យល់​ដឹងពី​ប្រទេស​អូ​ទ្រី​ស


អូ​ទ្រី​សមាន​ឈ្មោះ​ផ្លូវការ​ថា សាធារណរដ្ឋ​អូ​ទ្រី​ស គឺជា​ប្រទេស​សាធារណរដ្ឋ​សហព័ន្ធ និង​ជា​ប្រទេស​ដីគោក​ដែល​មាន​ប្រជាជន​ប្រមាណ​៨,៥​លាន​នាក់ ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល ។ ប្រទេស​អូ​ទ្រី​សមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ឆេ​ក និង​ប្រទេស​អា​ល្លឺ​ម៉​ង់​នៅ​ភាគ​ខាងជើង​។ ជាប់​ប្រទេស​ប្រទេស​ហុង​គ្រី និង​ប្រទេស​ស្លូ​វ៉ា​គី​នៅ​ភាគ​ខាងកើត ។ ជាប់​ប្រទេស​ស្លូ​វ៉េ​នី និង​ប្រទេស​អីុតា​លី​នៅ​ភាគ​ខាងត្បូង និង​ជាប់​ប្រទេស​ស្វ៊ី​ស និង​ប្រទេស​លិច​តិ​ន​ស្តា​ញ​នៅ​ភាគ​ខាងលិច ។ ផ្ទៃដី​របស់​ប្រទេស​អូ​ទ្រី​សមាន​ទំហំ ៨៣.៨៧៩​គីឡូ​ម៉ែត្រការ៉េ ហើយ​ប្រទេស​នេះ​សម្បូរ​ជួរ​ភ្នំ ខ្ពស់​ៗ ។

អូ​ទ្រី​ស​ជា​ប្រទេស​មាន​ជាងគេ​លំដាប់​ទី​១២ ក្នុង​លោក​យោង​តាម GDP របស់​ប្រទេស ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារ​សង្គម​កាន់តែ​ល្អ​ប្រសើរ និង​ស្តង់ដា​រស់នៅ​ខ្ពស់ ។ រហូត​ដល់​ទសវត្សរ៍​ទី ៨០​ឧស្សាហកម្ម ធំ​ៗ​ជា​ច្រើន​របស់​ប្រទេស​អូ​ទ្រី​ស បាន​ធ្វើ​តូប​នី​យ​កម្ម ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឯកជន​ភាវូបនីយ​កម្ម​បាន​កាត់​បន្ថយ​ការ​កាន់កាប់​របស់​រដ្ឋ​ដល់​កម្រិត​ដែល​អាច​ប្រៀបធៀប​ជាមួយ​សេដ្ឋកិច្ច​អឺរ៉ុប​បាន ។ ពលកម្ម​ការងារ​ក្នុង​ប្រទេស​មាន​ភាពរឹងមាំ និង​មាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ពលកម្ម​នយោបាយ ។ បន្ទាប់​ពី​វិស័យ​ឧស្សាហកម្ម​រីក​ចម្រើន​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​សំខាន់​បំផុត​នៃ​បណ្តាញ​សេដ្ឋកិច្ចជាតិ ។សមាសធាតុ​គោល​របស់​សេដ្ឋកិច្ច​ប្រទេស​អូ​ទ្រី​ស គឺ​ប្រភព​ថាមពល និង​ការ​ដឹក​ជញ្ជូន ។

-​ក្រុង​ធំ Vienna ។
-​ភាសាផ្លូវការ​អា​ល្លឺ​ម៉​ង់ ។
-​ប្រធានាធិបតី Heinz Fischer ។
-​អធិការបតី Werner Faymann ។
-​ប្រធាន​ក្រុមប្រឹក្សា​ជាតិ Doris Bures ។
-​ទទួល​ឯករាជ្យ ២៧ កក្កដា ១៩៥៥ ។
-​ផ្ទៃដី​សរុប ៨៣.៨៧៩​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១១៥ ។
-​បរិមាណ​ទឹក ១,៧ ភាគរយ ។
-​ប្រជាជន​សរុប​ឆ្នាំ​២០១៥ ចំនួន​៨.៦២៩.០៧៣​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៩៤ ។
-​ដង់​ស៊ី​ត​ប្រជាជន​១០១.៤ ក្នុង​១​គីឡូ​មែ​ត្រ​កា​រ៉េ​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​១០៦ ។
-GDP សរុប​ឆ្នាំ​២០១៥ ចំនួន​៤០២.៤២០ ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ៤៧.០៣១​ដុល្លារ ។
-​រូបិយប័ណ្ណ អឺ​រ៉ូ ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +៤៣ ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ