ដោយសារតែភ្លើងប្រចណ្ឌ ម្ខាងដេកពេទ្យ ម្ខាងដេកគុក
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពតចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះបានយកកាំបិតចុងស្រួចដូចដាវសាំមូរ៉ៃទៅកា.ប់គួទំនាស់របស់ខ្លួនជាច្រើនកាំបិត…
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពតចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះបានយកកាំបិតចុងស្រួចដូចដាវសាំមូរ៉ៃទៅកា.ប់គួទំនាស់របស់ខ្លួនជាច្រើនកាំបិត…
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពតចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះបានយកកាំបិតចុងស្រួចដូចដាវសាំមូរ៉ៃទៅកាប់គួទំនាស់របស់ខ្លួនជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ប្រភពព័ត៌មានពីអ្នករស់នៅក្នុងភូមិជាមួយគ្នាបានឲ្យដឹងថា ជនសង្ស័យដែលនគរបាលឃាត់ខ្លួនឈ្មោះសុខ ដាវិន ភេទប្រុស អាយុ២៩ឆ្នាំ ឯជនរងគ្រោះឈ្មោះ រស់ ភីរៈ ។ ទាំង២នាក់ស្នាក់នៅភូមិកើតហេតុជាមួយគ្នា ។
ប្រភពដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានទៅចូលរួមពិធីមង្គលការមិត្តភ្តិនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ក្នុងពេលកំពុងហូបការនោះក៏បានទាស់សំដីគ្នា ហើយក៏បានវិលមកផ្ទះវិញរៀងៗខ្លួន ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានកាន់កាំបិតចុងស្រួចដូចដាវសាមូរ៉ៃទៅកាប់ជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ហើយត្រូវបានអ្នកភូមិរត់មកជួយចាប់ និងឃាត់ ព្រមទាំងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ ។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យទាំងយប់ ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យធ្លាប់បាននិយាយព្រមានខ្លួនថា ហ្អែងឈប់ទាក់ទងប្រពន្ឋអញ ថ្ងៃក្រោយអញឃើញឌុបប្រពន្ឋអញទៀត ប្រយ័ត្នបែកក្បាល តែជនរងគ្រោះនិយាយថា ខ្លួនគ្មានបំណងអ្វីទៅលើស្ត្រីជាប្រពន្ឋជនសង្ស័យនោះទេ គ្រាន់តែពេលម៉ោងធ្វើការសួរនាំគ្នាជាធម្មតា ពីព្រោះខ្លួនជាអ្នកបម្រើការងារក្នុងហាងខារ៉ាអូខេជាមួយគ្នា ។ ប៉ុន្តែជនសង្ស័យនៅតែមិនទុកចិត្តជនរងគ្រោះ ហើយមានចិត្តប្រចណ្ឌប្រពន្ឋខ្លួនជាមួយជនរងគ្រោះ រហូតមានគំនុំឈានទៅកាប់ប្រហារយ៉ាងមិនញញើតដៃដូច្នេះ ។
សមត្ថកិច្ចនគរបាលការិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការសន្និដ្ឋានពីអង្គហេតុនៃការបង្កអំពើហិង្សាទៅលើជនរងគ្រោះ គឺដើមហេតុកើតឡើងពីការប្រចណ្ឌប្រពន្ឋ ទើបមានគំនុំជាមួយជនរងគ្រោះ ហើយឈានទៅប្រព្រឹត្តអំពើហិង្សាដោយចេតនាបែបនេះ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ