ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ក្នុង​ការ​ទុកដាក់​ និង​ចាយ​លុយ​ឱ្យ​ចំ​ផ្លូវ !

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ការ​ដើរ​លើ​វិ​ថី​ដ៏​វែង​ឆ្ងាយ​មួយ​ដោយ​ខ្លួនឯង វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ដូចនេះ​ប្រសិនបើ​យើង​សម្រេចចិត្ត​ថា នឹង​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង​ហើយ នោះ​យើង​ត្រូវ​ជំនះ​រាល់​បញ្ហា​ដែលនឹង​កើត​មាន ជា​ពិសេស​នៅ​ពេល​យើង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នេះ​តែ​ម្តង​ ។ តាម​ការ​ចែករំលែក​ផ្ទាល់ពី​សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​ម្នាក់…

រាជធានីភ្នំពេញ ៖ ក្នុង​ការ​ដើរ​លើ​វិ​ថី​ដ៏​វែង​ឆ្ងាយ​មួយ​ដោយ​ខ្លួនឯង វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ដូចនេះ​ប្រសិនបើ​យើង​សម្រេចចិត្ត​ថា នឹង​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង​ហើយ នោះ​យើង​ត្រូវ​ជំនះ​រាល់​បញ្ហា​ដែលនឹង​កើត​មាន ជា​ពិសេស​នៅ​ពេល​យើង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នេះ​តែ​ម្តង​ ។ តាម​ការ​ចែករំលែក​ផ្ទាល់ពី​សហ​ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​ម្នាក់ លោក​បាន​និយាយ​ថា ដើម្បី​កុំឱ្យ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ អ្នក​ត្រូវ​តែ​សន្សំ​មុន​ រួចចាំ​អ្នក​កំណត់​ការ​ចំណាយ​នានា អ្នក​គួរ​ចំណាយ​ទៅ​លើ​របស់​ណា​ដែល​វា​ចាំបាច់ និង​មាន​ប្រយោជន៍ ហើយ​ព្យាយាម​ធ្វើ​បញ្ជីចំណាយ​ជា​ប្រចាំ ប្រចាំ​អាទិត្យ​ក៏​បាន ប្រចាំខែ​ក៏​បាន រឹត​ល្អ​នោះ​អ្នក​អាច​ឈាន​ដល់​ធ្វើ​ប្រចាំឆ្នាំ​ផង​ដែរ​ ។

Picture

លោក សុខ ឡាក់ បាន​បន្ត​ដូចនេះ​ថា ​៖ «​សម្រាប់​បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ ខ្ញុំ​តែងតែ​ដក​ទុក​ខ្លះ សម្រាប់​វិនិយោគ​លើ​ចំណេះដឹង ហើយ​វិនិយោគ​ជា​ប្រចាំ ថវិកា​ខ្លះ​ទៀត​ខ្ញុំ​បំរុង​ខ្លះ​សម្រាប់​ហានិភ័យ​ ។ មួយវិញទៀត​ប្រសិនបើ​យើង​ចាយ​ទៅ​លើ របស់​ដែល​ប្រើប្រាស់​បាន​យូរ យើង​កុំ​ស្តាយ​នឹង​ចាយ​ទៅ​លើ​វា ហើយ​ទោះបី​វា​រៀង​ថ្លៃ​បន្តិច​តែ​ប្រើ​បាន​យូរ​ក៏​កុំ​ស្តាយ​នឹង​ចាយ​វា​អី ​។ ការ​គិតគូរ​នឹង​សុខភាព​ក៏​សំខាន់​ដែរ គឺ​សំ​ន្ស​លុយ​បាន​ច្រើន ចៀសវាង​ហានិភ័យ​ណាមួយ​កើតឡើង យើង​មើល​មិនឃើញ​» ​។

Picture

លោក​បន្ត​ថា មុន​ពេល​ចាយវាយ អ្នក​ត្រូវ​គិតគូរ​ពី​ប៉ះពាល់​របស់​វា ដូច​ជា​សុខភាព សង្គម និង​បញ្ហា ប្រសិនបើ​មិន​បាន​គិតគូរ​ឱ្យ​បាន​ដឹ​ត​ដល់ នោះ​យើង​នឹង​មានការ​ប្រឈម​នា​ពេល​អនាគត​ ។

បុរស​មាន​វ័យ​ខ្ទង់ ​៣០ ​ឆ្នាំ​ស្តើង​រូប​នេះ​បាន​បន្ត​ថា​ ៖ «​បណ្ណាល័យ​បញ្ញវន្ត តាម​ពិត​ទៅ​វា​គួរតែ​បិទ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ដំបូង​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​មាន​កត្តា​ប៉ុន្មាន​នេះ បាន​ធ្វើ​ឱ្យ​បណ្ណាល័យ​បញ្ញវន្ត​យើង​នៅ​បើក​បន្ត កត្តា​ទី​ ១ ព្យាយាម​កាត់​បន្ថយ​របស់​ណា​ដែល​អត់​ប្រយោជន៍​ ។ ទី​ ២ កម្លាំង​អ្នក​ស្ម័គ្រ​ចិត្តជា​ច​លករ​ធ្វើ​ឱ្យ​ស្ថាប័ន​នៅ​មានជីវិត និង​អាច​បន្ត​បាន ​។ ទី ​៣ ការ​គាំពារ​ពី​គ្រួសារ ក្រុមការងារ និង​អ្នក​ជុំវិញ​ខ្លួន ​គឺជា​កម្លាំងចិត្ត​ដែល​អាច​ឱ្យ​យើង​បន្តការងារ​បាន​យ៉ាង​រលូន ​។ ទី ​៤ ព្យាយាម​បង្កើត​សេវាកម្ម ក្នុង​ការ​ជំរុញ​ការ​អាន​ផង រក​ចំណូល​ផង ​។ និង​ទី​ ៥ ចាប់​ឱកាសពេល​មាន​វិបត្តិ ទី ​៦ វិនិយោគ​លើ​បច្ចេកវិទ្យា​» ៕

Picture