ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ស្រី​ស្អាត កែវ ចាន់​និមល វិល​មក​ឆាក​តន្ត្រី​វិញ​​ហើយ ក្រោយ​ផ្អាក​កន្លះ​ឆ្នាំ

1 ខែ មុន
  • ភ្នំពេញ

ពិធី​ការិនី​ពូកែ​សំនួនវោហា នាង កែវ ចាន់​និមល បាន​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​អាក់ខាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មកនេះ​។ ចាប់តាំងពី​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជា

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ពិធី​ការិនី​ពូកែ​សំនួនវោហា នាង កែវ ចាន់​និមល បាន​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​នាង​បាន​អាក់ខាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មកនេះ​។ ចាប់តាំងពី​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​ជា​៦​ខែ​ហើយ ដែល កែវ ចាន់​និមល បាន​ផ្អប់​ការងារ​របស់​ខ្លួន​ចោល​ទាំងស្រុង ដោយសារ​តែ​នាង​នៅ​មាន​អាម្ម​ណ៍​ភ័យ​ខ្លាច​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ​នៅឡើយ​។

កែវ ចាន់​និមល បាន​ចំណាយពេល​នៅផ្ទះ និង​ដើរ​លេង​កំសាន្ត​តាម​ទីកន្លែង​មួយ​ចំនួន ដោយ​មិន​បាន​នឹកនា​ពី​អាជីព​សិល្បៈ​នេះ​ឡើយ​។ ដោយឡែក​មុន​នឹង​ឈាន​ជើង​ចូល​អាជីព​ជា​ពិធី​ការិនី​ឡើង​វិញ​នា​ពេល​នេះ នាង​ក៏​ទើបតែ​វិល​មក​ពី​ដើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ផង​ដែរ​។

Picture

យ៉ាងណា ស្រមោល​ខ្មៅ​នៃ​ការ​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​រសាត់​ចេញពី​អារម្មណ៍​របស់​នាង​ច្រើន ទើបបាន​ធ្វើ​អោយ​តារា​រូប​នេះ​អាច​ហ៊ាន​វិល​មក​ចាប់​ក្បាល​មេក្រូ​ឡើង​លើ​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ​នា​ពេល​នេះ​។

កែវ ចាន់​និមល ត្រូវ​បាន​គេ​មើលឃើញ​បាន​ឡើង​ឆាក​តន្ត្រី​ជា​ពិធី​ការិនី​ឡើង​វិញ ជាមួយ​ពិធីករ​លោក សុខ រ៉ា​ស៊ី នៅ​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែកញ្ញា​នេះ​។

ជាមួយនឹង​កាល​វិល​ត្រឡប់​មក​វិញ​នា​ពេល​នេះ កែវ ចាន់​និមល បាន​បង្ហោះ​សារ​ខ្លី​មួយ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​រួចរាល់​សម្រាប់​ការ​ឡើង​ឆាក​តន្ត្រី​ថ្ងៃ​ទី​១ បន្ទាប់​ពី​សម្រាក​ជាង​៦​ខែ អរគុណ​សម្រាប់​ការ​ផ្តល់​កម្លាំងចិត្ត​របស់​បងប្អូន​ទាំងអស់​គ្នា​»​។
ទោះជា​យ៉ាងណា ការ​វិល​មក​ឆាក​តន្ត្រី​ជា​ថ្មី​នេះ​ដែរ កែវ ចាន់​និមល ក៏​ដូច​ជា​អ្នកសិល្បៈ​ផ្សេង​ទៀត​ដែរ ដោយ​នាង​មានការ​ប្រយ័ត្នប្រយែង ដោយ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។

Picture

ជា​ការ​កត់សម្គាល់​អ្នក​នាង កែវ ចាន់​និមល និង​ក្រុម​គ្រួសារ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់​ពី​នាង​បាន​ឆ្លង​ពី​ក្រុមការងារ​នៅ​ពេល​ថត​ស្ព​ត​ពាណិជ​កម្ម​មួយ​។ យ៉ាងណា ក្រោយ​ពេល​សម្រាក​ព្យាបាល​មួយ​រយៈ​នាង និង​ក្រុម​គ្រួសារ​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ ដោយ​មិន​មាន​អ្នក​ណា​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​។

ចំណែក​ការ​វិល​មក​រក​អាជីព​របស់​អ្នក​នាង កែវ ចាន់​និមល នា​ពេល​នេះ​ត្រូវ​បាន​ចាត់ទុកជា​តារា​មួយទៀត​នៅ​ផលិតកម្ម​ហង្ស​មាស ដែល​រួម​មាន​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ និង វី​ឌី​ណែ​ត ក៏​បាន​វិល​មក​ឆាក​តន្ត្រី​ដូច​គ្នា ក្រោយ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​តារាចម្រៀង​នាង សួ​ស វី​ហ្សា នៅ​មិន​ទាន់​វិល​មក​វិញ​នៅឡើយ បើ​ទោះបីជា​នាង​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សា​.​ហាវ​មួយ​នេះ​ក៏​ដោយ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture