រាជធានីភ្នំពេញ ៖ នារីម្នាក់ដែលជាអាជីករលក់ដូរមួយរូប បានបង្ហោះសារស្នើអោយតារាចម្រៀង និងជាតារាសម្តែងអ្នកនាង សឿ សុធារ៉ា ជួយទូទាត់លុយតុងទីនដែលនៅសេសសល់ ឬនៅជំពាក់ដល់រូបនាងផង ខណៈរូបនាងកំពុងមានការខ្វះខាតលុយជាខ្លាំង និងមិនអាចទាក់ទងទៅតារាស្រីនេះបាន ។

ការបង្ហោះសារទាមទារឱ្យតារាស្រីរូបនេះសងលុយនៅខ្វះនោះ បង្កជាភ្ញាក់ផ្អើលជាខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ។ ត្បិតមិនបញ្ជាក់លុយតុងទីនដែលអ្នកនាង សឿ សុធារ៉ា មិនទាន់សងអស់មានចំនួនប៉ុន្មានក្តី តែនារីដែលមានឈ្មោះក្នុងគណនេយ្យហ្វេសប៊ុកមានឈ្មោះថា Aza Be Strong បានស្នើអោយតារារូបនេះប្រញាប់ទូទាត់ ខណៈពេលខ្លួនអស់លទ្ធភាពសម្រាប់ទាក់ទង ។
នារីខាងលើបានបង្ហោះសារថា បងប្អូនជួយស៊ែរយកតែបុណ្យផង បងប្អូនដែលយល់ដឹងរឿងតុងទីន ជួយរកយុត្តិធម៌អោយអ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃដូចនាងខ្ញុំផង ដោយសារខ្ញុំឆោតល្ងង់ ចឹងបងៗជួយផង។

នាងបញ្ជាក់ថា មេតុងទីន បងស្រីតារា (សឿសុធារ៉ា) មេជួយទូទាត់លុយដែលនៅសល់អោយប្អូនផងមេ ប្អូនតេមិនលើក ឆាតមិនតបចឹងមេ ? ។ នាងថា លេងតុងទីនជាមួយបង 7-8ខែខាតទាំងពេល អត់បានចំណេញ ហើយខាងបងមកសម្រួលអោយតែដើមទៀត។ ព្រមយកតែដើមវិញហើយ ហេតុអីបងឆាតមិនតបតេមិនលើកចឹងបង? បងធ្វើដាក់កូនគ្រប់គ្នាចឹងបង?។
នាងបន្ថែមថា លុយញើស លុយឈាមប្អូនខំលក់ផ្អក លក់មាំយកទៅបង់ណាបង បងដេញតុងទីនកូនផ្សេងៗយកលុយហើយ រាប់ម៉ឺនយកទៅណាបង? សល់កូនៗដែលមិនអោយគេចំណេញសូម្បីតែមួយរៀល។ សូមគេអោយយកតែដើម ហើយមិចមិនទូទាត់លុយអោយគេចឹងបង? ហាឡើង លុយតិចតួចសោះ តិចតួចសំរាប់បងអ្នកមានលុយ តែសំរាប់ពួកខ្ញុំអ្នកលក់ បន្លែ លក់ផ្អក លក់ម៉ាំ យកទៅបង់អោយបង សង្ឃឹមបានចំណេញបានការ តែនេះខាតទាំងពេល ចំណេញក៏អត់ ដើមក៏បងអោយទាំងវេទនា។ បាបណាស់បង មិនបានបុណ្យទេបង ជួយសម្រួលលុយអោយប្អូនមកបងប្អូនយល់អារម្មណ៍ហើយ អាតេមិនលើកឆាត មិនតប និងមានអារម្មណ៍យ៉ាងមិចលុយញើសលុយឈាម ខ្ញុំត្រូវការលុយយកមកដោះទាល់ក្នុងផ្ទះខ្ញុំដែរណាបង សង្ឃឹមថាផុសរកបងចឹងបងនឹងឃើញ ឆាប់បានលុយ បានតប តបហើយបានដំណោះស្រាយណាបង សង្ឃឹមលើបងប្អូនហើយជួយស៊ែររកយុត្តិធម៌អោយអ្នកក្ររងគ្រោះដូចជាខ្ញុំផង។

ពាក់ព័ន្ធបញ្ហាខាងលើ គេនៅមិនទាន់ដឹងទេថា អ្នកនាង សឿ សុធារ៉ា បានដោះស្រាយហើយឬយ៉ាងណាឡើយ? ខណៈពេលកោះសន្តិភាពនៅមិនអាចទាក់ទងសុំការបកស្រាយពីតារារូបនេះបាននៅឡើយទេ គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។
យ៉ាងណាមិញ នៅក្នុងឆាតឆ្លើយឆ្លង ដែលមានគណនីហ្វេសប៊ុកថា Sapoun Darapemean ដែលជាស្គាល់ថា ជារបស់អ្នកនាង សឿ សុធារ៉ា នោះ ត្រូវបានកូនតុងទីនបង្ហោះ ហើយគេលឺសម្លេងសារតបពីម្ចាស់គណនី គណនីហ្វេសប៊ុកថា Sapoun Darapemean ថា សុំសង១ពាន់ដុល្លារសិន និងសន្យាថា យ៉ាងយូរ៣ថ្ងៃ អ្នកនាង Aza Be Strong នឹងទទួលបានលុយគ្រប់ចំនួន ។
បើតាមការបញ្ជាក់បង្ហាញពីប្អូនស្រីខាងលើ បានឱ្យដឹងថា លុយដែលនៅខ្វះមិនច្រើនខ្ទង់ពាន់ ឬម៉ឺនដុល្លារនោះទេ ព្រោះថា គណនីហ្វេសប៊ុកមានឈ្មោះថា Sapoun Darapemean ដែលជារបស់អ្នកនាងសឿ សុធារ៉ា គឺបានទូទាត់លុយបណ្តើរហើយ តែឃើញថា នៅខ្វះលុយបង់ទៅកូនតុងទីនប្រមាណជាង ៨០០ ដុល្លារបន្ថែមទៀត ៕





ចែករំលែកព័តមាននេះ