ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ ២៥ ខេត្តក្រុងទៅសុំបារមីភ្នំស្រង់ ជួយឱ្យរកស៊ីមានបាន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយសារមានជំនឿតំាងពីដើមមក ពលរដ្ឋមួយចំនួននៅទូទំាងប្រទេសបានធ្វើដំណើរទៅកាន់ភ្នំស្រង់ ខេត្តកំពង់ស្ពឺ ដើម្បីសុំសេច ក្តីសុខ បួងសួង បន់ស្រន់នានាតាមជំនឿរៀងៗខ្លួននៅក្នុងនោះសុំឲ្យជាជំងឺ រកស៊ីមានបាន…

រាជធានីភ្នំពេញ ៖ ដោយសារមានជំនឿតំាងពីដើមមក ពលរដ្ឋមួយចំនួននៅទូទំាងប្រទេសបានធ្វើដំណើរទៅកាន់ភ្នំស្រង់ ខេត្តកំពង់ស្ពឺ ដើម្បីសុំសេច ក្តីសុខ បួងសួង បន់ស្រន់នានាតាមជំនឿរៀងៗខ្លួននៅក្នុងនោះសុំឲ្យជាជំងឺ រកស៊ីមានបាន ជាដើម ។  ព្រះតេជគុណ ពួក ដែលមនុស្សទូទៅហៅ «លោកតាពួក» ដែលគង់នៅវត្ត ប្រាសាទមាសប្រាសាទប្រាក់ ភ្នំស្រង់ បានមានសង្ឃដីកាថា ចាប់តាំងតែពីកសាងព្រះអង្គខ្មៅមក មានមហាជគ្រប់ទិសទី ទូទាំង ២៥ ខេត្តក្រុង បានមកកាន់ទីនេះ ដើម្បីប្រតិបត្តិធម៌ និងគោរពបូជា ។ អ្នកខ្លះមកធ្វើសម្មាធិ ខ្លះមកសុំសេក្តីសុខសេចក្តីចម្រើន នៅក្នុងការរស់នៅ និងមុខរបរទទួលទានផ្សេងៗ ។ ចំណែកការប្រតិបត្តិធម៌វិញ ពុទ្ធបរិស័ទខ្លះមកប្រតិបត្តិក្នុងរយៈពេលមួយខែ ខ្លះមួយសប្តាហ៍ និងលើសពីនេះទើបត្រឡប់ទៅវិញ ។ 

ព្រះតេជគុណពួក មានសង្ឃដីកាបន្តថា ការធ្វើដំណើរមកកាន់ភ្នំស្រង់ របស់ប្រជាពលរដ្ឋមិនមែនមានតែក្នុងថ្ងៃបុណ្យទាននោះទេ គឺពលរដ្ឋធ្វើដំណើរមកកាន់ទីនោះនៅគ្រប់ថ្ងៃ គ្រប់រដូវគ្រាន់តែថា ថ្ងៃបុណ្យទាន ថ្ងៃឈប់សម្រាកម្តងៗមានមនុស្សច្រើនខុសថ្ងៃធម្មតា ។ 

អ៊ំស្រី ហន សៀប មានទីលំនៅនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមកធ្វើបុណ្យនៅទីនេះបាននិយាយថា អ៊ំស្រីបានមកធ្វើបុណ្យនៅទីនេះ ចំនួន ៧ដងមកហើយ។ នៅពេលដែលអារម្មណ៍មិនស្ងប់ ឬមួយមិនស្រួលខ្លួន អ៊ំអុជធូប បន់ស្រន់ សុំឱ្យបារមីជូយ។ បន្ទាប់ន់ស្រន់ហើយក៍ ឃើញថាខ្លួនប្រាណខ្លួនមានសភាពធម្មតា មានសេចក្តីសេចក្តីស្ងប់ក្នុងអារម្មណ៍។ 

លោកយាយ គី ជាពុទ្ធបរិស័ទរស់នៅភូមិព្រៃឃ្លោយ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអ្នកជឿលើបារមីភ្នំស្រង់ម្នាក់ ។ លោកយាយបានរៀបរាប់ឲ្យដឹងដែលថា លោកយាយតែងតែមកកាន់ភ្នំស្រង់ជាញឹកញាប់ដើម្បីធ្វើបុណ្យ ដាក់ទាន និងធ្វើការបន់ស្រន់វត្ថុសក្តិសិទ្ធិ ឲ្យជួយថែរក្សាក្រុមគ្រួសារ សាច់ញាតិបងប្អូន មានសេចក្តីសុខ និងជាពីជំងឺផ្សេងហើយការបនស្រន់ដែលចេះតែកាក់កបក៏ចេះតែមកកាន់ទីនេះជារឿយៗទៅ ។

ភ្នំស្រង់លាតសន្ធឹង ៣ ស្រុក គឺស្រុកគងពិសី ស្រុកបសេដ្ឋ និងស្រុកសំរោងទង និងមានកម្ពស់ប្រមាណ ៨០០ ម៉ែត្រ ។ នៅទីនោះមានរូបសំណាកព្រះអង្គខ្មៅ ដែលពលរដ្ឋគោរពសក្ការ និងមានជំនឿលើបារមីដែលបានជួយឲ្យសម្រេចបំណងប្រាថ្នាផ្សេង ។ ដោយសារមានមានមនុស្សជឿហើយនិយាយតៗគ្នា បានធ្វើឲ្យភ្នំស្រង់ក្លាយជាទីគោរពសក្ការៈ របស់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទោះបីការបន់ស្រន់ និងជំនឿអរូបិយមនុស្សមួយចំនួនថា មិនពិត ។

ក្រៅពីជំនឿលើបារមី ដែលមើលមិនឃើញ ភ្នំស្រង់ មានទេសភាព មានធនធានធម្មជាតិជីវចម្រុះសម្បូរបែប ជាទីទាក់ទាញសម្រាប់អ្នកទេសចរ និងបរិស្ថានផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ