ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំបក្សប្រឆាំង ២៦រូបហើយ ទទួលបានសិទ្ធិធ្វើនយោបាយ​ឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

(​ភ្នំពេញ​)៖ គិតត្រឹមថ្ងៃទី​​១៥ ខែសីហា ឆ្នាំ​២០២១ មាន​អតីត​តំណាងរាស្ត្រ និង​​អតីត​ថ្នាក់ដឹកនាំ​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ សរុប ២៦​រូប​ហើយ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ…

(​ភ្នំពេញ​)៖ គិតត្រឹមថ្ងៃទី​​១៥ ខែសីហា ឆ្នាំ​២០២១ មាន​អតីត​តំណាងរាស្ត្រ និង​​អតីត​ថ្នាក់ដឹកនាំ​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ សរុប ២៦​រូប​ហើយ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ចាប់តាំងពីថ្ងៃរំលាយអតីត​គណបក្សសង្គ្រោះជាតិ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧​។

អតីតអ្នកនយោបាយ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ទាំង ២៦រូប រួមមាន​៖ ១-លោក គង់ គាំ ២-លោក គង់ បូរ៉ា ៣-លោក ស៊ីម សុវណ្ណនី ៤-លោក ច័ន្ទ សិលា ៥-លោក រៀល ខេមរិន្ទ ៦-លោកស្រី ទេព សុ​ទ្ធី ៧-លោក កង គឹម​ហាក់ ៨-លោក ជីវ កត្តា ៩-លោក សុន ឆ័យ ១០-លោក តាវ គឹម​ឈន ១១-លោក វ៉ា សាម៉ុន ១២-លោក ស៊ុន សុ​ភ័​ក្រ ១៣-លោកស្រី លី ស្រី​វី​ណា ១៤-លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥-លោក ថាច់ សេដ្ឋា ១៦-លោក យ៉ែម បុញ្ញឫទ្ធិ ១៧-លោក មុត ចន្ថា ១៨-លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩-លោក ទួត យឿ​ត ២០-លោក ឡា​ត់ លិ​តេ​យ្យ ២១-លោក ឡុង គឹម​ឃ​ន ២២-លោកស្រី យង់ ផាន់​ណេ​ត ២៣-លោក ប៉ុល ហំ​ម ២៤-​លោក ផាន់ ច័ន្ទ​សាក់ ២៥-​លោក ឃឹម ឡាក់​គី និង​២៦-​លោក ម៉ៅ សុផល​។​

សូមរម្លឹកថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជា​សារ ប្រោស​ព្រះរាជទាន ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ដល់​អតីត​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ២រូប គឺ​លោក ឃឹម ឡា​គី និង​លោក ម៉ៅ សុផល​។ អ្នកនយោបាយ​ទាំង​ពីររូបនេះ​ ស្ថិតក្នុង​ចំណោម​អ្នកនយោបាយ ១១៨​រូប ដែល​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ តាម​អំណាច​ដីកា​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​សូមរម្លឹកថា ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១​ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក​គង់​គាំ ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់​លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ៦-​គណបក្ស​បេះដូង​ជាតិ ដែល​បង្កើត​ដោយ​ក្រុម​លោក អេង ឆៃអ៊ាង និង​លោក​ស្រី មូរ សុខ​ហួរ​​៕​