ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹងពី​ប្រទេស​កា​ដា​ណា

8 ឆ្នាំ មុន

កា​ណា​ដា​គឺជា​ប្រទេស​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ទ្វីបអាមេរិក​ខាងជើង ។ ខេត្ត​ចំនួន​១០ និង​ទឹកដី​ចំនួន​៣​កន្លែង​របស់​ប្រទេស​កា​ណា​ដា​បាន​លាតសន្ធឹង​ពី​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ទៅ​កាន់​ប៉ា​ស៊ី​ហ្វិ​ក និង​នៅ​ភាគ​ខាងជើង​រហូត​ដល់​មហាសមុទ្រ​អាក​ទិ​ក

កា​ណា​ដា​គឺជា​ប្រទេស​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ទ្វីបអាមេរិក​ខាងជើង ។ ខេត្ត​ចំនួន​១០ និង​ទឹកដី​ចំនួន​៣​កន្លែង​របស់​ប្រទេស​កា​ណា​ដា​បាន​លាតសន្ធឹង​ពី​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ទៅ​កាន់​ប៉ា​ស៊ី​ហ្វិ​ក និង​នៅ​ភាគ​ខាងជើង​រហូត​ដល់​មហាសមុទ្រ​អាក​ទិ​ក ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា ៩,៩៨​លាន​គីឡូម៉ែត្រ​កា​េ​រ៉ ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​២​របស់​ពិភពលោក ។ ប្រទេស​កា​ណា​ដា​មាន​ព្រំប្រទល់​ជាប់​នឹង​សហរដ្ឋអាមេរិក​ដែល​ជា​ព្រំដែន​វែង​ជាងគេ ។ ប្រទេស​កា​ណា​ដា​មាន​ប្រជាជន​រស់នៅ​រប៉ាត់រប៉ាយ ហើយ​មួយ​ផ្នែក​ធំ​នៃ​ទឹកដី​របស់​ខ្លួន គឺ​គ្របដណ្តប់​ដោយ​ព្រៃ និង​ភ្នំ ។

ប្រមាណ​ជា​៤​ភាគ​៥​គឺ​អត្រា​ប្រជាជន​របស់​ប្រទេស​កា​ណា​ដា​នៃ​២៣ លាន​នាក់​រស់នៅ​ក្បែរ​ព្រំដែន​ភាគ​ខាងត្បូង ។ តំបន់​ភាគច្រើន​របស់​កា​ណា​ដា​ត្រជាក់​ខ្លាំង​នៅ​រដូវ​ត្រជាក់ និង​ក្តៅ​នៅ​តំបន់​ភាគ​ខាងត្បូង​ក្នុង​រដូវក្តៅ ។ ទឹកដី​បច្ចុប្បន្ន​ត្រូវបាន​គេ​ហៅ​ថា​កា​ណា​ដា​ដែល​មាន​មនុស្ស​រស់នៅ​អស់​រយៈពេល ១​ពាន់​ឆ្នាំ ដោយ​ជនជាតិ​ដើម​ភាគ
តិច Aboriginal peoples​។ នៅ​ដើម​សតវត្សរ៍​ទី១៥ ប្រទេស​បារាំង និង​ប្រទេស​អង់គ្លេស​បាន​ដាក់អ​ណា​និគម​លើ​តំបន់ឆ្នេរ​អា​ត្ល​ង់​ទិ​ក​ហើយ​ក៏​មានការ​តាំងទី​នៅ​តំបន់​កា​ណា​ដា​ក្នុង​ឆ្នាំ​១៥៣៧ ។

-​ទីក្រុង​តូ​រ៉ុ​ន​តូ ។
-​ភាសាផ្លូវការ​បារាំង និង​អង់គ្លេស ។
-​ព្រះមហាក្សត្រ អេ​លី​សា​បែ​តទី​២ ។
-​អគ្គទេសាភិបាល David Johnston ។
-​នាយក​រដ្ឋមន្ត្រី Justin Trudeau ។
-​ប្រធាន​ចៅក្រម Beverley McLachlin​។
-​ផ្ទៃដី​សរុប ៩.៩៨៤.៦៧០​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​២ ។
-​បរិមាណ​ទឹក​៨,៩២​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៥ ចំនួន ៣៥.៩៨៥.៧៥១​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៣៧ ។
-​ដង់ស៊ីតេ​៣,៤១ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​២២៨ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ​១,៦២៨​ពាន់​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​១៥​។ មនុស្ស​ម្នាក់​រក​ចំណូល​បានជា​មធ្យម​៤៥.៤៨៨​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​២០ ។
-​រូបិយប័ណ្ណ ដុល្លារ​កា​ណា​ដា ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +១ ៕