បុរស​ចាស់​បំផុត​នៅ​លើ​ពិភពលោកជនជាតិ​ជប៉ុន​បាន​ស្លាប់​ក្នុង​វ័យ​112​ឆ្នាំ


សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០១៦ ផ្សាយ​ថា ក្រសួងសុខាភិបាល ការងារ និង​សង្គមកិច្ច​ជប៉ុន​ប្រកាស​ថា លោកតា​យ៉ា​ស៊ូ​ថា​រ៉ូ កូ​អីុ​ដេ ម្ចាស់​ឯតទគ្គ​កម្ម​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក បាន​ស្លាប់​ក្រុង​វ័យ​១១២​ឆ្នាំ យ៉ាង​ស្ងប់ស្ងាត់ កាលពី​ថ្ងៃ​ទី​១៩ មក​រា នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​ណា​ហ្គេ​យ៉ា ។

លោកតា​កូ​អីុដេ កើត​នៅ​ខេត្ត​ហ៊្វូគូ​អីុ បាន​ទទួល​តំណែង​ជា​បុរស​អាយុ​វែង​បំផុត​នៅ​លើ​ពី​ភព​លោក​ក្នុង​សៀវភៅ «Guinness Book of World Record» កាលពី​ខៃ​សីហា ២០១៥ ក្រោយ​ពី​ម្ចាស់​ឯតទគ្គ​កម្ម​ចាស់​គឺ​លោកតា​ម៉ា​សាមី​តស៊ូ ហ៉ូ​ស៊ី​ដា ជនជាតិ​ជប៉ុន ស្លាប់​ក្នុង​វ័យ​១១១​ឆ្នាំ ។

លោកតា​កូ​អីុដេ ដែល​ចាប់កំណើត​នៅ​ថ្ងៃ​ទី​១៣ មីនា ១៩០៣ មានមុខរ​បរជា​ជាងកាត់ដេរ មានកូន​៧​នាក់ ចៅ​៩​នាក់ និង​ចៅទួត​១​នាក់ បាន​បង្ហាញ​ពី​អាថ៌​កំបាំង​ដែល​ធ្វើ​ឱ្យ​គាត់​មាន​អាយុ​វែង​ថា ត្រូវ​ជៀង​វាង​លើក​វត្ថុ​ធ្ងន់​លើស​កម្លាំង ប៉ុន្ដែ​គួរ​មាន​សេចក្ដី​​សុខ​ក្នុង​ខ្សែ​ជិ​វិត ។

បុរស​ចំណាស់​រូប​នោះ បញ្ជាក់​ថា​គាត់​មិន​ផឹកស្រា និង​ជក់បារី​ទេ ។

បច្ចុប្បន្ន​ប្រទេស​ជប៉ុន​មានការ​អភិវឌ្ឍ​ខ្ពស់ តែ​សំបូរ​ដោយ​ពលរដ្ឋ​វ័យ​ចំណាស់ ។ អត្រា​នៃ​ពលរដ្ឋ​មាន​អាយុ​ពី​៦៥​ឆ្នាំ​ឡើង ប្រហែល​២៥% នៃ​ពលរដ្ឋ​សរុប​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ប្រហែល​១២៧​លាន​នាក់ ។ សម្រាប់​ម្ចាស់​ឯតទគ្គ​កម្ម​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន គឺ​លោកយាយ​ស៊ូ​សាន​ណា មូ​សាត​ចូ​ន ជនជាតិ​អា​មេ​រិ​ក​រស់នៅ​រដ្ឋ​អា​ឡា​បា​ម៉ា និង​កើត​នៅ​ថ្ងៃ​ទី​៦ កក្កដា ១៩០០ ៕
​ ម៉ុ​ក សេង

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ