ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី​ណា​តា​ភ្ជាប់​ពាក្យ​ មិន​ទទួលយក​ថ្លៃបណ្ណា​ការ ​និង​សម្រេចចិត្ត​ចុះ​អេ​តា​ស៊ី​វិល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​៖ កញ្ញា​ធី​ណា​តា​ បាន​​ធ្វើ​ពិធី​​​ភ្ជាប់ពាក្យ​​ក្រោម​ការ​ចូលរួម​ពី​ចាស់ទុំ​ទាំងសងខាង​ និង​តារា​មួយ​ចំនួន ​ព្រមទាំង​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន​ផង​ដែរ។

រាជ​ធានី​ភ្នំពេញ​​៖ កញ្ញា​ធី​ណា​តា​ បាន​​ធ្វើ​ពិធី​​​ភ្ជាប់ពាក្យ​​ក្រោម​ការ​ចូលរួម​ពី​ចាស់ទុំ​ទាំងសងខាង​ និង​តារា​មួយ​ចំនួន ​ព្រមទាំង​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន​ផង​ដែរ។

​អ្វី​ដែល​ពិសេស​សាម៉ីខ្លួន​ជា​កូនក្រមុំ​មិន​បានបង្គាប់ថ្លៃ​បណ្ណាការ​អ្វី​ឡើយ​ ព្រោះ​យោង​លើ​មុខរបរ​មាន​រៀងខ្លួន​ ហើយ​ក្រោយ​ភ្ជាប់ពាក្យ​សុខចិត្ត​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា​ខុស​ពី​គូ​ដណ្តឹង​ដ៏ទៃ​រៀប​ការ​ ហើយ​បាន​ទៅ​ធ្វើ​លិខិត​អាពាហ៍ពិពាហ៍​​​។

តារាចម្រៀង​ស្រី​សម្តី​បាន កញ្ញា ធី​ណា​តា ដែល​គេ​ធ្លាប់​ស្គាល់​ថា បាន​ផ្លាស់​ប្តូ​ស្នេហ៍​ដូច​ប្តូរ​ខោអាវ​នោះ​បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ពោះ​ម៉ោ​យ​ម្នាក់​ហើយ ដោយ​នាង​សម្រេច​មិន​ទទួល​ថ្លៃទឹកដោះ​សូ​ម្បី​តែ​មួយ​រៀល​។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ មករា​នេះ ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់នាង​ និង​បុរស​គូស្នេហ៍​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ផ្សា​របឹង​ឈូក​។ អ្នក​ក្នុង​ច​ង្កោ​មសិល្បៈ​កន្លង​មក​ស្ទើរតែ​មិន​ជឿ​ទេ​ថា ធី ណា​តា​អាច​ស្វែង​​រក​ស្នេហា​ពិតប្រាកដ​ឃើញ​ ព្រោះតែ​នាង​បាន​បែក​ស្នេហា​ជា​ញឹកញាប់​ទាំង​បុរស​ក្នុង​ និង​ក្រៅ​ស្រុក​។

ទោះជា​យ៉ាងណា​ ពេល​នេះ​នាង​អាច​ស្វែងរក​ពន្លឺសុភមង្គល​ឃើញ​ខ្លះ​ហើយ​ក្រោយ​ពី​បុរស​វ័យ​៤២​ឆ្នាំ​ជា​វេជ្ជបណ្ឌិត​ និង​ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​ទទួល​បេះដូង​ដែល​ខ្ទេចខ្ទាំ​របស់​នាង​មក​ថ្នម​ថែ​៕
 ​