យល់ដឹងពីសញ្ញាមួយចំនួនទាក់ទងនឹងការរលូតកូន
តាមធម្មតាស្ដ្រីមានផ្ទៃពោះត្រូវពពោះរយៈពេលយ៉ាងតិច៣៧សប្ដាហ៍ទើបដល់ពេលសម្រាលកូន ប៉ុន្ដែមានស្ដ្រីមួយចំនួនអាចសម្រាលមុនកាលកំណត់នេះខណៈគាត់ជួបបញ្ហាជាយថាហេតុណាមួយកើតឡើង
តាមធម្មតាស្ដ្រីមានផ្ទៃពោះត្រូវពពោះរយៈពេលយ៉ាងតិច៣៧សប្ដាហ៍ទើបដល់ពេលសម្រាលកូន ប៉ុន្ដែមានស្ដ្រីមួយចំនួនអាចសម្រាលមុនកាលកំណត់នេះខណៈគាត់ជួបបញ្ហាជាយថាហេតុណាមួយកើតឡើង
តាមធម្មតាស្ដ្រីមានផ្ទៃពោះត្រូវពពោះរយៈពេលយ៉ាងតិច៣៧សប្ដាហ៍ទើបដល់ពេលសម្រាលកូន ប៉ុន្ដែមានស្ដ្រីមួយចំនួនអាចសម្រាលមុនកាលកំណត់នេះខណៈគាត់ជួបបញ្ហាជាយថាហេតុណាមួយកើតឡើងដូចជាធ្លាក់ឈាមតាមទា្វរមាសជាដើម ។ រីឯស្ត្រីដែលមានបញ្ហារលូតកូនភាគច្រើនតែងតែកើតមានក្នុងកំឡុងពេលត្រីមាសទី១គឺចន្លោះពី១ទៅ១២សប្តាហ៍នៃអាយុរបស់គភ៌ ។
ការរលូតកូនអាចបង្កគ្រោះថ្នាក់នៅពេលដែលស្ដ្រីធ្លាក់ឈាមច្រើននាំឱ្យស្ដ្រីមានការបាត់បង់ឈាមពីរាងកាយរហូតធ្វើឱ្យនាងមានសភាពស្លេកស្លាំង ក្នុងករណីធ្ងន់ធ្ងរអាចឈានទៅគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ។ ការរលូតកូនអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ៖
-ភាពខុសប្រក្រតីដែលបណ្តាលមកពីម្តាយ
-ធ្លាប់មានប្រវត្ដិរលាកដៃស្បូនរ៉ាំរ៉ៃ
-ធ្វើការងារធ្ងន់ៗនៅពេលមានផ្ទៃពោះ
-ប៉ះទង្គិចនឹងផ្ទៃពោះដូចដួលជាដើម
-មិនមានអាហារូបត្ថម្ភគ្រប់គ្រាន់
-ប្រើប្រាស់ថ្នាំមួយចំនួនដែលគ្មានវេជ្ជបញ្ជា
-ភាពខុសប្រក្រតីដែលបណ្តាលមកពីទារក ។
ចំពោះរោគសញ្ញានៃការគំរាមរលូត ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែចាប់អារម្មណ៍មានដូចជា៖
-ធ្លាក់ឈាមតិចៗតាមទ្វារមាស
-ក្ដៅខ្លួន
-ឈឺអាងត្រគាកបែបធ្ងន់
-ឈឺចង្កេះ
-ឈឺពោះ
-អស់កម្លាំងល្ហិតល្ហៃជាដើម ។
ដូច្នេះបើស្ត្រីជាម្តាយកើតមានរោគសញ្ញាដូចដែលមានរៀបរាប់ខាងលើនេះ គួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីពិនិត្យ ឬថតមើល ។ មានករណីខ្លះអ្នកម្ដាយមិនបានចាប់អារម្មណ៍ពីកាប្រែប្រួលទាំងនេះទេ គឺទុកទាល់តែទារកបាត់បង់ជីវិតនៅក្នុងផ្ទៃពោះ ទើបភ្ញាក់ផ្អើល ដែលប្រការនេះអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតស្ដ្រីជាម្ដាយបាន បើធ្វើការសង្គ្រោះមិនទាន់ ៕
ចែករំលែកព័តមាននេះ