ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍នៃការគេងបើកម៉ាស៊ីនត្រជាក់

3 ឆ្នាំ មុន

ការគេងនៅក្នុងបន្ទប់ក្តៅមិនត្រឹមតែធ្វើឱ្យយើងមិនស្រួលក្នុងអារម្មណ៍និងបែកញើសប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បាត់បង់នូវអត្ថប្រយោជន៍ជាច្រើនដែលយើងអាចទទួលបានដោយការគេងនៅក្នុងបន្ទប់ត្រជាក់។ ការបើកម៉ាស៊ីនត្រជាក់សីតុណ្ហភាពប្រហែល ១៨អង្សាសេ អាចធ្វើឱ្យមានភាពខុសគ្នារវាងការគេងពេលយប់មិនល្អនិងពេលយប់នៃការគេងដែលសុខស្រួល ហើយវាមានប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់។ ១. បង្កើនគុណភាពមេជីវិតរបស់បុរស នេះដោយសារតែការប៉ះពាល់នឹងកម្តៅរយៈពេលយូរ អាចប៉ះពាល់ដល់ការមានកូនរបស់បុរស។…

ការគេងនៅក្នុងបន្ទប់ក្តៅមិនត្រឹមតែធ្វើឱ្យយើងមិនស្រួលក្នុងអារម្មណ៍និងបែកញើសប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បាត់បង់នូវអត្ថប្រយោជន៍ជាច្រើនដែលយើងអាចទទួលបានដោយការគេងនៅក្នុងបន្ទប់ត្រជាក់។ ការបើកម៉ាស៊ីនត្រជាក់សីតុណ្ហភាពប្រហែល ១៨អង្សាសេ អាចធ្វើឱ្យមានភាពខុសគ្នារវាងការគេងពេលយប់មិនល្អនិងពេលយប់នៃការគេងដែលសុខស្រួល ហើយវាមានប្រយោជន៍ជាច្រើនទៀតនឹកស្មានមិនដល់។

១. បង្កើនគុណភាពមេជីវិតរបស់បុរស

នេះដោយសារតែការប៉ះពាល់នឹងកម្តៅរយៈពេលយូរ អាចប៉ះពាល់ដល់ការមានកូនរបស់បុរស។ ការគេងក្នុងបន្ទប់ត្រជាក់រួមជាមួយការស្លៀកខោទ្រនាប់រលុង អាចការពារកុំអោយមានរឿងនេះកើតឡើងបាន។ ប្រសិនបើអ្នកកំពុងរៀបចំផែនការយកកូននៅពេលណាឆាប់ៗនេះ គឺជាហេតុផលមួយទៀតដើម្បីបន្ថយកម្តៅបន្ទប់របស់អ្នក។

២. បាត់ស្រ្តេស

សីតុណ្ហភាពខ្ពស់មានន័យថារាងកាយបញ្ចេញ​ “អរម៉ូនស្ត្រេស” ច្រើនជាងធម្មតា ដែលហៅថា អរម៉ូនករទីសូល (Cortisol)។ បន្ទប់ត្រជាក់អាចជួយរក្សាកម្រិតអរម៉ូននេះឱ្យនៅកម្រិតទាប​ ហើយនោះមានន័យថាស្ត្រេសតិចនិងគុណភាពនៃការគេងកាន់តែប្រសើរ។

៣. គេងស្រួល

ការសិក្សាបានចង្អុលបង្ហាញថា ទម្រង់នៃការគេងមិនលក់ជាច្រើនប្រភេទ ពិតជាត្រូវបានផ្សារភ្ជាប់ និង មានទំនាក់ទំនងខ្ពស់ ជាមួយនឹងសីតុណ្ហភាពរាងកាយ។ បើកាន់តែក្តៅ គឺកាន់តែគេងមិនលក់។ អ្នកដែលមានបញ្ហាគេងមិនលក់ជាច្រើននាក់ គឺជាមនុស្សមានរាងកាយក្តៅ ហើយពិបាកក្នុងការបត់បែនសីតុណ្ហភាពរាងកាយឱ្យចុះត្រជាក់ល្មមពេលគេង។ នេះជាហេតុធ្វើឱ្យពួកគេពិបាកក្នុងការគេង។ ការធ្វើឱ្យបន្ទប់គេងរបស់យើងត្រជាក់ជាងមុន យើងអាចជួយឱ្យរាងកាយរបស់យើងចុះត្រជាក់និងជួយធ្វើឱ្យគេងលក់ស្រួល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ