រាជធានីភ្នំពេញ ៖ អ្នកគ្រូហ៊ីម ណាវី ជាអ្នកទស្សន៍ទាយមានឈ្មោះល្បីនៅតំបន់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនទាំងមន្ត្រីរាជការ អ្នកជំនួញតូចធំ រហូតដល់បុគ្គលល្បីឈ្មោះ ។ បើទោះបីជាមានប្រជាប្រិយភាព មានការជឿទុកចិត្តពីអ្នកគាំទ្រ ប៉ុន្តែអ្នកគ្រូទាយរូបនោះប្រកាន់ជំហរយ៉ាងមុតមាំថា មិនធ្វើស្នេហ៍ពង្វក់ប្តីគេឲ្យងប់នឹងស្រីថ្មី ធ្វើឲ្យភរិយាដើមខូចចិត្តឡើយ ។
ក្នុងបន្ទប់តូចមួយរបស់អ្នកគ្រូទាយខ្មែរអ៊ិស្លាមដែលហ៊ុមព័ទ្ធដោយគ្រឿងរណ្តាប់ទឹកអប់ ប្រេងម្សៅ និងរបស់តុបតែងកាយជាច្រើនទៀត ស្តែងឲ្យឃើញពីការទទួលបានការពេញចិត្តពីអ្នកគាំទ្រ ឬអ្នកដែលត្រូវការសម្រេចបំណងប្រាថ្នាក្នុងពេលជួបបញ្ហា ផ្សេងៗ ។ ដោយទទួលបានជំនឿទុកចិត្តពីអ្នកទស្សន៍ទាយ និងពឹងអាស្រ័យ អ្នកគ្រូរូបនេះស្ទើរតែរកពេលសម្រាកមិនបានដោយភ្ញៀវទៅបន្តបន្ទាប់គ្នា ដើម្បីស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ ។
អ្នកគ្រូទាយខ្មែរអ៊ិស្លាម ស្ថិតនៅទឹកដីច្រាំងចំរេះនេះ ត្រូវអតិថិជនឲ្យតម្លៃថា មានគុណធម៌សមជាគ្រូតាមសាសនា ព្រោះអ្នកគ្រូពូកែខាងមើលជំងឺផង ពូកែខាងធ្វើស្នេហ៍មុខ និងមិនធ្វើខុសតម្រាឡើយពាក់ព័ន្ធនឹងការដាក់ស្នេហ៍បណ្តាលឲ្យប្តីងប់ស្រី ឬប្រពន្ធចុងក្បត់ភរិយា។ ធ្វើបែបនោះបណ្តាលឱ្យប្រពន្ធដើមខូចចិត្ត អស់សង្ឃឹម ព្រាត់ប្រាស ។ អ្នកគ្រូប្រកាន់ជំហរធ្វើបុណ្យ សាងកុសល សុំឲ្យតែទទួលបានសេចក្តីសុខ ព្រោះរាល់ថ្ងៃអ្នកគ្រូខិតខំចិញ្ចឹម ក្មេងៗក្រីក្រ កំព្រា ខ្លះអត់មានឪពុកម្តាយជាច្រើននាក់ប្រៀបដូចជាសង្គ្រោះមនុស្សឲ្យមានអនាគតផុតពីទុក្ខវេទនា ។
រៀបរាប់ប្រាប់អ្នកយកព័ត៌មានកាលពីពេល ថ្មីៗកន្លងមក អ្នកគ្រូហ៊ីម សាវី វ័យ៥៦ឆ្នាំបានតំណាលថា គាត់ចេះក្បួនទាយតាមរយៈការរៀនសូត្រ អស់រយៈពេល២ឆ្នាំ ដោយចាប់អាជីពនេះតាំងពីមានអាយុជិត៣០ឆ្នាំមកម្ល៉េះ ។ គាត់មើលតាំងពីគ្មានប្រាក់ជាទ្រនឹប គឺយកជាអង្ករ ។ មាននិស្ស័យបែបនេះ ដោយសារតែជីតាគាត់ជួយជម្រុញ ព្រោះមើលពីឧបនិស្ស័យអាចបញ្ជាក់ដឹងថា ធ្វើកិច្ចការនេះបានដោយអំពើល្អ ។
បើទោះជាគេល្បីថា ជនជាតិខ្មែរអ៊ិស្លាមពូកែខាងធ្វើស្នេហ៍ មន្តអាគមក្តី តែសាសនាមានទិសដៅអប់រំមនុស្សឲ្យធ្វើល្អ មិនប្រព្រឹត្តអាក្រក់នាំឲ្យសង្គមអន់ថយ ដូចៗគ្នាទាំងអស់ ។ សំខាន់មនុស្សត្រូវចេះគោរពគ្នា ស្រឡាញ់គ្នា ។ ភាគច្រើនអ្នកគ្រូជោគជ័យលើផ្នែកជំងឺក្រិនថ្លើម ធ្វើស្នេហ៍មុខ និងរៀបចំប្រដាប់ប្រដារទឹកអប់ ប្រេងម្សៅ បានផលល្អ ក្នុងមុខរបបររកស៊ីប្រចាំថ្ងៃ ។ ព្រោះតែល្បី តៗគ្នាមានអ្នកទៅមើលជាប្រចាំមានទាំងអ្នកនៅក្នុងស្រុក ហើយអ្នកនៅក្រៅស្រុកក៏គេជឿដែរ ។ គ្រាន់តែប្រាប់តាមទូរស័ព្ទពីដំណើររឿងនោះអាចរកដំណោះស្រាយជូនបាន ។ លើសពីនេះអ្នកក្រៅស្រុកច្រើនតែផ្តាំឲ្យបងប្អូននៅក្នុងស្រុក រៀបចំជារណ្តាប់ ផ្សេងៗបើសិនជាមានសភាពចាំបាច់នោះ ។ ក្រៅពីនេះមានរៀបចំផ្នែកផ្សេងទៀតមានលក់ដីធ្លី ផ្ទះសម្បែង គឺសមប្រកបតាមនោះដែរ ។ ក្រៅពីអ្នកជំនួញក៏មានតារាមួយចំនួនដែរ ទៅពឹងអ្នកគ្រូសាវី ។
អ្នកគ្រូហ៊ឹម សាវី គ្មានកូនចទេ ព្រោះកូនបង្កើតប្រុស២នាក់បានស្លាប់តាំងពីវ័យកុមារម្ល៉េះ ទើបគាត់ខំធ្វើបុណ្យសន្សំសីល ។ ចំពោះជំងឺ គឺមើលពិតប្រាកដមានទាំងថ្លើម ក្រពះ ពោះវៀន ។
អ្នកគ្រូសាវី និយាយថា «ខ្ញុំធ្វើកិច្ចការផ្លូវល្អបាន មិនធ្វើខុសឡើយ គឺថាសុខចិត្តរៀបចំឲ្យប្តីវិលមករកប្រពន្ធដើមវិញ ឲ្យពួកគាត់បានជួបជុំគ្នា បានវិលមករកកូន មើលគ្រួសារ ដោយមិនទទួលឡើយរឿងឲ្យប្តីបែកពីប្រពន្ធដើម ទៅងាកងប់លើប្រពន្ធទី២ គឺមិនអាចរៀបចំបាននោះទេ គឺពង្រាត់កូនចាបពង្រាត់សម្បុកគេខុសធ្ងន់ណាស់ ។ កន្លងមកបានជួយគេឲ្យជួបជុំគ្នាច្រើនគូណាស់ បើអ្នកណាចង់ពង្វក់ប្តីគេឲ្យងាកងប់មកលើខ្លួន គឺមិនឯកភាពឡើយ ដោយសារតែខ្ញុំជាអ្នកធ្វើបុណ្យ » ។
ផ្ទះអ្នកគ្រូហ៊ីម សាវី ស្ថិតនៅភូមិ៣ ក្រុម៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ដោយអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០១២ ៦៥ ៩០ ១៧ ឬងាយស្រួលរកស្ថិតនៅទល់មុខមណ្ឌលសុខភាពច្រាំងចំរេះ ៕
ចែករំលែកព័តមាននេះ