បុរសម្នាក់ត្រូវក្រុមហ៊ុនប្តឹង ក្រោយបើកលុយអស់ច្រើនម៉ឺនដុល្លារ តែបាត់មិនដឹងមូលហេតុ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះធ្វើការឃាត់ខ្លួនបុរសម្នាក់មកធ្វើការសាកសួរលើបណ្តឹងរំលោ.ភលើទំនុកចិត្ត ក្រោយពីកាន់លុយរបស់ក្រុមហ៊ុនបាត់ដោយមិនដឹងមូលហេតុ។
ការឃាត់ខ្លួនជនសង្ស័យទាំង២រូបនេះនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមប្រភពពីសមត្ថកិច្ចរបស់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង សិត្យា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបញ្ចាំ មានទីលំនៅផ្ទះលេខ១៣៨ ផ្លូវ៦១៤ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពបានអោយដឹងថា ជនសង្ស័យរូបនេះបានបើកលុយពីក្រុមហ៊ុនអស់ជាច្រើនម៉ឺនដុល្លារដើម្បីទៅធ្វើការបំរើអោយក្រុមហ៊ុន តែលុយទាំងនេះបែរជាបាត់ដោយមិនដឹងមូលហេតុ លុះពេលក្រុមហ៊ុនសួររករបាយការណ៍ ជនសង្ស័យរូបនេះមិនបានធ្វើរបាយការណ៍អោយក្រុមហ៊ុននោះទេ។
តាមប្រភពដដែលបន្តថា នៅពេលដែលក្រុមហ៊ុនហៅមកសួរនាំ ជននេះមិនបានមកទេ ហើយគេចខ្លួនបាត់រហូត ។ នៅពេលដែលជនសង្ស័យគេចខ្លួន ទើបខាងក្រុមហ៊ុនបានមកដាក់ពាក្យបណ្តេងអោយសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា លុយដែលខ្លួនបើកពីក្រុមហ៊ុនចំនួន៥ម៉ឺនដុល្លារ ខ្លួនមិនបានយកទៅធ្វើការបំរើផលប្រយោជន៍អោយក្រុមហ៊ុននោះទេ តែបានយកទៅដើលេងស៊ីចាយអស់បាត់ទៅហើយ។
ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះធ្វើឡើង ដោយមានការសម្របស្រួលពីលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានជំនាញធ្វើការសួរនាំនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តអនុវត្តតាមនីតិវីធី តាមច្បាប់៕
ចែករំលែកព័តមាននេះ