ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ផ្កាយដុះកន្ទុយ​នឹង​កើត​មាននៅ​ឆ្នាំ​2061

8 ឆ្នាំ មុន

បាតុភូត​ផ្កាយដុះកន្ទុយ​អស្ចារ្យ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ គឺ​ផ្កាយដុះកន្ទុយ Halley’s Comet ដែល​បាន​លេច​រូបរាង​លើក​ចុង​ក្រោយ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ឆ្នាំ​១៩៨៦ ។ ដូច​ទៅ​នឹង​ផ្កាយដុះកន្ទុយ​ផ្សេង​ទៀត ផ្កាយដុះកន្ទុយ

បាតុភូត​ផ្កាយដុះកន្ទុយ​អស្ចារ្យ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ គឺ​ផ្កាយដុះកន្ទុយ Halley’s Comet ដែល​បាន​លេច​រូបរាង​លើក​ចុង​ក្រោយ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ឆ្នាំ​១៩៨៦ ។ ដូច​ទៅ​នឹង​ផ្កាយដុះកន្ទុយ​ផ្សេង​ទៀត ផ្កាយដុះកន្ទុយ Halley’s Comet មាន​គន្លង​រាង​អេ​លី​ប​ដ៏​ខ្ពស់​នៅ​ក្បែរ​ព្រះអាទិត្យ​ក្នុង​រយៈពេល​ខ្លី ។ យាន​ស៊ើបអង្កេត​គ្មាន​ឈ្មោះ​មួយ​ចំនួន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​លំហ​អាកាស​ដើម្បី​រុករក​ពី​វា​អំឡុង​ពេល​នោះ​រួម​មាន​យាន​រ៉ូ​បូត​ផង​ដែរ ។

បាតុភូត​នេះ​អាច​កើត​មាន​រយៈពេល​៧៥ ឆ្នាំទៅ​៧៦​ឆ្នាំ​ម្តង ពោល​គឺ​កើតឡើង​ពីរ​ដង​ក្នុង​រយៈពេល​១​ជីវិត​របស់​មនុស្ស ។ ផ្កាយដុះកន្ទុយ Halley’s Comet  បាន​កើតឡើង​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៦ ហើយ​វា​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ព្យាករ​ថា នឹង​លេចឡើង​ម្តងទៀត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០៦១ ។ ឈ្មោះ​របស់​វា​ត្រូវ​បាន​យក​តាម​ឈ្មោះ​តារាវិទូ​អង់គ្លេស​លោក Edmond Halley ក្រោយ​ពី​ត្រូវ​បាន​កំណត់​ក្នុង​ឆ្នាំ​១៧០៥ ។ ក្នុងអំឡុងពេល​ឆ្នាំ​១៩៨៦ ផ្កាយដុះកន្ទុយ Halley’s Comet បាន​ក្លាយ​ផ្កាយដុះកន្ទុយ​ដំបូង​គេ​ដែល​ត្រូវ​បាន​យានអវកាស​សិក្សា​យ៉ាង​លម្អិត​ពី​រូបរាង និង​ការ​បង្កើត​របស់​វា​ដូច​ជា​ស្នូល​ផ្កាយដុះកន្ទុយ​(Comet nucleus), ដងខ្លួន និង​កន្ទុយ​របស់​វា​ជាដើម ។
តាម​រយៈ​សម្មតិកម្ម​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ឡើង​ច្រើន​ដង​ច្រើន​សា អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ផ្កាយដុះកន្ទុយ Halley’s Comet រួម​មាន​សមាសភាព​ផ្សំ​លាយ​ចូល​គ្នា​ដូច​ជា​ទឹកកក កា​បោ​ន​ឌីអុកស៊ីត អា​ម៉ូ​ញាក់ និង​លម្អងធូលី ។

ខាងក្រោម​នេះ​គឺជា​លក្ខណៈ​ពិសេស​របស់​ផ្កាយដុះកន្ទុយ Halley’s Comet ៖
-​ទំហំ​វិមាត្រ​៖ ១៥ គុណ​នឹង​៨​គីឡូម៉ែត្រ ។ មាន​ន័យ​ថា​អង្កត់ផ្ចិត​១១​គីឡូម៉ែត្រ ។
-​ម៉ាស់​៖ ២,២X១០14 គីឡូក្រាម ៕