ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃលុបឈ្មោះគណបក្សនយោបាយ ចំនួន៣មិនធ្វើសកម្មភាពចេញពីបញ្ជីគណបក្សនយោបាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ស​មហាផ្ទៃ​សម្រេច​លុបឈ្មោះ គណបក្ស​នយោបាយ​ចំនួន​បី ដែល​មិន​ធ្វើ​សកម្មភាព​តាម​ច្បាប់​កំណត់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ស​មហាផ្ទៃ​សម្រេច​លុបឈ្មោះ គណបក្ស​នយោបាយ​ចំនួន​បី ដែល​មិន​ធ្វើ​សកម្មភាព​តាម​ច្បាប់​កំណត់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេ​ង កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា តាម​សាលដីកា​របស់​តុលាការ​កំពូល ក្រសួងមហាផ្ទៃ​បាន​សម្រេច​លុបឈ្មោះ​គណបក្ស​នយោបាយ ចំនួន​៣ ចេញពី​បញ្ជី​គណបក្ស​នយោបាយ រួម​មាន ៖ គណបក្ស​សង្គម​ប្រជាធិបតេយ្យ ,​គណបក្ស​វង្កត​ខេមរៈ​មហានគរ និង​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ ។

បើ​តាម​ការ​កត់​ស្គាល់​ការ​លុបឈ្មោះ គណបក្ស​នយោបាយ​នេះ​គេ​សង្កេត​ឃើញ​ថា គណបក្ស​ទាំងនេះ​មិន​បាន​ធ្វើ​សកម្មភាព​ដូច​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ ។

ជាក់ស្តែង ការ​បោះ​ឆ្នោត​ពេល​កន្លង​មកនេះ គេ​សង្កេត​ឃើញ​មានឈ្មោះ​គណបក្ស​នយោបាយ​ទាំងនេះ​ឈរឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​នោះ​ទេ ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី០៤ ខែសីហានេះ បាន​ឲ្យ​ដឹង​ថា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នានា​នៃ​ក្រសួងមហាផ្ទៃ អភិបាល​រាជធានី​-​ខេត្ត ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ និង​សាមី​គណបក្ស​នយោបាយ ដូច​មានឈ្មោះ ខាងលើ​ត្រូវ​អនុវត្ត​ប្រកាស​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ