នុង​ឱកាស​នៃ​ការ​បោះ​ឆ្នោត​ផ្ទៃក្នុង​នា​ថ្ងៃ​ទី​២៩​កញ្ញា ដែល​នឹង​បើកផ្លូវ​ឲ្យ​អ្នក​ដែល​ឈ្នះ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ជប៉ុន​។

កាលបរិច្ឆេទ​កំណត់​ចុង​ក្រោយ​សម្រាប់​ការ​ដាក់​បេក្ខភាព ត្រូវ​ផុតកំណត់​នា​ព្រឹក​ថ្ងៃ​ទី​១៧​កញ្ញា ហើយ​មាន​បេក្ខជន​៤​រូប​ប្រកួតប្រជែង​គ្នា​ដណ្ដើម​យក​តំណែង​បន្ត​ពី​លោក​យ៉ូ​សី​ុ​ហី​ុ​ដ​ស៊ូ​ហ្គា ប្រធាន​គណបក្ស​សេរី​ប្រជាធិបតេយ្យ​ជប៉ុន​បច្ចុប្បន្ន​។ ក្នុង​ចំណោម​បេក្ខជន​ទាំង​៤​រូប លោកតា​រ៉ូ​កូ​ណូ​អាយុ​៥៨​ឆ្នាំ​អតីតរដ្ឋមន្ត្រី​កែទម្រង់រដ្ឋបាល ហើយ​ក៏​ទទួល​បន្ទុក​ផង​ដែរ ខាង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ដែល​មាន​សង្ឃឹម​ឈ្នះ​ច្រើន​។ ប៉ុន្តែ​វា​មិន​ប្រាកដ​ដែរ​អ្វី​ៗ​តែង​មានការ​ប្រែប្រួល​។ លោក​តូ​រ៉ូ​អាសូ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​អះអាង​ថា លោក​នឹង​គាំទ្រ​ទាំង​លោកតា​រ៉ូ​កូ​ណូ​ទាំង​លោក​ហ្វូ​មី​អូ​គី​ស៊ី​ដា អតីតរដ្ឋមន្ត្រី​ការ​បរទេស​។

អតីតរដ្ឋមន្ត្រី​ដែរ​លោកស្រី​សា​ណា​អ៊ីតា​កា​អ៊ី​ជី​អាយុ​៦០​ឆ្នាំ ជា​អ្នក​ជាតិនិយម​ជ្រុល​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អតីត នាយក​រដ្ឋមន្ត្រី​លោក ស៊ីន​ហ្សូ​អា​បេ ក៏​មាន​អ្នកគាំទ្រ​ច្រើន​ក្នុង​សភា​ដែរ​។​បេ​ក្ខ​នារី​មួយ​រូប​ទៀត លោកស្រី​សៃ​កូ​ណូ​ដា អតីតរដ្ឋមន្ត្រី​អាយុ​៦១​ឆ្នាំ ហាក់​មាន​វាសនា​អាច​ជាប់​ឆ្នោត​តិច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ