ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង​បង្ក​ហិ.ង្សា ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ដុសក្អែល

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជន​បង្ក​ក្នុង​វង់​ផឹកស៊ី​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​វាយតប់​ទៅ​លើ​ភាគី​ជា​ជន​រង​គ្រោះ​ម្នាក់​ឲ្យ​រង​របួសធ្ងន់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ សង្កាត់​ទឹកថ្លា ចាប់​ក្របួច​ក​អាវ នាំ​

ខេត្តបន្ទាយមានជ័យ ៖ ជន​បង្ក​ក្នុង​វង់​ផឹកស៊ី​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​វាយតប់​ទៅ​លើ​ភាគី​ជា​ជន​រង​គ្រោះ​ម្នាក់​ឲ្យ​រង​របួសធ្ងន់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ សង្កាត់​ទឹកថ្លា ចាប់​ក្របួច​ក​អាវ នាំ​យក​មក​ស្នាក់​ការ​បន្ទាប់​ពី​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ  កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក ម៉ែ​ន ភី​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ៖​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦  ជន​រង​គ្រោះ និង​ជន​បង្ក​បាន​ផឹ​ស៊ី​ជាមួយ​គ្នា​ក្នុង​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចូលរួម​ផឹកស៊ី​ផង​ដែរ សរុប​មាន​គ្នា​ចំនួន​៥​នាក់ នៅផ្ទះ​លក់​គ្រឿងសំណង់​គង់ គឹ​ម​ទី ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ  ។​ក្រោយ​ពី​ផឹកស៊ី​ស្រវឹង​បុរស​ចំណាស់​ម្នាក់​នោះ​បាន​ឲ្យ​ជន​បង្ក​ចាក់​ស្រា​ឲ្យ​គាត់​ផង ពេល​នោះ​ជន​បង្ក​ក៏​និយាយ​ទៅ​បុរស​ចំណាស់​នោះ​ទាំង​ពាក្យ​សំដី​អសុរ​ស​ថា​អញ​មិន​ចាក់​ស្រា​ឲ្យ​អាឯង​ទេ ។

​ពេល​ឮ ដូច្នោះ​ជន​រង​គ្រោះ​ឈ្មោះ​ធឹ​ម  ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​កើតហេតុ ក៏​បាន​និយាយ​ថា ម្តេច​ឯង​និយាយ​ដូច្នោះ គាត់​អាច​បង្កើត​ក្បាល​ឯង​បាន ពេល​នោះ​ជន​បង្ក​ម្នាក់ បាន​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ យ៉ាង​ចាស់ដៃ បន្ទាប់​មក​បក្សពួក​គេ​ម្នាក់​ទៀត បាន​ស្ទុះ​ជួយ​ដាល់ និង​វាយ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ។​លោក​មេបញ្ជាការ​រង បាន​បញ្ជាក់​ថា ជន​បង្ក​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ហោ  កា​រ៉ា​ន់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​តុ​ប តេ​ង ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ដៃដល់​ក៏​បាន​និយាយ​ថា ពួក​គេ​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង គ្រោះ​ពិតប្រាកដ​មែន តែ​នេះ​ក៏​ដោយសារ​ជន​រង​គ្រោះ​បាន​វាយ​ទៅ​លើ​បក្សពួក​របស់​ខ្លួន​មុន​។​លោក​មេបញ្ជាការ​រង​ក៏​បាន​បញ្ជាក់​ផង​ទៀត​ថា តែ​នេះ​គឺ​ដោយសារ​តែ​ជន​បង្ក​មាន​គ្នា​២​នាក់​វាយ​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់ បច្ចុប្បន្ន​ជន​ដៃដល់​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕