ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​អង្គុយ​ហូប​អាហារ​សុខ​ៗ ក៏​មិន​ស្រួល​រហូត​ស្លា​.​ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​វ័យចំណាស់មាន​វ័យ​៧០​ឆ្នាំ​ម្នាក់ បាន​ដេក​ស្លា​.​ប់​នៅ​លើ​កៅអី ក្នុង​ហាង​ម្ហូប​បារាំង​មួយ​កន្លែង ខណៈ​ពេល​ដែល​រូប​គាត់​កំពុង​តែ​អង្គុយ​ហូប​អាហារ​ពេល​ព្រឹក​តែ​ម្នាក់ឯង​សុខ​ៗ ក៏​ស្រាប់តែ​មាន​អាកា​រៈ​ស្ទះ​ៗ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បុរស​វ័យចំណាស់មាន​វ័យ​៧០​ឆ្នាំ​ម្នាក់ បាន​ដេក​ស្លា​.​ប់​នៅ​លើ​កៅអី ក្នុង​ហាង​ម្ហូប​បារាំង​មួយ​កន្លែង ខណៈ​ពេល​ដែល​រូប​គាត់​កំពុង​តែ​អង្គុយ​ហូប​អាហារ​ពេល​ព្រឹក​តែ​ម្នាក់ឯង​សុខ​ៗ ក៏​ស្រាប់តែ​មាន​អាកា​រៈ​ស្ទះ​ៗ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​នៅ​ក្បែរ​ខាង នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​បំរុង​លើកដាក់​ម៉ូតូ​កង់​បី​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ដែរ តែ​ជា​អកុសល​មិន​ទាន់​លើកដាក់​លើ​ម៉ូតូ​កង់​បី​ផង បុរស​រង​គ្រោះ​រូប​នេះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់បង់​ជីវិត​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ភោជនីយដ្ឋាន​ឈ្មោះ LARRY’S BAR ដែល​មាន​ទីតាំង​ផ្លូវ​លេខ​១១០ កែង​នឹង​ផ្លូវ​លេខ​៥ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ​។

បើ​តាម​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​វ័យ​ចំណាស់​ខាងលើ​នេះ​មានឈ្មោះ ANTONY អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ ស្នាក់​នៅ​ម្តុំ​ឈូក​វ៉ា​២ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​រង​គ្រោះ​ខាងលើ បាន​ចូល​មក​អង្គុយ​នៅ​តុ​មួយ​តែ​ម្នាក់ឯង​ក្នុង​ហាង និង​បានក​ម្មង់​ម្ហូប​អារ​ហារ ព្រមទាំង​ទឹក​សុទ្ធ​១​ដប ដើម្បី​ហូប​ជា​អាហារ​ពេល​ព្រឹក​របស់​គាត់ ខណៈ​ពេល​ដែល​កំពុង​តែ​ហូប​សុខ​ៗ​បាន​បន្តិច ក៏​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ដោយ​ចេះ​តែ​រាង​ស្ទះ​ៗ​ដង្ហើម ហើយ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ ។ លុះ​ពេល​នោះ​អ្នក​នៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នា​ស្ទុះ​មក​ជួយ​ធ្វើ​ចលនា និង​បាន​ហៅ​កង់​បី​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​អ្នក​នៅ​ក្បែរ​ខាង​កំពុង​តែ​ធ្វើ​ចលនា​អោយ និង​រក​ហៅ​កង់​បី​ក្នុង​គោល​បំណង​ដឹក​យក​បុរស​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​នោះ មិន​ទាន់​បាន​ដឹក​ផង​នោះ ក៏​ស្រាប់តែ​បុរស​រង​គ្រោះ​ដាច់ខ្យល់​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​លើ​កៅអី​បាត់​ភ្លាម​ៗ​តែ​ម្តង​ទៅ​។

ភ្លាម​ៗ​នោះ​ម្ចាស់​ហាង​ម្ហូប​បារាំង​ដែល​មានឈ្មោះ​ថា LARRY’S BAR ក៏​បាន​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​មូល​ល​ដ្ឋា​ន​អោយ​បានដឹង​រឿង​នេះ និង​ចុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បានឃើញ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​អង្គុយ​ស្លា​.​ប់​នៅ​លើ​កៅអី​ក្នុង​ហាង​ពិតប្រាកដ​​មែន និង​ទាក់ទង​ទៅ​កាន់​ខាង​ក្រសួងសុខាភិបាល អោយ​ចុះ​មក​ធ្វើ​សំណាក​រក​វីរុស​កូ​វី​ដ​១៩​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ធ្វើការ​ចងខ្សែ​ឡោម​ព័ទ្ធ​ជុំវិញ​មិន​អោយ​មាន​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្បែរ និង​ធ្វើ​សំណាក​រក​វីរុស​កូ​វី​ដ​១៩ ទៅ​លើ​សាកស​.​ព​របស់​បុរស​ជា​ជនជាតិ​អង់គ្លេស​វ័យ​ចំណាស់​រង​គ្រោះ​ខាងលើ តែ​ជា​លទ្ធផល​មិន​មាន​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ គឺ​អវិជ្ជមាន ទើបបាន​ស​.​ព​ប្រគល់​អោយ​ខាង​កម្លាំង​នគរបាល​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ជា​បន្ត និង​​បាន​បញ្ជាក់​ថា «​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ដោយសារ​តែ​បាន​ប្រើប្រាស់​ថ្នាំ​.​ញៀន​ច្រើន​ហួស​កំរិត​ពេក ទើប​បណ្តាល​ឱ្យ​គាំងបេះដូង​ស្លា​.​ប់​បែប​នេះ​» និង​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ