ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចាញ់​ព្រហ្ម​លិខិត បុរស​ម្នាក់​បញ្ចប់ជីវិត ដោយ​ផ្តាំ​មិត្តភក្តិ​ឲ្យ​យក​ធាតុ​បោះ​ចូល​សមុទ្រ

2 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​គិត​ខ្លី បាន​បញ្ចប់ជីវិត​ខ្លួនឯង ជាប់​នឹង​ជណ្តើរ​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ស្នួល ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៥…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​គិត​ខ្លី បាន​បញ្ចប់ជីវិត​ខ្លួនឯង ជាប់​នឹង​ជណ្តើរ​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ស្នួល ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១ ដោយ​បាន​បន្សល់​ទុក​នូវ​បណ្តាំ​ផ្ញើ​ជូន​មិត្តភក្តិ ចំនួន​៥​ទំព័រ ដែល​មាន​ខ្លឹមសារ​សំខាន់​នោះ គឺជា​ការ​ចុះចាញ់​នឹង​ព្រហ្ម​លិខិត និង​សុំ​ឲ្យ​មិត្តភក្តិ​ស​ម្លា​ល់​ជួយ​យក​ធាតុ​គេ ទៅ​បោះចោល​ក្នុង​សមុទ្រ​ដ៏​សែន​ជ្រៅ ។

បុរស​គិត​ខ្លី​មានឈ្មោះ ហ្វា​ន់ វិមាន អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​២ សង្កាត់​៣ ខេត្ត​-​ក្រុងព្រះសីហនុ នឹង​បាន​មក​ជួល​ផ្ទះ​ឈ្មោះ តេ​ង សុ​ខន ភេទ​ស្រី អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹម​ត្រី តាំងពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ និង​បាន​បង្កើត​គណៈកម្មការ​ធ្វើការ​ពិនិត្យ​សាកសព ដោយ​មានការ​ចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ ក្រុមប្រឹក្សា​ឃុំ​ធា​យ និង​លោក​មេ​ភូមិ​ស្នួល រួម​នឹង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ធា​យ បាន​ធ្វើតេស្ត​លើស​.​ព រក​មេរោគ​កូ​វី​ដ​-១៩ ផង​ដែរ ប៉ុន្តែ​លទ្ធផល អវិជ្ជមាន ។

ជន​រង​គ្រោះ បញ្ចប់ជីវិត​នឹង​ខ្សែរ​ជ័រ ព័​ណ​ស ជាប់​នឹង​ជណ្តើរ​ផ្ទះ ដោយ​មាន​សរសេរ​អក្ខរា​ចារ​លើ​ក្រដាស់​សៀវភៅ ចំនួន​៥​ទំព័រ ជា​បណ្ដាំ​ជូន​មិត្តភក្តិ​សម្លាញ់ ដែល​មាន​ខ្លឹមសារ​ថា ឲ្យ​ជួយ​ធ្វើ​បុណ្យសព​រូបគេ​ផង ។

ក្រោយ​ពេល​ពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​បាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​ម្ដាយ​ជន​រង​គ្រោះ នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឲ្យ​ទទួលយក​សព​កូន​ទៅ​ធ្វើបុណ្យ ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ បាន​ប្រាប់​មក​សមត្ថកិច្ច​វិញ​ថា ឲ្យ​ប្រគល់​សព​កូនប្រុស​គាត់​ទៅ​ឈ្មោះ ជា សុខ​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​មិត្តភក្តិ ឲ្យ​យក​ទៅ​បូជា​ចុះ ហើយ​ចាំ​ផ្ញើ​ធាតុ​ឲ្យ​គាត់​ផង ព្រោះ​ពេល​នេះ​ម្នាក់​ៗ​ស្ថិត​ក្នុង​កាលៈទេសៈ ការពារ​ជំងឺ​កូ​វី​ដ​-១៩ មិន​អាច​ឆ្លងកាត់​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ បាន​ទេ ។

ខាងក្រោម​នេះ​ជា​បណ្តាំ ៥ ទំព័រ ៖
ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២១
បណ្តាំ​ចុង​ក្រោយ មាន​ដាក់​លេខ​ទូរស័ព្ទ​ប្អូន និង​ម្តាយ
ផ្ញើ​ជូន​មិត្តភក្តិ​ស​ម្លា​ញុ់​ចុង​ក្រោយ សុខ ហេង គង គៀរ រដ្ឋ​ថា សុខ ភ័​ណ្ឌ ។ ការ​សម្លាប់​ខ្លួន​របស់ខ្ញុំ មិន​ពាក់ព័ន្ធ​នឹង​នរណា​ទាំងអស់ ដោយសារ​ខ្ញុំ​រកស៊ី​ខាត នឹង​បាក់ទឹកចិត្ត មិន​មាន​ភាព​ជោគជ័យ​ក្នុង​ជីវិត ទោះ​ប្រឹង​បែប​ណា​ក៏​ដោយ ជួប​តែ​រឿង​បរាជ័យ ខកបំណង ទៅ​ជួប​គ្រួសារ​ពេល​ណា ក៏​មិន​ដែល​មានជោគ​ជ័យ​បង្ហាញ​អ្នក​ផ្ទះ​សោះ រស់នៅ​ក្នុង​ជីវិត​ឯកោ​រហូត ក្នុង​រយៈពេល​២​ឆ្នាំ ។ ប៉ុន្មាន​អាទិត្យ​នេះ មាន​អារម្មណ៍​ថប់ដង្ហើម តឹងទ្រូង ហូប​បាយ​លែង​ចូល ធុញថប់ នឹង​ជីវិត​ដល់​ឯកោ​បែប​នេះ តែងតែ​គេង​សុ​បិ​ន្ត​មិនល្អ ភ្ញាក់​កណ្តាល​យប់ មាន​អារម្មណ៍​រស់​ពិបាក​ជាង​ស្លាប់ ។ លុយ​ម្តាយ​ឪពុក ចែក​ឲ្យ​រកស៊ី​ខាតបង់​អស់ ពី​មុន​មាន​គេ​ជួយ​ច្រើន​ការងារ​ផ្សេង​ៗ តែ​ខ្ញុំ​មិន​ធ្វើ គិត​ថា មិន​ចង់​ធ្វើការ​ឲ្យ​គេ បម្រើ​គេ ចុង​ក្រោយ​បទ​ពិសោធន៍ ជំនាញ​គ្មាន គិត​រកស៊ី​ចេះ​តែ​ធ្វើ​គ្មាន​អ្វី​ច្បាស់លាស់​ពិត ខាតបង់​រហូត​ជា​កំហុស​ដែល​ខ្ញុំ​សាង ។
(​សង្ឃឹម​ខ្ញុំ​ស្លាប់​ចុះ​)
សូម​មិត្តសម្លាញ់​ប៉ុន្មាន​នាក់ ជួយ​បូជាសព​ខ្ញុំ យក​ធាតុ​ខ្ញុំ បោះ​ចូល​កណ្តាល​សមុទ្រ​ដល់​ជ្រៅ ។ សូមទោស បងប្រុស ស្រី ប៉ា ម៉ាក់ ពួកម៉ាក ជួយ​ជូន​ដំណើរ​ចុង​ក្រោយ យក​ធាតុ​ខ្ញុំ​បោះ​ចូល​សមុទ្រ​ដែល​ជ្រៅ​ផង ។ ហត្ថលេខា ហ្វា​ន់ វិមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ