ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​សម្បូរ​លុយ​ចាយ​នៅ​អាយុ​ប៉ុន្មាន ?

4 ឆ្នាំ មុន

កំពូល​ហោរ​បស្ចិមប្រទេស​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​បួន​នេះ​លេខ​នាំ​ហេង​៣៤៨​ទទួល​បាន​លាភ​ជ័យ​សិរី​មង្គល និង​មាស ប្រាក់ លុយកាក់​ច្រើន​បំផុត​នៅ​ក្នុង​អាយុ​ដទៃ​ពី​គ្នា​គឺ​៖

ឆ្នាំមមី ក្នុង​អាយុ​២៧ ៣៥ និង​៥១ ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ទទួល​បាន​លាភ​ធំ​បំផុត​ក្នុង​ឆាកជីវិត​របស់​អ្នក ។ បើ​អ្នកចេះ​ក្តោប​ឱកាស​នៅ​អាយុ​២៧​ឆ្នាំ​ឲ្យ​បាន​ល្អ នោះ​អ្នក​នឹង​ទទួល​បាន​លាភ​ធំ​សម្បូរ​លុយ​ចាយ​ហូរ​ហ​ហៀរ ប៉ុន្តែ​បើ​អ្នក​ឲ្យ​វា​រំលង​ផុត​ទៅ​នោះ​អ្នក​ត្រូវ​រង់ចាំ​ដល់​អាយុ​៣៥ និង​៥១​ឆ្នាំ ទើប​អាច​ជួប​ឱកាសល្អ​ម្តងទៀត​ដើម្បី​កែប្រែ​ជោគវាសនា​របស់​អ្នក ។

ឆ្នាំវក ជាតិ​ជា​មនុស្ស​មានភ័ព្វ​ល្អ អាយុ​៣៣ ៣៨ និង​៤៧ ជា​អាយុ​ដែល​អ្នក​អាច​ទទួល​បាន​លាភ​ធំ​ក្នុង​ជីវិត ជោគ​ជាំ​ដោយ​ទ្រព្យសម្បត្តិ ។ នៅ​ពេល​ដែល​អ្នកមាន​អាយុ​៣៣​ឆ្នាំ​ជា​ដំណាក់​កាលដែល​អ្នក​ខំប្រឹង​បំពេញការងារ ដែល​អាច​ទទួល​បានការ​សរសើរ​ពី​ចៅហ្វាយនាយ ។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​ទ្រព្យ​ចូល​មក​ដោយ​មិនដឹង​ខ្លួន សម្បូរ​ភោគ​សម្បត្តិ​មហាសាល ។

ឆ្នាំថោះ នឹង​ក្លាយជា​អ្នក​មាននៅ​អាយុ​២៥ ៣៥ និង​៤៧ ជា​ពេល​ដែល​អ្នក​អាច​ទទួល​បាន​លាភ​ធំ ប្រជុំ​មាសប្រាក់​ចាក់​ចូល​ផ្ទះ​ធំ​បំផុត ។ បើសិនជា​អ្នកចេះ​ចាប់​ឱកាស​នៅ​អាយុ​២៥​ឆ្នាំ​ឲ្យ​បាន​ល្អ នោះ​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ទ្រព្យធន​ច្រើន​បំផុត ប៉ុន្តែ​បើ​អ្នក​ធ្វើ​ឲ្យ​ឱកាស​រំលង​ផុត​ទៅ នោះ​អ្នក​ត្រូវ​រង់ចាំ​ដល់​អាយុ​៣៥ និង​៤៧​ឆ្នាំ ទើប​អាច​ជួប​ឱកាសល្អ​ទៀត​ដែល​ជា​ពេលា​កើប​មាស​កើប​ប្រាក់ ។

ឆ្នាំកុរ ក្លាយជា​សេដ្ឋី​លុយ​នៅ​អាយុ​២៨ ៣៦ និង​៤៣ ជា​អាយុ​ដែល​អ្នក​អាច​ទទួល​បាន​លាភ​ធំ​បំផុត​ក្នុង​ជីវិត ។ ក្នុង​អាយុ​២៨​ឆ្នាំ ជា​អាយុ​ដែល​អ្នកមាន​សេចក្តី​រំពឹង​ខ្ពស់​ចំពោះ​ប្រាក់ និង​ជោគជ័យ​ធំ​ៗ​លើ​ការងារ ដូចនេះ​អ្នកមាន​ភ្នែក​មុត​ចំពោះ​ការ​បណ្តាក់ទុន​ដែល​អាច​ទទួល​បាន​ផល​ដ៏​ធំធេង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកមាន​ទ្រព្យ​ហូរ​ចូល​ធំ​តាម​នឹង​ដែរ ។ លុះដល់​ចន្លោះ​អាយុ​៣៦​ឆ្នាំ អ្នក​នឹង​ទទួល​បានទ្រព្យ​ធំ​ៗ​ជា​ច្រើន​ទៀត​លើក​ខ្សែជីវិត ក៏​ដូច​ជា​គ្រួសារ​ឡើង​ត្រចះត្រចង់​ភ្លឺ​ថ្លា​ដូច​គ្រាប់ពេជ្រ ៕ សាន សារិន