ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹងពីប្រទេស​អាល់​បា​នី

8 ឆ្នាំ មុន

ប្រទេស​អាល់​បា​នី​មានឈ្មោះ​ផ្លូវការ «​សាធារណរដ្ឋ​អាល់​បា​នី​» ស្ថិត​នៅ​លើ​ឧបទ្វីប​បាល់​កង់​របស់​អឺរ៉ុប​ភាគ​អាគ្នេយ៍ ។ អាល់​បា​នី គឺជា​ប្រទេស​តូច​មួយ​មាន​ឆ្នេរ​នៅ​លើ​សមុទ្រ Adriatic និង​សមុទ្រ Ionian

ប្រទេស​អាល់​បា​នី​មានឈ្មោះ​ផ្លូវការ «​សាធារណរដ្ឋ​អាល់​បា​នី​» ស្ថិត​នៅ​លើ​ឧបទ្វីប​បាល់​កង់​របស់​អឺរ៉ុប​ភាគ​អាគ្នេយ៍ ។ អាល់​បា​នី គឺជា​ប្រទេស​តូច​មួយ​មាន​ឆ្នេរ​នៅ​លើ​សមុទ្រ Adriatic និង​សមុទ្រ Ionian ព្រមទាំង​ផ្ទៃ​ខាងក្នុង​ប្រទេស​ឆ្លងកាត់​ដោយ​ភ្នំ​អាល់ ។ នៅ​តាម​បណ្តោយ​ឆ្នេរ​ភាគ​ខាងត្បូង​របស់​ប្រទេស​អាល់​បា​នី មាន​តំបន់ឆ្នេរ​ឈ្មោះ​ថា Albanian Riviera ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភូមិ​មេ​ឌី​ទែ​រ៉ា​ណេ ជា​ភូមិ​ប្រពៃណី​មាន​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់ និង​ការ​កម្សាន្ត​ពេល​រាត្រី​យ៉ា​ង​រស់​រវើក ។

ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អាល់​បា​នី សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ និង​ទីតាំង​បុរាណវិទ្យា ។
-​រដ្ឋធានី Tirana ។
-​ភាសា​អាល់​បា​នី ។
-​រូបិយប័ណ្ណ lek ។
-​ប្រជាជន ២.៨៩៣.០០៥​នាក់ របាយការណ៍​ឆ្នាំ​២០១៥ ។
-​ដង់ស៊ីតេ​៩៨​នាក់​ក្នុង​១​ម៉ែត្រការ៉េ ឈរ​នៅ​លេខ​៦៣​ក្នុង​លោក ។
-​ស្ថិត​នៅ​ទ្វីបអឺរ៉ុប ។
-​បរិមាណ​ទឹក​ប្រមាណ​ជា ៤,៧​ភាគរយ ។
-​ប្រទេស​ជិតខាង​រួម​មាន ប្រទេស​កូ​សូ​វ៉ូ​, ស៊ែរ​ប៊ី​, ក្រិ​ក​, ម៉ា​សេ​ដ្វា​ន និង​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ ។
-​ប្រធានាធិបតី Bujar Nishani ។
-​នាយក​រដ្ឋមន្ត្រី Edi Rama ។
-​ផ្ទៃដី ២៨.៧៤៨ គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៤៣​ក្នុង​លោក ។
-GDP សរុប​ឆ្នាំ​២០១៥ ចំនួន​៣២.២៥៩​ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​ជា​មធ្យម​រក​ចំណូល​បាន ១១.៧០០​ដុល្លារ ។
-​បើកបរ​ប្រកាន់​ស្តាំ ៕