ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ចាប់ពី​កំពត មកដល់​ភ្នំពេញ ក្រុម​ដើរ​ឆបោក លួច​លុយ​តាម​វី​ង ធ្វើ​សកម្មភាព ៣​ខេត្ត

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ នគរបាល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ បានបង្ហាញ​ជនសង្ស័យ ចំនួន ៥​នាក់ ក្នុងនោះ មាន​ស្ត្រី​អាយុ…

ខេត្តកំពត​៖ នគរបាល​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ បានបង្ហាញ​ជនសង្ស័យ ចំនួន ៥​នាក់ ក្នុងនោះ មាន​ស្ត្រី​អាយុ ៦០​ឆ្នាំ​ម្នាក់ និង​រថយន្ត​កាមរី​ឆ្លាម ចំនួន ២​គ្រឿង សម្រាប់ធ្វើ​មធ្យោបាយ​របស់​ជនសង្ស័យ ទាំង ៥​នាក់ ដើរ​ធ្វើ​សកម្មភាព លើ​ភូមិសាស្ត្រ​ចំនួន ៣​ខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លក ញ៉ា​វ ស្នងការរង ទទួល​ផែន​យុត្តិធម៌​ខេត្តកំពត បានអោយដឹង កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ដោយសា​តែមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធិ ស្នងការ​នគរបាល​ខេត្តកំពត សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ និង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មកដល់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់ ក្នុងនោះ មាន​ស្ត្រី​ម្នាក់ ជាប់​ពាក់​ព​ន្ធ័​បទ​ឆបោក នៅ​ទីតាំង​វេរ​លុយ​។​

​លោក លក ញ៉ា​វ បន្តថា ករណី​ដើរ​ឆបោក​លួច​លុយ នៅ​កន្លែង​វេរ​លុយ​នេះ នគរបាល តាម​ស្រាវជ្រាវ​ជា​យូរហើយ ប៉ុន្តែ​អ្វីដែល​មិនទាន់​ចាប់ខ្លួនបាន ដោយសារតែ ខាង​សមត្ថកិច្ច ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់ទិសទី ទើប​ឈានទៅដល់​ការឃាត់ខ្លួន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លក ញ៉ា​វ បន្ថែមថា យោងតាម​ចម្លើយ​របស់​ជនសង្ស័យ សារភាព ប្រាប់​នគរបាល​ថា ពួកគេ​បាន ដើរ​លួច​លុយ តាមបែប​ជំនាញ នៅ​កន្លែង​វេរ​លុយ មាននៅ​ខេត្តកំពត ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​។

​ជនសង្ស័យ​ទាំង ៥​នាក់​នេះ ម្នាក់​ឈ្មោះ ផាន់ រ័ត្ន​ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ នៅ​ភូមិ​កណ្ដោល ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ឈ្មោះ តុង សំណាង នៅ​ភូមិ​រស្មី ឃុំ​ត្រ​យោង ស្រុក​បារាយ ខេត្តកំពង់ធំ​។ ៣-​ឈ្មោះ សេង សំអាត ភេទ​ប្រុស អាយុ ៤២​ឆ្នាំ នៅ​ភូមិ​បា​យ៉ាប ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ ឈុំ ស្រី ភេទ​ស្រី អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​៥-​ឈ្មោះ ជេ​ត ឃុន​ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លក ញ៉ា​វ លើកឡើងថា ករណី​ក្រុម​ឆបោក លួច​លុយ​តាម​វី​ង យ៉ាង​ជំនាញ​មួយក្រុម​ទៀត ក៏​បានអោយ​ពលរដ្ឋ ផ្ញើ​លុយ​តាម​វេរ​លុយ​កន្លែង​ផ្សេងៗ​ទៀត ហើយ​ខាង​នគរបាល កំពុង​តាម​ចាប់ខ្លួន​មនុស្ស​ផ្សេងទៀត ព្រោះ​នៅមាន​មេខ្លោង​៕ កែវ​ឆាត​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ