ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ នៅតែគំរាមកំហែងដល់ការដើរកម្សាន្តរបស់ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចំនួនពលរដ្ឋបានដើរកម្សាន្តនៅតាមមណ្ឌលទេសចរណ៍នានាក្នុងសប្តាហ៍ទី ៣ ខែកញ្ញានេះ មានកំណើនជាងកាលពីដើមខែ ប៉ុន្តែត្រូវគេមើលឃើញថា នៅតែចំនួនតិចនៅឡើយ ។ កូវីដ…

រាជធានីភ្នំពេញ ៖ ចំនួនពលរដ្ឋបានដើរកម្សាន្តនៅតាមមណ្ឌលទេសចរណ៍នានាក្នុងសប្តាហ៍ទី ៣ ខែកញ្ញានេះ មានកំណើនជាងកាលពីដើមខែ ប៉ុន្តែត្រូវគេមើលឃើញថា នៅតែចំនួនតិចនៅឡើយ ។ កូវីដ ១៩ ហាក់តែបន្តគំរាមកំហែងដល់ដំណើរកម្សាន្តពលរដ្ឋនៅឡើយទោះបីយុទ្ធនាការចាក់វ៉ាក់សំាង ដល់ពលរដ្ឋ ១០ លាននាក់ហាក់សម្រេចបាន ១០០% ហើយក្នុងការបង្កើតភាពសុំាសហគមន៍នោះ ។ 

លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងសប្ដាហ៍ទី ៣ នៃខែកញ្ញា នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់ ។ តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ ។ 

លោករដ្ឋមន្រ្តីបញ្ជាក់ថា ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ។

គោលដៅសំខាន់ៗដែលអ្នកទេសចរ បានដើរកម្សាន្តមាន រាជធានីភ្នំពេញចំនួន ១៨,៨៤៦ នាក់ ខេត្តកំពត ចំនួន ១៥,៧២១ នាក់ ខេត្តកែបចំនួន ៧,៥៧០ នាក់ ខេត្តតាកែវ ៣,៧៣៦ នាក់  ខេត្តព្រះសីហនចំនួន ៣,៣៨៤ នាក់ និងខេត្តពោធិ៍សាត់ចំនួន៣,២៥៨ នាក់ ។

លោក ថោង ខុន បានបញ្ជាក់ថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានីខេត្ត បានកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំ ណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ -១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ