ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់ Wing នៅ​ខេត្ត​ប៉ៃលិន ​​ចាប់​​​ខ្លួន​​បាន២នាក់​​​នៅ​ភ្នំពេញ

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ​៖ លោក​ឧត្តមសេនីយ៍ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​​ដឹង​ថា ក្រុម​ចោរ​កាំភ្លើងAK-47 និង​ពូថៅ ២​នាក់​ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ​​ចូល​ទៅ​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់ Wing

ខេត្ត​ប៉ៃលិន ​៖ លោក​ឧត្តមសេនីយ៍ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​​ដឹង​ថា ក្រុម​ចោរ​កាំភ្លើងAK-47 និង​ពូថៅ ២​នាក់​ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ​​ចូល​ទៅ​ប្លន់​ផ្ទះ​ផ្ទេរ​ប្រាក់ Wing ​​កាល​ពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​ក្រុងប៉ៃលិន​​ ត្រូវ​បាន​កម្លាំង​នគរបាល​​​ខេត្ត​​ប៉ៃលិន​ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជ​ធានី​ភ្នំពេញ ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ហើយនៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦​ នេះ ​។

លោក​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ថា ​ជនសង្ស័យ​​​ទាំង​២នាក់​នេះ ម្នាក់​​ឈ្មោះ ហ៊​ត វិសិដ្ឋ អាយុ​២៧​ឆ្នាំ​ រស់នៅ​ឃុំ​ជប់​ទី​១ ស្រុក​ត្បូងឃ្មុំ ​និង​ម្នាក់​ទៀត​​​ឈ្មោះ សេង ដា អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម​ ។ ចំណែក​អ្នក​រង​គ្រោះ​ឈ្មោះ ហេង រតនា ​អាយុ​៦០​ឆ្នាំ មុខ​របរ​​​បើក​រក​ស៊ី​ផ្ទេរ​ប្រាក់​ Wing ស្ថិត​នៅ​សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​​​ត្រូវ​ក្រុម​ចោរ​កាំភ្លើង​AK និង​ពូថៅ ចូល​ប្លន់កាល​ពី​​វេលា​ម៉ោង​៤និង​៤០​នាទីរសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ ដោយ​យក​អស់​​ប្រាក់​​ប្រមាណ​១​ម៉ឺន​ដុល្លារ ​និង​បណ្តាល​ឱ្យ​​​ជន​រង​គ្រោះជា​ម្ចាស់​ផ្ទះរបួសធ្ងន់​ផង​ដែរ ៕

​ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​