ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​យ៉ា​ត​ជា​តំបន់​បេះដូង​ទេសចរណ៍វប្បធម៌ សម្រាប់​ខេត្ត​ប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ន​ណា​ៗ​ក៏​ដឹង​ដែរ​ថា «​ភ្នំ​យ៉ា​ត​» គឺជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​នៅ​ក្បែរ​វត្ត​រតន​សោភ័ណ​ហៅ​វត្ត​កោង​កាង កន្លែង​ទេសចរណ៍​មួយ​នេះ គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន​។ ម្យ៉ាងវិញទៀត…

ខេត្ត​ប៉ៃលិន ៖ ន​ណា​ៗ​ក៏​ដឹង​ដែរ​ថា «​ភ្នំ​យ៉ា​ត​» គឺជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​នៅ​ក្បែរ​វត្ត​រតន​សោភ័ណ​ហៅ​វត្ត​កោង​កាង កន្លែង​ទេសចរណ៍​មួយ​នេះ គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន​។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អ្នកដំណើរ​ទាំងឡាយ ដែល​ចេញ​-​ចូល មក​ខេត្ត​ប៉ៃលិន តែងតែ​ឆ្លងកាត់​តាម​ជើងភ្នំ​យ៉ា​ត ដើម្បី​គយគន់​មើល​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដែល​នៅ​ជាប់​នឹង​ជើងភ្នំ​យ៉ា​ត​តែ​ម្តង ដូច​ជា​ប្រាសាទ ទ្វារ​៨​ទិស និង​ព្រះ​ចូឡា​មុនី​ចេ​តី​យ​តែ​ម្តង​។

បើ​តាម​សង្ឃដីកា​របស់​ព្រះ​គ្រូ រិ​ន ផល្លា ព្រះ​គ្រូ​លេខាធិការ​គុណ​ខេត្ត និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ភ្នំ​យ៉ា​ត​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២១​ថា ៖ ដី​នៅ​លើ​ភ្នំ​យ៉ា​ត​នេះ គឺជា​ដី​រ៉ែ​ធម្មជាតិ មាន​ត្បូង​ពេជ្រ ដ៏​មាន​តម្លៃ​យ៉ាងច្រើន​មហាសាល​ផង​ដែរ​។ លើស​ពី​នេះ នៅ​លើ​កំពូលភ្នំ​យ៉ា​ត មាន​វត្ត​អារាម​មួយ​ដែល​មានឈ្មោះ​ថា «​វត្ត​គិរី​រតនា​រាម​ភ្នំ​យ៉ា​ត ឬ​ហៅ​ថា វត្ត​ភ្នំ​យ៉ា​ត​» និង​មាន​សំណង់​បូរាណ​, សំណង់​ថ្មី​ៗ និង​អាស្រម​ជា​ច្រើន ដូច​ជា​ព្រះ​ចូឡា​មុនី​ចេ​តី​យ​តូច​-​ធំ​, អាស្រម​លោកយាយ​យ៉ា​ត រូបសំណាក​ព្រះពុទ្ធ​ផ្ចាញ់​មារ កម្ពស់​២១​ម៉ែត្រ , សំណង់​ប្រាសាទ​៨​ទិស​-​ព្រះ​សិ​អា​មេត្រី​, អាស្រម​ព្រះ​គោ​-​ព្រះ​កែវ ជាដើម​។

ព្រះ​ចៅអធិការ​វត្ត​បាន​បន្ត​ទៀត​ថា នៅ​ជាប់​នឹង​ជើងភ្នំ​យ៉ា​ត ក៏​មាន​អាស្រម​លោកយាយ​យ៉ា​ត​ផង​ដែរ ជា​ពិសេស​អាស្រម​ធំ​គឺ​រូបសំណាក​របស់​លោកយាយ​យ៉ា​ត នៅ​ភាគ​ខាងកើត​នៃ​ជើងភ្នំ​យ៉ា​ត ដែល​មាន​រូប​លោកយាយ​យ៉ា​ត ធ្វើ​អំពី​ថ្មភ្នំ​ព្រះ​វិហារ ឆ្លាក់​ដោយ​វិចិត្រករ​ខ្មែរ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ មាន​ទម្ងន់​ជាង​៣៣​តោន​ឯណោះ​។ ចំណែក​ប្រជាពលរដ្ឋ អ្នកដំណើរ និង​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ​ដែល​មក​លែង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ចូល​ទៅ​អុជ​ធូប បួងសួង​សុំ​សេចក្តីសុខ​សប្បាយ ពី​លោកយាយ​យ៉ា​ត ដោយ​ពួក​គាត់​យល់​ថា លោកយាយ​យ៉ា​ត​មាន​បារមី​ស័ក្តិ​សិទ្ធ គឺ​ពុទ្ធ​បរិ​ស័​ទ្ធ​មក​ពី​ទី​ជិត​ឆ្ងាយ​។ សូម​បញ្ជាក់​ថា ៖

ជាមួយ​គ្នា​នេះ​ដែរ បច្ចុប្បន្ន​វត្ត​ភ្នំ​យ៉ា​ត គឺ​ត្រូវ​បាន​គេ​សាងសង់​សំណង់​ពុទ្ធសាសនា​បន្ថែម ហើយដោយ​សង្កេត​ឃើញ​ថា​ផ្លូវ​បេតុង​ឡើង​ទៅ​ភ្នំ​យ៉ា​ត មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ទើប​ព្រះ​ចៅអធិការ​វត្ត កោះ​ប្រជុំ​គណៈកម្មាធិការ​វត្ត​ទាំងអស់ រួម​ជាមួយនឹង​ឧបាសក​ឧបាសិកា​ចំណុះ​ជើងវត្ត បាន​កៀងគរ​បច្ច័យ​ពី​ញាតិ​ញោម​ពុទ្ធ​បរិ​ស័​ទ្ធ សម្រាប់​យក​ទៅ​ចាក់​បេតុង​បន្ថែម​ប្រវែង​២០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ដោយ​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​ផង​ដែរ​។ ជា​ពិសេស​សម្រាប់​ទ្រង់​សម្តេច ឯកឧត្តម លោក​ជំទាវ អស់លោក​-​លោកស្រី ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​ចង់​ចូលរួម​ចាប់មគ្គផល​កសាង​ផ្លូវ​ឡើង​ភ្នំ​យ៉ា​ត​អាច​ទំនាក់ទំនង​លេខ 015 313 239 ព្រះ​គ្រូ រិ​ន ផល្លា ដែល​ជា​ចៅអធិការ​វត្ត​ភ្នំ​យ៉ា​ត ផ្ទាល់​ក៏​បាន​ដែរ​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ