ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ហូ​ឡង់​ឆ្លង​ច្បាប់​ឱ្យ​ស្ត្រី​រួមរ័ក​ជា​ថ្នូរ​នឹង​ថ្លៃ​រៀន​បើកបរ

8 ឆ្នាំ មុន

CNN ផ្សាយ​ថា​ប្រទេស​ហូ​ឡង់​បាន​ចេញ​ច្បាប់​ដល់​ស្ត្រី​ដែល​រៀន​បើកបរ​អាច​បង់ថ្លៃ​សិក្សា​ជា​ខ្លួនប្រាណ​របស់​ខ្លួន​ជាមួយ​គ្រូបង្រៀន ។ វា​ជា​រឿង​មួយ​មិន​ចម្លែក​ទេ ព្រោះ​អាជីព​ពេស្យា​មាន​លក្ខណៈ​ស្របច្បាប់​នៅ​ហូ​ឡង់ ។

CNN ផ្សាយ​ថា​ប្រទេស​ហូ​ឡង់​បាន​ចេញ​ច្បាប់​ដល់​ស្ត្រី​ដែល​រៀន​បើកបរ​អាច​បង់ថ្លៃ​សិក្សា​ជា​ខ្លួនប្រាណ​របស់​ខ្លួន​ជាមួយ​គ្រូបង្រៀន ។ វា​ជា​រឿង​មួយ​មិន​ចម្លែក​ទេ ព្រោះ​អាជីព​ពេស្យា​មាន​លក្ខណៈ​ស្របច្បាប់​នៅ​ហូ​ឡង់ ។ អាជីព​ពេស្យា​ជា​អាជីព​មួយ​ដូច​អ្នក​ប្រកប​អាជីវកម្ម ទូទៅ ហើយ​ច្បាប់​អនុញ្ញាត​ឱ្យ​បុគ្គល​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ​អាច​រៀន​បើកបរ​រថយន្ត​ដោយ​បង់ថ្លៃ​រៀន​ទៅ​គ្រូបង្ហាត់​តាម​រយៈ​ការ​រួមរ័ក​ជំនួស​ការ​បង់ប្រាក់ ។

រដ្ឋាភិបាល​ហូ​ឡង់​បាន​ពិចារណា​បញ្ហា​នេះ​កាលពី​ខែវិច្ឆិកា ២០១៥ តាម​រយៈ​សម្តី​របស់​លោក Gert-Yan Segers សមាជិក​សភា​មក​ពី​គណបក្ស​អភិរក្សនិយម ដោយ​ទាមទារ​ឱ្យ​ចេញ​ច្បាប់​ហាម​ប្រព្រឹត្ត​អំពើ​បែប​នោះ​ខុសច្បាប់ ។ លោក​បញ្ជាក់​ថា «​អ្នក​ដែល​ពឹងផ្អែក​លើ​រាង​កាយ​របស់​ខ្លួន​បង់ថ្លៃ​រៀន​បើកបរ គឺ​ល្មើសច្បាប់ ដូច​អ្នក​ប្រកប​អាជីព​ពេស្យា​ទូទៅ​»​។

ហេតុ​ដូច្នេះ​រដ្ឋាភិបាល​ហូ​ឡង់ មាន​ដំណោះស្រាយ​បញ្ហា​នោះ ដោយ​តម្រូវ​ឱ្យ​វា​ស្របច្បាប់ ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​ច្រើន​យ៉ាងដូច​ជា «​ទាំង​២​ភាគី​ត្រូវ​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ និង​គ្រូបង្ហាត់ គឺជា​អ្នក​ដាក់​សំណើ​ដោយ​ខ្លួនឯង ។ ប្រសិនបើ​ភាគី​ខាង​សិស្ស​ជា​អ្នក​ដាក់​សំណើ​បង់ថ្លៃ​រៀន​ដោយ​ការ​រួមរ័ក គឺ​ចាត់​ទុក​ថា​ខុសច្បាប់ ព្រោះ​ការ​ប្រកប​អាជីព​ពេស្យា​ត្រូវ​បង់ពន្ធ ។

ចំណែក​លោកស្រី​សេន​ទីណា វ៉ា​ន់​ដឺ​មែ​រ៍ អ្នកនាំពាក្យ​ក្រសួង​សន្តិសុខ និង​យុត្តិធម៌​បញ្ជាក់​ថា «​រឿងរ៉ាវ​នោះ​មិនមែន​ជា​រឿង​ធម្មតា​ទេ គឺជា​រឿង​ចម្លែក និង​មិន​ធ្លាប់​មាននៅ​លើ​ពិភពលោក​» ៕