ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញបុគ្គលិកផ្សារទំនើបឡាក់គី នៅជ្រោយចង្វារវិជ្ជមានកូវីដម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ផ្សារ​ទំនើប​ឡាក់​គី នៅ​ជ្រោយចង្វារ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​យក​សំណាក​រក​ឃើញ​អ្នក​វិជ្ជមាន​មេរោគ​ប​ប្លែង​ដែល​តា​ចំនួន​ម្នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាក​ចំនួន​៣៣​នាក់ ។ ផ្សារ​ទំនើប​ឡាក់​គី (Lucky supermarket) ស្ថិត​នៅ​រង្វង់​មូល​តា​ព្រហ្ម…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ផ្សារ​ទំនើប​ឡាក់​គី នៅ​ជ្រោយចង្វារ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​យក​សំណាក​រក​ឃើញ​អ្នក​វិជ្ជមាន​មេរោគ​ប​ប្លែង​ដែល​តា​ចំនួន​ម្នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាក​ចំនួន​៣៣​នាក់ ។

ផ្សារ​ទំនើប​ឡាក់​គី (Lucky supermarket) ស្ថិត​នៅ​រង្វង់​មូល​តា​ព្រហ្ម គល់​ស្ពាន​ជ្រោយចង្វារ ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​បិទ​ខ្ទប់ កាលពី​វេលា​ថ្ងៃត្រង់​ទី​០២ ខែសីហា​នេះ ហើយ​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​បន្តបន្ទាប់ រក​ឃើញ​អ្នក​វិជ្ជមាន​វីរុស​ដែល​តា លើ​ភ្ញៀវ​ម្នាក់​ដែល​ចូល​ទិញ​ទំនិញ​កន្លង​មក ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​បាន​ចូល​ផ្សារ​ខាងលើ​នេះ រក​ឃើញ​វិជ្ជមាន​ហើយ នៅ​ថ្ងៃ​ទី​០២ ខែសីហា​នេះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រាយការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​បិទ​ខ្ទប់​ផ្សារ​នេះ ដើម្បី​យក​សំណាក​អ្នក​ពាក់ព័ន្ធ និង​ណែនាំ​អោយធ្វើ​ច​ត្តា​ឡី​ស័ក ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​២​រសៀល​ទើប​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​អស់​រយៈពេល​ជាង​១​ម៉ោង ជា​លទ្ធផល​រក​ឃើញ​១​នាក់ ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត​ចំនួន​៣៣​នាក់ ក្នុង​នោះ​បុគ្គលិក​ផ្សារ​ចំនួន​២៨​នាក់ និង​សន្តិសុខ​៥​នាក់ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បុគ្គលិក​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​រង​ចាំ​រថយន្ត​មក​យក​ទៅ​ព្យ​បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ