រាជធានីភ្នំពេញ ៖ ពិតជារឿងនឹកស្មានមិនដល់ ក្នុងពេលដែលតារាសម្តែងវ័យក្មេងនាង កុសម៉ា លីនដា បានជួបហេតុការណ៍ភ័យតក់ស្លុតចំនួន២ក្នុងពេលតែមួយ ដែលបានធ្វើអោយតារារូបនេះស្ទើរតែទទួលយកមិនបាន។ ហេតុការណ៍នោះ គឺទីមួយ នាងបានជួបគ្រោះថ្នាក់ចារាចរណ៍ ខណៈពេលដែលនាងកំពុងតែជិះកង់ហាត់ប្រាណ បណ្តាលអោយរូបនាងរងរបួសធ្ងន់ធ្ងរគួរសម។
ចំណែកឯហេតុការណ៍មួយទៀតដែលបានកើតឡើងចំថ្ងៃតែមួយនោះ គឺម្តាយរបស់នាងបានឆ្លងជំងឺកូវីដ១៩ ហើយជំងឺនេះក៏បានឆ្លងរាលដាលដល់យាយរបស់នាងផងដែរ។
កុសម៉ា លីនដា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា នាងពិតជាមានការតក់ស្លត់ និងស្ទើរទទួលយកមិនបានក្នុងពេលដែលនាងបានជួបហេតុការណ៍ដ៏អាក្រក់ចំនួនពីរក្នុងថ្ងៃតែមួយ។ នាងថា ថ្ងៃដែលនាងជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ក៏ជាថ្ងៃតែមួយដែលនាងទទួលដំណឹងថា ម្តាយរបស់នាងបានឆ្លងជំងឺកូវីដ១៩។

នាងបញ្ជាក់ថា នាងជួបគ្រោះប្រមាណជា២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាងបានដឹងដំណឹងម្តាយ និងជីដូនរបស់នាងបានឆ្លងជំងឺដ៏កាចសា.ហាវមួយនេះ។ នាងបន្តថា ម្តាយរបស់នាងបានត្រឡប់ទៅធ្វើការនៅក្រសួងបានមួយថ្ងៃប៉ុណ្ណោះ ក៏ស្រាប់តែឆ្លងជំងឺកូវីដនេះតែម្តង។
នាងថា នៅក្នុងគ្រួសារមានតែម្តាយ និងជីដូននាងប៉ុណ្ណោះដែលបានឆ្លងជំងឺនេះ ខណៈពេលនាងមិនបានឆ្លងឡើយ ដោយសារមួយរយៈនេះនាងមិនសូវបានជួបដោយផ្ទាល់ជាមួយម្តាយឡើយ ព្រោះរវល់ការងារ ណាមួយនាងបាននៅផ្ទះផ្សេងគ្នាផងដែរ។
បើតាម កុសម៉ា លីនដា ថា បច្ចុប្បន្នម្តាយ និងជីដូនរបស់នាង ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌល់ព្រីមមារណ៍សែនសុខរួចហើយ។ ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ដែលនាងបានជួបនៅក្នុងថ្ងៃតែមួយនោះ រហូតមកទល់នាពេលនេះស្នាមរបួសរបស់នាងបានវិវត្តន៍មករកល្អប្រសើរជាងមុនបន្តិចហើយ។
នាងបញ្ជាក់ថា គ្រោះនេះបានកើតឡើងក្នុងពេលដែលនាងបានជិះកង់ហាត់ប្រាណនៅលើវិថីមួយ ដែលនាងតែងតែធ្វើដំណើរ។ នាងថា វាជារឿងនឹកស្មានមិនដល់ ដោយសារនាពេលនោះនាងបានជិះកង់តាមផ្លូវជាធម្មតា ប៉ុន្តែស្រាប់តែមានស្ត្រីម្នាក់ដែលជិះកង់ពីមុខនាង បានបត់ក្រោយដោយមិនបានមើល ជាហេតុធ្វើអោយចាប់ហ្វាំងដួលបោកទៅនឹងថ្នល់តែម្តង។ ក្រោយជួបហេតុការណ៍នេះ បានធ្វើអោយនាងរងរបួសយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺត្រង់ចង្កាដែលតម្រូវអោយនាងដេរជាច្រើនថ្នេរ ដោយសារវាមុតជ្រៅជាងគេ។
យ៉ាងណា បើតាម កុសម៉ា លីនដា ថា ក្រោយជួបហេតុការណ៍ខាងលើនេះ នាងមានអាការៈខ្សោយក.ដៃសងខាង និងចង្កេះគ្រាំក្នុង ហើយសម្រាប់ខួរក្បាលអាចប៉ះពាល់បន្តិចបន្តួចដែរ។ នាងបញ្ជាក់ថា សម្រាប់ហេតុការណ៍ទាំងអស់ខាងលើនេះ បានធ្វើអោយនាងមានការតក់ស្លុតយ៉ាងខ្លាំង ប៉ុន្តែដោយសារមានការលើកទឹកចិត្តពិភក្តិទាំងក្នុង និងក្រៅសិល្បៈ ជាពិសេសប្រិយមិត្តគាំទ្រ ទើបធ្វើអោយនាងនៅបន្តស្នាមញញឹមជន្នះការលំបាកនាពេលនេះ។ កុសម៉ា លីនដា លើកឡើងថា ក្រោយស្នាមរបួសបានជាសះស្បើយ នាងអាចនឹងវិលមករកការសម្តែងឡើងវិញនាដើមខែក្រោយនេះ ខណៈពេលនាងនៅមានរឿងភាគចំនួន៣រឿងទៀតដែលត្រូវថតបញ្ចប់។
គួររំលឹកថា ៖ ស្រីស្អាត កុសម៉ា លីនដា ជួបគ្រោះថ្នាក់របួសធ្ងន់តែលាក់បាំង ព្រោះហេតុផលមួយ ៕











ចែករំលែកព័តមាននេះ