ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ស​ង្ស​យ័​បែក​ថ្នាំ​អុកឡុក​វាយ​កំទេច​ទ្រព្យសម្បត្តិ​ និង​ជេ​រប្រមា​ថ​ឪពុក​ម្តាយ​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង​៖​ជាង​ផ្សារ​ដែក​ម្នាក់​ស្រវឹងស្រា​ជោគសង្ស័យ​បែក​ថ្នាំ​អុកឡុក​ឪពុក​ម្តាយ​ដោយ​ជេរ​ប្រមា​ថ​ប្រទេច​ដាក់​ផ្តាសា​ឪពុក​ម្តាយ​ហើយ​ប្រើ​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់​ត្រូវ​ឪពុក​ម្តាយ​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ចាប់ចង​រួច​ប្រគល់​ឲ្យ​មន្ត្រី​នគរ​បាល​ចាត់ការ​តាម​ច្បាប់​។​ករណី​កូន​តិ​រិ​ច្ឆា​ន​ជេ​ប្រមា​ថ​ឪពុក​ម្តាយ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ​២០១៦​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នៅ​ភូមិ​រោង​បន្លែ​ ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​។ ​ជន​អកត្តញ្ញូ​នេះ​ឈ្មោះ​តឿ អ៊ី​វ​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មុខរបរ​ជា​ជាង​ផ្សារ​ដែក​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​បើ​តាម​បុរស​ជា​ឪពុក​បាន​ឲ្យ​ដឹង​ថាមុន​ពេល​កើតហេតុ​កូន​អកត្តញ្ញូនេះ​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ខាងក្រៅ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៣​និង​៤០​នាទី​រសៀល​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​មិនដឹង​ថា​ស្រវឹងស្រា​ឬ​បែក​ថ្នាំ​ទេគ្រាន់តែ​ដល់​ផ្ទះ​ភ្លាម​ស្រាប់តែ​អុកឡុក​ជេ​ប្រទិច​ដាក់​ផ្តាសាឪពុក​ម្តាយ​និង​បាន​ប្រើ​ហិង្សា​វាយ​កំទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់។ ​ដោយ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ទ្រាំ​និង​ការ​ជេ​ប្រមា​ឌថនិង​ការ​បំផ្លិចបំផ្លាញ​មិន​បាន​…

ខេត្តស្វាយរៀង​៖​ជាង​ផ្សារ​ដែក​ម្នាក់​ស្រវឹងស្រា​ជោគសង្ស័យ​បែក​ថ្នាំ​អុកឡុក​ឪពុក​ម្តាយ​ដោយ​ជេរ​ប្រមា​ថ​ប្រទេច​ដាក់​ផ្តាសា​ឪពុក​ម្តាយ​ហើយ​ប្រើ​ហិង្សា​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់​ត្រូវ​ឪពុក​ម្តាយ​ហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​ចាប់ចង​រួច​ប្រគល់​ឲ្យ​មន្ត្រី​នគរ​បាល​ចាត់ការ​តាម​ច្បាប់​។​ករណី​កូន​តិ​រិ​ច្ឆា​ន​ជេ​ប្រមា​ថ​ឪពុក​ម្តាយ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០​កុម្ភៈ​២០១៦​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​នៅ​ភូមិ​រោង​បន្លែ​ ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​។

​ជន​អកត្តញ្ញូ​នេះ​ឈ្មោះ​តឿ អ៊ី​វ​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​មុខរបរ​ជា​ជាង​ផ្សារ​ដែក​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​បើ​តាម​បុរស​ជា​ឪពុក​បាន​ឲ្យ​ដឹង​ថាមុន​ពេល​កើតហេតុ​កូន​អកត្តញ្ញូនេះ​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ខាងក្រៅ​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​៣​និង​៤០​នាទី​រសៀល​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​មិនដឹង​ថា​ស្រវឹងស្រា​ឬ​បែក​ថ្នាំ​ទេគ្រាន់តែ​ដល់​ផ្ទះ​ភ្លាម​ស្រាប់តែ​អុកឡុក​ជេ​ប្រទិច​ដាក់​ផ្តាសាឪពុក​ម្តាយ​និង​បាន​ប្រើ​ហិង្សា​វាយ​កំទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេចខ្ទី​អស់។

​ដោយ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ទ្រាំ​និង​ការ​ជេ​ប្រមា​ឌថនិង​ការ​បំផ្លិចបំផ្លាញ​មិន​បាន​ ក៏​ហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ចាប់ចង​រួច​ប្តឹង​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​ឲ្យ​មក​យក​ទៅ​អប់រំពេល​សមត្ថកិច្ច​មក​ដល់​ក៏​ស្រែកជេរប្រមាថ សមត្ថកិច្ច​ទៀត​ទើប​រូប​គាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ចាត់ការ​តាម​ច្បាប់​។​នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​២០១៦​ វេលា​ម៉ោង​១១:០០​ព្រឹក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។