ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខេត្ត រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​ថ្មី ៩៩​នាក់ ជាសះស្បើយ ៤៨​នាក់ និង​ស្លា.ប់ ៤​នាក់​បន្ថែមទៀត

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៩​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤៨​នាក់ និង​ស្លាប់​ចំនួន…

ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៩​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤៨​នាក់ និង​ស្លាប់​ចំនួន ០៤​នាក់ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១​។

​សូមបញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កើនឡើង​ចំនួន ៤៧៤៩​នាក់ បាន​ព្យាបាល​ជា សះស្បើយ​ចំនួន​២៤៥៤​នាក់ ស្លាប់ ៥៣​នាក់ និង ២២៤២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​សាធារណជន​ថា ក្នុង​ព្រឹត្តិការណ៍ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៩​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤៨​នាក់ និង​ស្លាប់​ចំនួន ០៤​នាក់ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម ខាងក្រោម​៖ ករណី​ទី​១ ដល់ទី​១៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់​ឃ្លាំង ករណី​ទី​១៥ ដល់ទី​១៧ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់ក្ដី ករណី​ទី​១៨ ដល់ទី​២២ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ និង​បន្ទាយ មានជ័យ និង​ករណី​ទី​២៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញ​ផ្សារ​ចារ​ឈូក​។ ចំពោះ ករណី​ទី​២៤ ដល់ទី​៣៦ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ និង​ករណី​ទី​៣៧ ដល់ទី​៩៩ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្តេចឪ​។​អ្នកជា​សះស្បើយ​ទាំង ៤៨​នាក់ ខាងលើ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​។​

​ចំពោះ​ករណី​ស្លាប់ ចំនួន ៤​ករណី ដូច​មាន​រាយ​នាម ខាងក្រោម​៖ ១-​ឈ្មោះ យន់ ប៊​ន់ ភេទ​ស្រី អាយុ ៨២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​នគរ​ភាស​១ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០១ ខែ សីហា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ០២ និង​០០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។ ២-​ឈ្មោះ លី សា​រ៉ែ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣ និង​១០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។ ៣-​ឈ្មោះ ជ្រុ​ន ឡូ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​សំព្រោច ឃុំ​សំព្រោច ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០ ២១ វេលា​ម៉ោង​១០​និង​៣០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។ ៤-​ឈ្មោះ លឹម គង់ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ និង​បាន​ស្លាប់ នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​៣០​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ឱ្យបាន​គ្រប់ ១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ