ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សំណង់​ចិន​ផ្តល់​ប្រាក់​រង្វាន់​ដល់​បុគ្គលិក​ស្វាគមន៍​បុណ្យចូលឆ្នាំ

8 ឆ្នាំ មុន

ក្រុមហ៊ុន​សំណង់​មួយ​នៅ​ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ចិន រៀបចំ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ក្នុង​ឆ្នាំ​ថ្មី​ដល់​បុគ្គលិក ដោយ​មាន​ក្រដាសប្រាក់​តម្លៃ​១០០​យាន់ ឬ​១៥០​ដុល្លារ ចង​ជា​បាច់​គរ​ដូច​ភ្នំ

ក្រុមហ៊ុន​សំណង់​មួយ​នៅ​ខេត្ត​អាន​ហ៊ុយ ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ប្រទេស​ចិន រៀបចំ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ក្នុង​ឆ្នាំ​ថ្មី​ដល់​បុគ្គលិក ដោយ​មាន​ក្រដាសប្រាក់​តម្លៃ​១០០​យាន់ ឬ​១៥០​ដុល្លារ ចង​ជា​បាច់​គរ​ដូច​ភ្នំ និង​មាន​បុគ្គលិក​តម្រង់​ជួរ​ចូល​ទទួល​ប្រាក់ ។

បុគ្គលិក​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​ពី​ជនបទ ឬ​ពី​បណ្តា​ខេត្ត​នានា បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​មាន​ក្តី​ត្រេកអរ​ដែល​បាន​ទទួល​ប្រាក់​រង្វាន់ និង​មាន​គម្រោង​ក្នុង​ការ​ចំណាយ​ប្រាក់​ឱ្យ​បាន​ល្អិតល្អន់​បំផុត ។ លោក​វាំង យេ​ហ្វា​ង និង​លោក​កៅ ស៊ីវ​ហ្វា​ង ជា​ផ្នែក​មួយ​ក្នុង​ចំណោម​បុគ្គលិក​របស់​ក្រុមហ៊ុន ឱ្យ​ដឹង​ថា ពួក​គេ​ត្រៀម​ត្រឡប់​ទៅ​លំនៅ​ឋាន​ដើម្បី​យក​ប្រាក់​ដែល​បាន​ទទួល​ឱ្យ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យចូលឆ្នាំ​ចិន​នា​ពេល​ខាង​មុខ ៕