ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ភ្លើង​ឆ្អើរ​មុន​ពេលដេក ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​ឆេះ​ស្លា.ប់​ទាំង​ខ្លួន

9 ឆ្នាំ មុន

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លា.ប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ។ …

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ។

បុរស​ចំណាស់​ឈ្មោះ នួន ផ​ន អាយុ​៦៦​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ និង​ត្រូវជា​ប្តី​របស់​សព​ស្ត្រី​ចំណាស់​ដែល​ស្លាប់​ក្នុង​ភ្លើង​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ អ៊ុយ ញ៉ែ​ម អាយុ​៦៣​ឆ្នាំ មុន​ពេល​កើតហេតុ​រូប​គាត់​ជា​ប្តី​បាន​ទៅ​ហូប​ការកូន​អ្នក​ភូមិ​នៅ​ក្បែរ​វត្ត ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ។ ពេល​រូប​គាត់​ចេញ​ទៅ​ប្រ​ព​ន្ឋ​គាត់​បាន​ដេក​លើ​រាល​ហាល​ដែល​ត​សំ​យ៉ាប​ចេញពីផ្ទះ ហើយ​ជា​ទម្លាប់​គាត់​ទាំង​ពីរ​នាក់​តែងតែ​ដេក​ដុត​ភ្លើង​ឆ្អើរ ស្រាប់តែ​ពេល​គាត់​ត្រឡប់​ពី​ហូប​ការ​វិញ​ឃើញ​ភ្លើង​កំពុង​ឆេះ​ផ្ទះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ទៅ​ហើយ ពេល​នោះ​រូប​គាត់​មិនដឹង​ថា​យាយ​ជា​ប្រ​ព​ន្ឋ​ឆេះ​នៅ​ក្នុង​ភ្នក់ភ្លើង​នោះ​ទេ រូប​គាត់​ខំរ​ត់រក​ស្រែកហៅ​នៅ​ក្បែរ​ៗ​ព្រៃ​ក្រែង​ប្រ​ព​ន្ឋ​របស់​គាត់​ភ័យ​ដោយសារ​ភ្លើង​ឆេះរ​ត់ទៅ​ពួន​ក្នុង​ព្រៃ លុះ​ហៅ​មិន​ឮ​ឆ្លើយ គាត់​ក៏​ឈប់​ហៅ ហើយ​អ្នកស្រុក​ក៏​មក​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ទោះបីជា​អ្នកស្រុក​ជួយ​ពន្លត់​យ៉ាងណា​ក៏​មិន​អាច​ពន្លត់​បាន​ដែរ ពីព្រោះ​ផ្ទះ​គាត់​ប្រក់​ស្បូវ ជញ្ជាំង​ក្តារ​មួយ​ចំហៀង និងស្លឹក​មួយ​ចំហៀង លុះ​ឆេះ​អស់​នៅ​សល់​តែ​ធ្យូង និង​ផេះ​ទើប​ឃើញ​ឆ្អឹងលលាដ៍ក្បាល​ប្រ​ព​ន្ឋ​របស់​គាត់​ឆេះ​អស់​ទៅ​ហើយ ។

លោក ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិ​ភ​យ័​ឆេះ​នេះ​គឺ​មាន​ទំហំ ៤​ម៉ែត្រ​×៥​ម៉ែត្រ ដំបូល​ប្រក់​ស្បូវ រនាប​ក្តារ ជញ្ជាំង​បាំង​ស្លឹក​មួយ​ចំហៀង និង​បាំង​ក្តារ​មួយ​ចំហៀង ។ តាម​ការ​ពិនិត្យ​លើ​ករណី​អគ្គិភ័យ​ឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ដេក​លើរាន​ហាល​ដែល​ត​សំ​យ៉ាប​នៅ​មុខ​ផ្ទះ ហើយ​ដេក​លក់​មួយភាំង ត្រូវ​ខ្យល់​គួ​ច​កំទេច​ភ្លើង​ទើប​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ដំបូល​មុន រួច​បាក់​ដំបូល​សង្កត់​ស្ត្រី​ម្ចាស់ផ្ទះ​ដែល​កំពុង​ដេក​លក់ ហើយ​រូប​គាត់​ចាស់​ផង​រត់​ចេញ​មិន​ទាន់​ទើប​ឆេះ​ក្នុង​ភ្លើង​តែ​ម្តង​ទៅ ។

ក្រោយ​ពី​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រុមការងារ​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទ​មៈធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​សួរសុខទុក្ខ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​ផង​ដែរ ។

សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រមូល​រួច​បូជា​យក​តែ​ឆ្អឹង​ទៅ​ធ្វើបុណ្យ​នៅផ្ទះ​របស់​កូន​ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ៕