ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ​ក្រម​ង៉ុ​យ​ជាមួយ​បណ្តាំ​ត្រូវ​បាន​បោះពុម្ព​ឡើង​វិញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «​កើតមក​ជា​មនុស្ស ទាំងស្រី​ទាំងប្រុស មិន​ដែល​ចេះ​ឯង បើ​ក្រ​ឱ្យ​មាន វិញ្ញាណ​ចេះ​ក្រែង គិត​គ្រប់កន្លែង កុំ​ដេក​តែ​ក្រ​…» ជា​បណ្តាំ​របស់​អ្នកប្រាជ្ញ​វោហារសាស្ត្រ​ខែ្ម​រដែ​ល​បាន​ចង.ក្រង​នៅ​ក្នុង​សៀវភៅ «​ក្រម​ង៉ុ​យ​»

រាជធានី​ភ្នំពេញ ៖ «​កើតមក​ជា​មនុស្ស  ទាំងស្រី​ទាំងប្រុស មិន​ដែល​ចេះ​ឯង បើ​ក្រ​ឱ្យ​មាន វិញ្ញាណ​ចេះ​ក្រែង គិត​គ្រប់កន្លែង កុំ​ដេក​តែ​ក្រ​…» ជា​បណ្តាំ​របស់​អ្នកប្រាជ្ញ​វោហារសាស្ត្រ​ខែ្ម​រដែ​ល​បាន​ចងក្រង​នៅ​ក្នុង​សៀវភៅ «​ក្រម​ង៉ុ​យ​» តាំងពី​ទស​វត្ស​ឆ្នាំ​១៩៣០ ត្រូវ​បាន​បោះពុម្ព​ផ្សព្វផ្សាយ​ឡើង​វិញ​ហើយ ដោយ​អ្នកកាសែត​ខែ្ម​រ​ជើង​ចាស់​មួយ​រូប ។

សៀវភៅ​ក្រម​ង៉ុ​យ មាន​កម្រាស់​ជាង​១០០​ទំព័រ ជា​ប្រភេទ​កំណាព្យកាព្យឃ្លោង​ដ៏​ពីរោះ​រណ្តំ​បង្កប់​ដោយ​ខ្លឹមសារ​អប់រំ ស្តី​ពី​ការ​រៀបចំ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ ការ​រើស​គូស្រករ​ជា​អនាគត និង​ពាក្យ​ទូន្មាន​ដល់​យុវជន មាតាបិតា និង​មន្ត្រីរាជការ ត្រូវ​បាន​លោក​ពុ​យ គា រៀបរៀង​បោះពុម្ពផ្សាយ​ឡើង​វិញ ដើម្បី​ចែកចាយ​ជូន​សិស្ស និស្សិត​ក្រីក្រ និង​ដាក់​នៅ​តាម​បណ្ណាល័យ និង​សាលារៀន​នានា ជា​ពិសេស​នៅ​តាម​ជនបទ និង​តំបន់​ដាច់​ស្រយាល ។

ប៉ុ​នែ្ត​ដោយសារ​ចំនួន​នៃ​ការ​បោះពុម្ព និង​ចែកចាយ​មាន​កំណត់ លោក​អ្នក​ដែល​ពេញចិត្ត​និង​គាំទ្រ​បិតា​កំណាព្យ​ខែ្ម​រ​ក្រម​ង៉ុ​យ អាច​ចូលរួម​បំពេញបន្ថែម​ជាមួយ លោក​ពុ​យ គា តាម​រយៈ​លេខ​ទូរស័ព្ទ ០១២ ៩០៨ ៨៤០​។ «​កុំ​ឆ្មើង​អាង​បុណ្យ ស្រដី​ឲ្យ​ទន់ ពោល​ពាក្យពីរោះ ខ្លួន​អ្នក​នឹង​ថ្កើង និង​ឡើង​សក្តិ​យស កុំ​ឆ្លៀត​នាំ​ឈ្លោះ ញុះញង់​អ្នកធំ ។  កុំ​ដៀល​អ្នកស្រែ ត្រកូល​ឯង​ខែ្ម​រ កុំ​ប្រែ​ក្រឡាស់ ក្រឡេក​ឃើញ​គុណ ទន់​ខ្លួន​សំពះ កុំ​ធ្វើ​អ្នក​ណាស់ កុំ​ត្មះ​អ្នកក្រ​…» នេះ​ជា​សម្រង់​វគ្គ​ខ្លី​មួយ​របស់​បណ្តាំ​ក្រម​ង៉ុ​យ ៕