ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញតាអាចារ្យម្នាក់វិជ្ជមានកូវីដ១៩ ឈានដល់បិទខ្ទប់ទីសក្ការបូជាព្រះអង្គដងកើ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបំរើ​ការ​ផ្នែក​ប្រមូល​សំរាម​នៅ​ក្នុង​បរិវេណ​ព្រះ​អង្គ​ដង​កើ​ម្នាក់​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពេល​ដែល​សង្ស័យ​មាន​ពាក់ព័ន្ធ​ទៅ និង​អ្នកជំងឺ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី Delta បាន​ធ្លាប់​មក​ទី​នេះ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក​សំណាក​ទៅ​លើ​តា​អាចារ្យ​…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបំរើ​ការ​ផ្នែក​ប្រមូល​សំរាម​នៅ​ក្នុង​បរិវេណ​ព្រះ​អង្គ​ដង​កើ​ម្នាក់​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពេល​ដែល​សង្ស័យ​មាន​ពាក់ព័ន្ធ​ទៅ និង​អ្នកជំងឺ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី Delta បាន​ធ្លាប់​មក​ទី​នេះ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក​សំណាក​ទៅ​លើ​តា​អាចារ្យ​ អ្នកលក់​ផ្កា​ និង​សន្តិសុខ​ទាំងអស់ សរុប​ចំនួន​៥៣​នាក់ ទើប​អាជ្ញាធរ​ខណ្ឌដូនពេញ​ឈាន​ទៅ​ដល់​ការ​បិទ​ក្នុង​រយៈពេល​៤​ថ្ងៃនេះ ដោយ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១​នេះ​តទៅ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​ប្រាប់​ឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១​នេះ​ដែរ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ (TYDA) បាន​ធ្វើការ​សហការ​ជាមួយ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ​របស់​លោក បាន​ចុះ​យក​សំណាក​រក​វីរុស​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ក្រុម​តា​អាចារ្យ សន្តិសុខ អ្នកលក់​ផ្កា និង​អ្នកបំរើ​ការងារ​នៅ​ព្រះ​អង្គ​ដង​កើ​ទាំងអស់​សរុប​ចំនួន​៥៣​នាក់​(​បុរស​៣៤​នាក់ និង​ស្រី​១៩​នាក់​)​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​យក​សំណាក​មនុស្ស​ប្រុស ស្រី​ទាំង​៥៣​នាក់​នោះ​ដែរ ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ទៅ​លើ​បុរស​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ ១៩ ដោយ​រូបគេ​មិនមែន​ជា​អាចារ្យ​ឡើយ ដែល​គេ​គ្រាន់​ជា​អ្នក​ដើរ​ប្រមូល​សំរាម​នៅ​បរិ​វេណ​ជុំវិញ​ព្រះ​អង្គ​ដង​កើ ដែល​មាន​ដូច​ជា ដូង ផ្កា ធូប ទៀន ឬ​ក៏​របស់របរ​ផ្សេង​ៗ​ទៀត​ដែល​គេ​បោះចោល​យក​ទៅ​ដាក់​នៅ​រថយន្ត​ដឹក​សំរាម​ពេល​គេ​មក​យក​ម្តង​ៗ​នោះ​។

ពាក់ព័ន្ធ​ទៅ និង​ការ​ចុះ​មក​យក​សំណាក​ពី​តា​អាចារ្យ សន្តិសុខ អ្នកលក់​ផ្កា និង​អ្នកបំរើ​ការ​នៅ​ព្រះ​អង្គ​ដង​កើ​នេះ ដោយសារ​តែ​កាលពី​ពេល​កន្លង​មកនេះ​ធ្លាប់​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី Delta ធ្លាប់​មក​កាន់​ទី​នេះ ទើបបាន​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក​សំណាក និង​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ ១៩​ម្នាក់​នា​ពេល​នេះ ។

ដោយ​ខ្លាចក្រែង​នូវ​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ ១៩ ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ដែល​មក​ធ្វើការ​គោរព​បូជា និង​បន់ស្រន់​នៅ​ព្រះ​អង្គ​ដង​កើ​នេះ​តទៅ​ទៀត​នោះ​ទើប​អាជ្ញាធរ​ខណ្ឌដូនពេញ​របស់​លោក​សម្រេច​បិទ​មិន​អោយ​ចេញ ចូល​រយៈពេល​៤​ថ្ងៃ​បែប​នេះ ដោយ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី ១៤​នេះ​តទៅ ។

សូមបញ្ជាក់ ៖ យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បេសកកម្ម​នៅ​ទី​សក្ការៈ ព្រះ​អង្គ​ដង​កើ ត្រូវ​បាន​បិទ​បញ្ចប់ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ សីហា នេះ ដោយ​រក​ឃើញ​វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ ចំនួន ១ ករណី ដែល​ជា​លោកតា​អាចារ្យ មាន​វ័យ​៣៦ ឆ្នាំ ។ បេសកកម្ម នេះ​ធ្វើ​ឡើង​ក្រោយ​ពី​បាន​រក​ឃើញ​ថា អ្នក​វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី #Delta បាន​ទៅ​កាន់​ទីតាំង​ខាងលើ​នេះ ។

សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ទី​សក្ការៈ ព្រះ​អង្គ​ដង​កើ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២១ សូម​តាមដាន​សុខភាព និង​ទៅ​ធ្វើតេស្ដ​ប្រសិនបើ​សង្ស័យ នៅ​ទីតាំង​យក​សំណាក ដែល​នៅ​ជិត​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ