ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នករុករក​យន្ដហោះ MH 370 ប្រទះ​ឃើញ​គ្រោង​នាវា​ក្នុង​សតវត្ស​ទី​19 ប៉ុន្ដែ​គ្មាន​តម្រុយ​ពី​យន្ដហោះ

8 ឆ្នាំ មុន

មជ្ឈមណ្ឌល​ប្រតិបត្តិការ​រុករក​យន្ដហោះ MH 370 បាន​ប្រទះ​ឃើញ​គ្រោង​នាវា​បុរាណ ក្នុង​សតវត្ស​ទី​១៩ នៅ​បាតសមុទ្រ​ឥណ្ឌា ជា​ការ​រក​ឃើញ​វត្ថុ​បុរាណ​២ ចាប់តាំងពី​ការ​រុករក​យន្ដ​យោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី

មជ្ឈមណ្ឌល​ប្រតិបត្តិការ​រុករក​យន្ដហោះ MH 370 បាន​ប្រទះ​ឃើញ​គ្រោង​នាវា​បុរាណ ក្នុង​សតវត្ស​ទី​១៩ នៅ​បាតសមុទ្រ​ឥណ្ឌា ជា​ការ​រក​ឃើញ​វត្ថុ​បុរាណ​២ ចាប់តាំងពី​ការ​រុករក​យន្ដ​យោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី អស់​រយៈពេល​ជិត​២​ឆ្នាំ​មក ។

កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១៦ សារព័ត៌មាន​បរទេស​បង្ហាញ​ឱ្យ​ដឹង​ពី​ការ​រុករក​គ្រោង​យន្ដហោះ​បូ​អីុ​ញ ៧៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ «​ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ​» ជើង​ហោះហើរ MH 370 ដែល​បាត់​បន្ទាប់​ពី​ចាក​ចេញពី​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ ឆ្ពោះទៅ​ប៉េ​កាំ​ង កាលពី​ខែមីនា ២០១៤ ថា ក្រុម​អ្នក​រុ​ករក​ប្រទះ​ឃើញ​គ្រោង​នាវា​មួយ​គ្រឿងក្នុង​សតវត្ស​ទី​១៩ នៅ​បាត​សម​ទ្រ​ឥណ្ឌា និង​ចាត់​ទុក​ថា​ការ​រក​ឃើញ​គ្រោង​នាវា​បុរាណ​លើក​ទី​២ ចាប់តាំងពី​បើក​យុទ្ធនាការ​រុករក​ជើងហោះហើរ MH 370 អស់​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មក ។

គ្រោង​នាវា​បុរាណ​នោះ សាងសង់​ដោយ​ដែក និង​សន្និដ្ឋាន​ថា លិច​ក្នុង​សមុទ្រ​ឥណ្ឌា តាំងពី​សតវត្ស​ទី​១៩ និង​ចំណុច​ដែល​ប្រទះ​ឃើញ​ស្ថិត​ក្នុង​ជម្រៅ​ពី​ផ្ទៃ​ទឹក​ដល់​ទៅ​៣,៧​គីឡូម៉ែត្រ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ចម្រុះ (JACC) របស់​អូស្ដ្រាលី​និយាយ​ថា បុគ្គលិក​សារមន្ទីរ «​វ៉ែ​ស​ស្ទើ​ន​» បាន​ត្រួតពិនិត្យ​គ្រោង​នាវា​ដោយ​ប្រព័ន្ធ​Sonar បញ្ជាក់​ថា នាវា​បុរាណ​នោះ ជានា​វា​ផលិត​ពី​ដែល​ថែប​ឬ​ដែក​ក្នុង​យុគសម័យ​សតវត្ស​ទី​១៩ ។

កាលពី​ខែកក្កដា ២០១៥ បាន​ប្រទះ​ឃើញ​បំណែក​ស្លាប​យន្ដហោះ​មាន​ប្រវែង​២​ម៉ែត្រ ត្រូវ​ទឹក​រលក​រសាត់អណ្ដែត​ទើរ​នៅ​លើ​ឆ្នេរ​ខ្សាច់​កោះ «Runion» ក្នុង​មហាសមុទ្រ​ឥណ្ឌា និង​លទ្ធផល​ត្រួតពិនិត្យ​បង្ហាញ​ថា បំណែក​ស្លាប​យន្ដហោះ​នោះ​ជា​ស្លាប​យន្ដហោះ​ដឹក​អ្នកដំណើរ​ជើងហោះហើរ MH 370 ដែល​បាត់ និង​ចាត់​ទុក​ថា​ជា​បំណែក MH 370 លើក​ដំបូង​ក្នុង​ដំណើរការ​រុករក​អស់​រយៈពេល​ជិត​២​ឆ្នាំ ៕