ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បឹងឈូកបន្ទាយស្រី» រមណីយដ្ឋានធម្មជាតិលើទឹកដីស្រុកបន្ទាយស្រី

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រៅពីប្រាសាទបន្ទាយស្រីដ៏ល្អឯក ស្រុកបន្ទាយស្រី មានរមណីយដ្ឋានធម្មជាតិ និងបុរាណប្រាសាទជាច្រើនទៀតសម្រាប់បម្រើដល់ភ្ញៀវទេសចរ ។ ពិតជាសោកស្តាយដែលពេលនេះ កូវីដ ១៩…

ខេត្តសៀមរាប ៖ ក្រៅពីប្រាសាទបន្ទាយស្រីដ៏ល្អឯក ស្រុកបន្ទាយស្រី មានរមណីយដ្ឋានធម្មជាតិ និងបុរាណប្រាសាទជាច្រើនទៀតសម្រាប់បម្រើដល់ភ្ញៀវទេសចរ ។ ពិតជាសោកស្តាយដែលពេលនេះ កូវីដ ១៩ បានរាតត្បាតហើយបានបង្អាក់ដំណើរទេសចរណ៍ភ្ញៀវជាតិ និងអន្តរជាតិមិនឲ្យទៅកាន់ទីនោះ តែកុំភ្លេចនៅពេលណាកូវីដស្ងប់ ហើយអាជ្ញាធរបើកដំណើររមណីយដ្ឋាន មណ្ឌលទេសចរណ៍ឡើងវិញ កុំភ្លេចអញ្ជើញទៅទស្សនាស្រុកបន្ទាយស្រី ។ 

ក្នុងចំណោមទីលម្ហែកម្សាន្តជាច្រើនដែលលោកអ្នកបានស្គាល់ ឬមិនធ្លាប់បានស្គាល់នោះ «បឹងឈូកបន្ទាយស្រី» ជាសហគមន៍អេកូទេសចរដ៏ទាក់ទាញមួយ មានសក្តានុពលស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដែលមិនគួររំលងឡើយ ។ នៅទីនោះអ្នកទេសចរអាចដើរលម្ហែកាយគយគន់ទេសភាពដែលមានផ្ទៃទឹកថ្លាយង់ហើយហើយគេអាច ជិះទូកកាណូតកម្សាន្តនៅជុំវិញបឹង ព្រមទាំងអាចទទួលទាន អាហារដ៏ឆ្ងាញ់បែបធម្មជាតិ ដែលអ្នកស្រុកប្រើប្រាស់ បន្លែ ត្រី សាច់នៅក្នុងសហគមន៍ ដ៍ឈ្ងុញឆ្ងាញ់ពិសាទៀតផង ។ បើបានទៅដល់បន្ទាយស្រីហើយកុំភ្លេចភ្លក់រស់ជាតិ ក្រឡានអ្នកស្រុកដែលដុតក្នុងបំពង់ឫស្សី ។ 

មន្រ្តីនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានទៅស្រុកបន្ទាយស្រីបានបញ្ជាក់ថា តំបន់អេកូទេសចរណ៍បឹងឈូក បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី បងប្អូនប្រជាពលរដ្ឋនៃស្រុកបន្ទាយស្រីទាំងអស់ដែលបានគិតគូរ និងចូលរួមអនុវត្តន៍អនាម័យបរិស្ថានបានយ៉ាងល្អប្រសើរធ្វើឱ្យភូមិ ដ្ឋាន និងសហគមន៍បានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ ។

លោកបានលើកឡើងថា ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកាដល់រដ្ឋបាលស្រុកដើម្បីអនុវត្តវិធានការអនាម័យបរិស្ថានក្នុងនោះ ។ ប្រសិនបើនិយាយអំពីសេវាកម្មស្នាក់នៅក្នុងស្រុកបន្ទាយស្រីវិញនោះ មានកន្លែងផ្ទះស្នាក់ និងកន្លែងបោះតង់ ដែលមានទេសភាពប្លែកអារម្មណ៍ជាច្រើនទៀត ក្នុងនោះ «សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន» គឺជាទីស័ក្តិសមបំផុត ។ ប្រសិនជាលោកអ្នកបានស្នាក់នៅក្នុង «សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន» នោះមិនមែនជាការស្នាក់នៅធម្មតាឡើយ ដោយនៅសហគមន៍នេះ ភ្ញៀវទេសចរនឹងបានស្គាល់រសជាតិអាហារអ្នកភូមិ ដែលពួកគាត់ខិតខំរៀបចំឡើងយ៉ាងពេញចិត្ត នាពេលរាត្រី ដែលមានដុតភ្លើងគុបផងនោះ ។

អ្វីដែលមិនអាចរំលងបាននោះ គឺការទៅទស្សនានៅ «ប្រាសាទបន្ទាយស្រី» ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្អវិចិត្រមួយនាប៉ែកឦសានក្រុងអង្គរ ។គយគន់សម្រស់ក្បូរក្បាច់នៅតាមចម្លាក់ថ្ម ស្ដាប់ការបរិយាយរបស់មគ្គុទ្ទេសក៍ប្រចាំតំបន់ ញ៉ាំងឱ្យទស្សនានៅទីបុរាណស្ថាននេះកាន់តែរីករាយគាប់ឥតឧបមា ។ ប្រាសាទបន្ទាយស្រី ត្រូវបានកសាងឡើងនៅគ្រិស្តសករាជ ៩៦៧ ក្រោមការផ្ដួចផ្ដើមរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហៈ»  ចាប់ពីចុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី ២ រហូតដល់ដើមរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៥ ខណៈប្រាសាទពណ៌ស៉ីជម្ពូនេះ មានឈ្មោះដើមហៅថា «ឥស្វរបុរៈ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ