ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​ក្ដាម​នឹង​ទន្ទ្រាន​ប្រ​ព័​ន្ទ​អេកូ​សមុទ្រ​អង់តាក់ទិក

8 ឆ្នាំ មុន

ស្រប​ពេល​ដែល​មនុស្ស​ចេះ​តែ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ទៀត ពោល​គឺ​ឆ្នាំ​២០៤៨ ស្តេច​ក្តាម​នឹង​ទន្ទ្រាន​ប្រព័ន្ធ​អេកូ​សមុទ្រ​អង់តាក់ទិក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ផ្លាស់​ប្តូរ​ពី​លក្ខខណ្ឌ​បរិស្ថាន ។

ស្រប​ពេល​ដែល​មនុស្ស​ចេះ​តែ​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ទៀត ពោល​គឺ​ឆ្នាំ​២០៤៨ ស្តេច​ក្តាម​នឹង​ទន្ទ្រាន​ប្រព័ន្ធ​អេកូ​សមុទ្រ​អង់តាក់ទិក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ផ្លាស់​ប្តូរ​ពី​លក្ខខណ្ឌ​បរិស្ថាន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ពួក​វា​នឹង​ទៅ​បំផ្លាញ​ជីវិត​ក្នុង​សមុទ្រ​ដោយ​ចាប់​ជា​ចំណី ខណៈ​ពេល​ពួក​វា​មានខ្លួន​សុទ្ធតែ​បន្លា​ដើម្បី​ការពារ​ពី​សត្រូវ​នានា ។

King Crab ឬ​ស្តេច​ក្តាម​មាន​ប្រវែង​បណ្តោយ​ប្រមាណ​ជា​១,៨​ម៉ែត្រ និង​មាន​ជើង​ចំនួន​៨ ។ បន្លា​បាន​រុំ​ព័ទ្ធ​ខ្លួន និង​ជើង​របស់​វា​ដើម្បី​ជា​អាវុធ​បង្ការ​ខ្លួន ។ យ៉ាងណាមិញ​កត្តា​ដែល​ធ្វើ​ឱ្យ​មានការ​ធ្វើ​ដំណើរ​ទ្រង់ទ្រាយ​ធំ​របស់​ស្តេច​ក្តាម រួម​មាន​កត្តា​បម្រែបម្រួល​អាកាសធាតុ​ជាដើម ។ កត្តា​នេះ​ហើយ​ធ្វើ​ឱ្យ​ស្តេច​ក្តាម​រើ​ទីលំនៅ​ទៅ​រក​កន្លែង​អាច​រស់នៅ​បាន ខណៈ​ពេល​ដែល​វា​អាច​ស្ថិត​ក្នុង​ទឹក​ជម្រៅ​២០០​ម៉ែត្រ​ឯណោះ ។

នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២១ ស្ដេច​ក្ដាម​នឹង​ទន្ទ្រាន​តំបន់ឆ្នេរ​យ៉ាងច្រើន​តាម​បណ្តោយ​ឧបទ្វីប​អង់តាក់ទិក​ខាងលិច ។ វត្តមាន​របស់​ពួក​វា​នឹង​បង្ក​ឱ្យ​មានការ​រំខាន​ខ្លាំង​ទៅ​ដល់​ខ្សែ​សង្វា​ក់​ផលិត​អាហារ​រួម​ជាមួយនឹង​មហន្តរាយ​ជា​បន្តបន្ទាប់​សម្រាប់​តំបន់​សហគមន៍​សមុទ្រ​តែ​មួយ​គត់​លើ​លោក ៕